CAMBO REPORT

Popup Advertising5 seconds

Google Home Hub សម្រាប់​ប្រើ​ក្នុង​ផ្ទះ ជា​ផលិត​ផល​ថ្មី នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ ០៩ តុលា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានឃើញផលិតផល Smart Display ដែលក្រុមហ៊ុន មួយចំនួនបានបញ្ចេញ រួចមកហើយ ដូចជា Lenovo ជាដើម ដោយវាគឺជាឧបករណ៍ ផ្សេងមួយទៀត បន្ថែមពីលើឧបករណ៍បំពង សម្លេងវៃឆ្លាតដូចជា HomdPod, Google Home ជាដើម គ្រាន់តែវាមានបន្ថែម អេក្រង់សម្រាប់មើល។ នៅថ្ងៃប្រកាសចេញ Google Pixel ជំនាន់ថ្មីថ្ងៃទី ០៩ តុលាខាងមុខនេះ Google នឹងពាំនាំយក ផលិតផល Google Home ជំនាន់ថ្មីមួយទៀត ព្រមទាំងមាន ផលិតផល Google Home Hub ដែលជាអេក្រង់វៃឆ្លាត សម្រាប់ប្រើនៅក្នុងផ្ទះ ដើម្បីជាជំនួយការ សិប្បនិមិត្តផងដែរ។ 

Google Home Hub វាត្រូវបានបង្ហាញលក្ខណៈសម្បត្តិមួយចំនួន រួចមកហើយ ដោយឧបករណ៍នេះ វាត្រូវប្រើប្រាស់ អ៊ីនធើហ្វេសរបស់ Google Assistant មិនមានអ្វីប្រើច្រើន ដូចជាថេប្លេតនោះទេ ប៉ុន្តែយើងអាចប្រើប្រាស់ ដោយប៉ះបញ្ជា ឬប្រើសម្លេងបញ្ជាបាន ហើយវាក៏បានភ្ជាប់ មកជាមួយនឹងឧបករណ៍ បំពងសម្លេង ជាមួយផងដែរ។ ដូចទៅនឹង Levono Smart Display ដែរ ដោយឧបករណ៍នេះ យើងអាចភ្ជាប់ទៅកាន់ YouTube Music, Spotify, Pandora ដោយអាច Stream ចម្រៀងដោយ ឥតគិតថ្លៃ និងអាចប្រើប្រាស់ ដើម្បីមើលរូបភាព និងវីឌីអូ ដែលយើងបាន Sync ចូលក្នុង Google Photo ផងដែរ។ 

លក្ខណៈសម្បត្តិទូទៅរបស់វា មានដូចជា៖

 

• បំពាក់អេក្រង់ទំហំ ៧ អ៊ីញជាប្រភេទ LCD អាចប៉ះបញ្ជា

• ភ្ជាប់ដោយឧបករណ៌បំពងសម្លេង និង Mic (Full-range speaker)

• អង់តែនភ្ជាប់ Wi-Fi 802.11 b/g/n/ac កម្រិតពី ២.៤ ជីកាហឺតទៅ ៥ ជីកាហឺត

• ស៊េនស័រ Ambient Light

• មានវិមាឌបណ្ដោយ ១៨ x ទទឺង ៦ x កម្ពស់ ១១ មីលីម៉ែត្រ និង ទំងន់ ៤៨០ ក្រាម

• និងមានខ្សែ Power ១.៥ ម៉ែត្រ 

 

Google Home Hub នេះវាអាចនឹងមានតម្លៃប្រហែល Google Home ដែរ គឺចន្លោះពី ១២៩ ដុល្លារ ឬយ៉ាងច្រើនប្រហែល ១៥០ ដុល្លារ ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ