CAMBO REPORT

Popup Advertising5 seconds

បាស​បំពង​សម្លេង​ Vizio នេះ ​មាន​ប្រព័ន្ធ Surround sound និង​តម្លៃ​សមរម្យ​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បាសបំពងសម្លេងប្រភេទនេះ ផលិតឡើងដោយក្រុមហ៊ុន Vizio ដោយពួកគេបានដាក់បង្ហាញបាសនេះ តាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែទើបដាក់លក់ជាផ្លូវការ នៅពេលនេះ ណាមួយអ្វី ដែលគួរឲ្យចាប់អារម្មណ៍ ខ្លាំងនោះ គឺតម្លៃសមរម្យរបស់វា ត្រឹមតែខ្ទង់ 499.99 ដុល្លារប៉ុណ្ណោះ ព្រោះនេះជាតម្លៃសមរម្យហើយ បើប្រៀបធៀបជាមួយបាស ប្រភេទបែបនេះ របស់ក្រុមហ៊ុនផ្សេងៗ។

បាសនេះមានមួយរាងទ្រវែងគេហៅថា Soundbar គេច្រើនដាក់វា នៅពីមុខទូរទស្សន៍, នៅមាន Subwoofer ប្រើសម្រាប់បង្កើត ជាសម្លេងបុក និងកូនបាសតូចល្មម ចំនួនពីរទៀត ដោយមួយគេ ដាក់នៅជ្រុងខាងឆ្វេង និងមួយទៀតគេដាក់ នៅជ្រុងខាងក្រោយ រួចជះ សម្លេងវាចូលក្នុង ដូច្នេះអ្នកអាច ស្តាប់បានច្បាស់ល្អ និងសម្លេងឮជុំវិញខ្លួន ដូចនៅក្នុងរោងកុនអញ្ចឹង។ ណាមួយបាសនេះ បំពាក់បច្ចេកវិទ្យា Dolby Atmos និងមានប្រព័ន្ធសម្លេង Surround Sound ផងនោះ ទើបធ្វើឲ្យការស្តាប់ កាន់តែជក់ចិត្ត។
ការលក់មានជា 3 ជម្រើសឯណោះ ជម្រើសទីមួយ Subwoofer ប្រវែង 36 អ៊ីញ តម្លៃ 499.99 ដុល្លារ, ប្រវែង 46 អ៊ីញ តម្លៃ 799.99 ដុល្លារ និងម៉ូឌែលមួយទៀត Speaker មាន Channel លើសបន្តិចទៀត តម្លៃខ្ទង់ 999.99 ដុល្លារ។ ភាគច្រើន នៅក្នុងស្រុកយើងគេ ហៅថា Home theater ហើយ បើបានដាក់មួយឈុតនេះ អមជាមួយសាឡុង និងទូរទស្សន៍ អេក្រង់ធំមួយ ពិតជាមើលរឿង បានម៉ាអ៊េមដូចមើល ក្នុងរោងកុន។

សរុបមក ក្រុមហ៊ុន Vizio ជាក្រុមហ៊ុនផលិតបាសបំពង នៅសហរដ្ឋអាមេរិក ទើបបានបញ្ចេញលក់នូវ បាសបំពងសម្លេង របស់ពួកគេ សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ដែលមានបំពាក់ បច្ចេកវិទ្យា Dolby Atmos អមជាមួយប្រព័ន្ធសម្លេង Surround Sound ផងនោះ ថែមទាំងដាក់លក់ ក្នុងតម្លៃសមរម្យមែនទែន បើប្រៀបធៀបជាមួយ បាសសម្លេងដែលមាន បច្ចេកវិទ្យា ស្រដៀងនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ