CAMBO REPORT

Popup Advertising5 seconds

ផលិតផល​ថ្មី ២ ទៀត​ពី​ក្រុមហ៊ុន Meizu គឺ​ជា Power Bank និង​កាស​ប៊្លូធូស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងព្រឹត្តិការណ៍ម្សិលមិញនេះ Meizu មានផលិតបរិក្ខារអេឡិចត្រូនិចចំនួន ២ ផ្សេងទៀត ដើម្បីប្រើប្រាស់ ប្រចាំថ្ងៃជាមួយស្មាតហ្វូន របស់យើង ដែលវាក៏ចាំបាច់ផងដែរ នោះគឺកាសក្រចៀក និង ថ្មផ្ទុកថាមពល។ Meizu បានដាក់លក់វា នៅក្នុងតម្លៃសមរម្យប៉ុណ្ណោះ ប៉ុន្តែមើលទៅពួកវា មានគុណភាពខ្ពស់ អញ្ចឹងហើយ ទំនងជាទទួលការគាំទ្រច្រើន ដូចនេះយើងមកមើល លក្ខណៈសម្បត្តិត្រួសៗ របស់វាបន្ដិច។ 

 

1. កាស Meizu EP52

 

កាស Meizu EP52 គឹជាកាសត្រចៀកមានខ្សែ ប៉ុន្តែមិនប្រើរន្ធដោត ៣.៥ មីលីម៉ែត្រនោះទេ ពោលវាគឺជាកាសប៊្លូធូស សម្រាប់អ្នកចូលចិត្តពាក់ក នៅពេលដំណើរកំសាន្ដ ឬលេងកីឡា ដោយមិនមានខ្សែរំខាន។ កាសនេះ មានទំងន់ត្រឹមតែ ២.៣ ក្រាមប៉ុណ្ណោះ និងកាមេរ៉ាអាវក្រោះ ការពារទឹកកម្រិត IPX5 ដែលអាចប្រើ នៅពេលភ្លៀងធ្លាក់ ដោយគ្មានបញ្ហា ពិសេសរដូវភ្លៀង យើងតែម្ដង។ ផ្នែកភ្ជាប់មកទូរសព្ទ វាប្រើប្រាស់ Bluetooth ៤.២ ដែលតម្លើងខ្ពស់ជាង កាសធម្មតាមួយចំនួនធំ ដែលប្រើត្រឹម ៤.១ ប៉ុន្តែវាក៏មិនបាន បំពាក់ aptX audio មកជាមួយដែរ។ កាសនេះ មានថាមពលថ្ម ១០០ មីលីអំពែ ដែលអាចស្ដាប់បានដល់ ៨ ម៉ោង នៅពេលសាកពេញម្ដង ហើយអាចទុកចោល បានដល់ ២០០ ម៉ោង ចំណែកការសាកវិញ ប្រើពេលត្រឹមតែ ១ ម៉ោងកន្លះទេ។ កាស Meizu EP52 ត្រូវបានដាក់លក់ ក្នុងតម្លៃប្រហែល ១៩ ដុល្លារ ជាមួយជម្រើស ៣ ពណ៌គឺប្រផេះ, ស, និងខៀវ។ 

 

2. Meizu Mobile Power 3 

 

ដុំថ្មថាមពល ឬហៅថា Power Bank ជំនាន់ថ្មីមួយនេះ វាមានរូបរាងសាមញ្ញស្អាត មានពណ៌ស និងខ្មៅ ដោយខាងក្រៅរបស់វា ស្រោបដោយលោហៈធាតុ ការពារការធ្លាក់ល្មមៗ និងខាងក្នុង មានថាមពលថ្មទំហំ ១០,០០០ មីលីអំពែ អាចសាកថ្មទូរសព្ទ បាន ២ ទៅ ៣ ដងដែរ។ អ្វីដែលពិសេស គឺវាមានរន្ធសាកថ្មចេញកម្លាំង ១៨ វ៉ាត់ចំនួន ២ រន្ធ ដែលអាចសាកថ្មទូរសព្ទ របស់អ្នកនៅក្នុង ល្បឿនលឿន។ ចំណែកឯការសាក បញ្ចូលវិញ វាប្រើរន្ធសាក MicroUSB និងភ្លើង LED ដើម្បីបង្ហាញអំពីកម្រិត ថាមពលឲ្យបានឃើញផងដែរ ហើយក៏អាចក៏មាន បច្ចេកវិទ្យារក្សា សុវត្ថិភាពថាមពល និងកម្ដៅទៀតផង។ Meizu Mobile Power 3 វាត្រូវបានដាក់លក់ នៅក្នុងតម្លៃ ១១.៥ ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ