CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត​ទូរទស្សន៍​វៃ​ឆ្លាត​មាន​ក្ដារ​ចុច​ប្រើ​នឹង​គេ​ហើយ ពី​ក្រុមហ៊ុន Logitech

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងធ្លាប់តែឃើញក្រុមហ៊ុន Logitech ផលិតនូវឧបករណ៍បន្ទាប់បន្សំជាច្រើន សម្រាប់យកទៅ ប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ ក៏ដូចជាគ្រឿងបរិក្ខារ មួយចំនួនសម្រាប់ប្រើប្រាស់ ជាមួយនឹងស្មាតហ្វូន និងថេប្លេតជាដើម។ សម្រាប់លើកនេះ Logitech បានឈានមួយជំហ៊ានទៀត ក្នុងការនាំយកផលិតផលថ្មី សម្រាប់យកទៅប្រើប្រាស់ នៅក្នុងបន្ទប់ទទួលភ្ញៀវវិញម្ដង ជាមួយនឹងក្ដារចុចគ្មានខ្សែ បង្កើតឡើងសម្រាប់ ម្ចាស់គេហដ្ឋាន ដែលប្រើប្រាស់ ទូរទស្សន៍វៃឆ្លាត។

នៅពេលនេះទូរទស្សន៍វៃឆ្លាតបានកំពុងចាប់ផ្ដើម រីកមាឌហើយ ដោយវាអាចធ្វើការបានច្រើន ពិសេសល្អបំផុតសម្រាប់ការ ទស្សនាខ្សែភាពយន្តតាម ប្រព័ន្ធអ៊ីនធឺណិត ថែមទាំងអាចធ្វើការ លេងហ្គេម ឬប្រើប្រាស់បណ្ដាញ សង្គមទៀតផង។ ហេតុនេះការប្រើប្រាស់ Smart TV មិនមែនជារឿង ងាយស្រួលនោះទេនៅពេលវាយចង់ វាយពាក្យវែង ឬលេងអ៊ីនធឺណិត ព្រោះថាការបញ្ជា ដោយប្រើតេឡេ មិនគ្រប់គ្រាន់ឡើយ។ បានជាដូច្នេះហើយ Logitech K600 Keyboard បានបង្ហាញ រូបរាងជាផ្លូវការ មានរចនាបថទាក់ទាញ ដូចទៅនឹងក្ដារចុច សម្រាប់ប្រើប្រាស់ ជាមួយកុំព្យូទ័រផងដែរ អមមកជាមួយនឹង D-Pad ដែលប្រើប្រាស់ជា Mouse បញ្ជាពីចម្ងាយ។ K600 អាចប្រើប្រាស់ឆ្ងាយ ពីទូរទស្សន៍បាន 15 ម៉ែត្រ ដោយឥតខ្សែ មានសម្លេងស្ងាត់ អនុញ្ញាតឲ្យម្ចាស់ទូរទស្សន៍ ទាំងអស់ធ្វើការវាយពាក្យ បានរហ័សដូចទៅនឹង កុំព្យូទ័រ ឬអាចយក K600 ទៅប្រើជាមួយកុំព្យូទ័រក៏បាន ថែមទាំងអាចប្រើ ជាមួយនឹងស្មាតហ្វូន ក៏ដូចជាថេប្លេត ដំណើរការ ដោយ Android និង iOS ទៀតផង គឺទិញមួយចំនេញច្រើន។

ក្នុងនោះផងដែរ K600 មានបន្ថែមមកជាមួយប៊ូតុង Mouse Right Click និង Left Click អមជាមួយប៊ូតុង Home ប៊ូតុងត្រឡប់ក្រោយ បើកកម្មវិធី កំពុងដំណើរការ និងប៊ូតុង Search នៅខាងឆ្វេង បើកសិទ្ធិឲ្យម្ចាស់របស់វា ប្រើការបានរហ័ស ពិសេសវាមានថ្ម ដែលអាចប្រើប្រាស់ បានដល់ទៅ 12 ខែ ឬពេញមួយឆ្នាំឯណោះ។ ទោះបីជាវាបង្កើតឡើង សម្រាប់ប្រើជាមួយនឹង Smart TV ក៏ពិតមែន តែ Logitech បានប្រាប់ឲ្យដឹងថា k600 អាចយកទៅប្រើប្រាស់ ជាមួយនឹងម៉ាកទូរទស្សន៍ល្បីៗ តែប៉ុណ្ណោះរួមមាន ដូចជា៖ Samsung, Sony Bravia, LG, Philips, Toshiba និង Insignia TV ជាដើម។ Logitech K600 នឹងចេញលក់ក្នុងទីផ្សារ នាខែនេះតែម្ដង ជាមួយនឹងការធានា ពីក្រុមហ៊ុនពេញមួយឆ្នាំ ដោយអាចស្វែងរក ជាវបានក្នុង តម្លៃ USD 69.99។ អញ្ចឹងបើអ្នកមាន Smart TV នៅតាមគេហដ្ឋាន ហើយចង់ទទួលបានបទពិសោធន៍ ពេញលេញក្នុងការឆែក អ៊ិនធឺណិតលេង លេងហ្គេម ប្រើបណ្ដាញសង្គម និងមួយចំនួនផ្សេងៗទៀត អាចពិចារណា ជាមួយនឹង Logitech K600 បាន ម្យ៉ាងវាក៏អាចយកទៅ ប្រើប្រាស់ជាមួយម៉ាស៊ីនផ្សេងៗ ទៀតផងដែរ ដែលចំនេញច្រើនគួរសម តែមុននឹង សម្រេចចិត្តទិញ គួរតែចូលឆែកមើលម៉ាកទូរទស្សន៍ ដែលអាចប្រើជាមួយ K600 សិនទៅតាមរយៈគេហទំព័រ ផ្លូវការរបស់ Logitech។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ