CAMBO REPORT

Popup Advertising5 seconds

ស្រោម​ការពារ​ប្រភេទ​ទីតាញ៉ូម​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ សម្រាប់ iPhone Xs

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ញាក់សាច់តែម្តង នៅពេលដែលឃើញតម្លៃរបស់ស្រោម ការពារទាំងនេះ រួមទាំងរូបភាពប្លែក គួរឲ្យចាប់អារម្មណ៍ និងប្រើប្រាស់ សារធាតុផលិតឡើងខុសពី ស្រោមការពារដទៃដែលយើងធ្លាប់ បានឃើញពីមុនមក។ ស្រោមការពារទាំងនេះ ផលិតឡើងដោយ ក្រុមហ៊ុន Gray មានដាក់លក់ នៅលើវេបសាយ ជាមួយពណ៌ចំនួន 4 សម្រាប់ជ្រើសរើស។ 

ស្រោមការពារនេះ មានរូបរាងជាអក្សរ X គ្របពីក្រោយស្មាតហ្វូន ដើម្បីការពារខ្នងកញ្ចក់ខាងក្រោយ និងកញ្ចក់កាមេរ៉ា ហើយស្រោមនេះ លយចេញគ្របជ្រុងទាំង 4 របស់ iPhone X/Xs ជាមួយការឌីហ្សាញ មានសុវត្ថិភាពខ្ពស់ និងមើលទៅស្អាត ប្លែកខុសពីគេ។ ដូច្នេះការធ្លាក់ពីមុខ ពីជំហៀង ឬពីក្រោយ និងមិនប៉ះពាល់ដល់ ស្មាតហ្វូនធ្ងន់ធ្ងរនោះទេ។ កាន់តែពិសេសនោះ ស្រោមការពារនេះ ផលិតពីសារធាតុ ទីតាញ៉ូម ដែលមានលាយ ជាមួយសារធាតុដែក និងអាលយ ធ្វើឲ្យទីតាញ៉ូម កាន់តែរឹងមាំ។ 

ការដាក់លក់តម្លៃចាប់ពី 1,456 ដុល្លារឡើង ទៅដល់ 2,761 ដុល្លារ ទៅតាមពណ៌របស់វា ដោយពណ៌ Titanium តម្លៃ 1,456 ដុល្លារ, ពណ៌ Stealth តម្លៃ 1,858 ដុល្លារ, ពណ៌ Gold តម្លៃ 2,259 ដុល្លារ និងពណ៌ Aurora តម្លៃ 2,761 ដុល្លារ។ ការដោះដាក់ត្រូវ មានទួណឺវីស គឺនៅប្រអប់មានគ្រប់សព្វ នូវគ្រឿងទាំងនេះ សម្រាប់ឲ្យអ្នកប្រើប្រាស់ងាយស្រួល ដោះដាក់ដោយខ្លួនឯង ផងដែរ។ 

 

***តំណរលីង ទៅកាន់វេបសាយ 

 

សរុបសេចក្តី យើងទើបប្រទះឃើញស្រោមការពារមួយប្រភេទ ផលិតឡើង ពីសារធាតុទីតាញ៉ូម ដែលមានភាពរឹងមាំ ព្រោះវាមានសមាសធាតុផ្សំ ចូលគ្នារវាងដែក និងអាលយ ហើយតម្លៃរបស់វា ក៏ថ្លៃដែរ ដូច្នេះសាកសមណាស់ គេផលិតមក សម្រាប់តែ iPhone X និង iPhone Xs ប្រើប្រាស់ ព្រោះស្រោមក៏ថ្លៃ ស្មាតហ្វូនក៏ថ្លៃ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gray International Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ