CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត​អ្នក​ហោះ​ទៅ​លេង​ភព​ព្រះច័ន្ទ​តាម SpaceX គឺ​ជា​មហា​សេដ្ឋី​ជន​ជាតិ​ជប៉ុន​សោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីសប្ដាហ៍មុនក្រុមហ៊ុនអាវកាសឯកជនមានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិក ឈ្មោះថា SpaceX បានធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលម្ដងរួចទៅហើយ អំពីគម្រោងយក្សរបស់ខ្លួន ដែលជាលើកដំបូងក្នុងការ នាំមនុស្សជាតិ ឲ្យបានស្គាល់រសជាតិ ទេសចរណ៍កប់ស៊េរី មិនធ្លាប់មានក្នុង ប្រវត្តិសាស្ត្រផែនដី ជុំវិញការ ទៅហោះលេងនៅឯ ឋានព្រះច័ន្ទ។ បើទោះបីជាសេចក្ដីប្រកាសនោះ បានធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ពិតមែន អំពីគម្រោងសម្រាប់ថ្ងៃ អនាគតមួយនោះ តែ SpaceX មិនបានបង្ហើប ឲ្យយើងបានដឹងច្រើននោះទេ ថាតើវានឹងលេចចេញ កាលបរិច្ឆេទនៅថ្ងៃ ហោះហើរ ក៏ដូចជាមនុស្សដំបូង ដែលត្រៀមធ្វើដំណើរ ទេសចរណ៍អាវកាស នោះនៅឡើយទេ។

មកដល់ថ្ងៃនេះ យោងតាមសេចក្ដីប្រកាសជាផ្លូវការផ្ទាល់របស់ SpaceX បានចេញផ្សាយឲ្យដឹង ជាផ្លូវការហើយថា អ្នកទេសចរណ៍ដំបូង ដែលនឹងត្រៀមខ្លួនហោះឡើង ទៅឋានអាវកាសតាមរយៈគ្រាប់ រ៉ុកកែតរបស់ក្រុមហ៊ុន SpaceX គឺជាមហាសេដ្ឋីជនជាតិជប៉ុន មានលុយរាប់ពាន់លាន ដុល្លារម្នាក់។ ជនជាតិជប៉ុនមួយនោះ មានឈ្មោះហៅថា Yusaku Maezawa គាត់នឹងធ្វើការហោះចេញ ពីភពផែនដីតាមរយៈការបាញ់ចេញនូវ គ្រាប់រ៉ុកកែតទំនើបជាងគេ បំផុតរបស់ SpaceX មានឈ្មោះហៅថា Big Falcon Rocket ដោយទេសចរណ៍នោះ នឹងចំនាយពេល 10 ថ្ងៃ សម្រាប់រយៈចម្ងាយពី ភពផែនដី ទៅជុំវិញភពព្រះច័ន្ទ និងហោះមួយជុំភព ដែលការហោះហើរនោះ មានរយៈចម្ងាយពីព្រះច័ន្ទ ប្រមាណជា 200 គីឡូម៉ែត្រ ដោយមិនចុះជាន់ ភពព្រះច័ន្ទឡើយ។

ជាមួយគ្នានេះដែរលោក Yusaku Maezawa បានប្រាប់ឲ្យដឹងថា ផងដែរថា លោកនឹងមិនធ្វើដំណើរ ទៅលេងភពព្រះច័ន្ទនេះ តែម្នាក់ឯងនោះទេ ដោយគាត់បានជួលអ្នក គំនូរដៃឯក ទៅជាមួយគាត់ប្រមាណ ជា 6-8 នាក់ ដើម្បីបង្កើតនូវ ស្នាដៃពិសេស ដែលអាចជម្រុញទឹកចិត្ត អ្នកមានក្ដីស្រម៉ៃខ្ពស់ និងមនុស្សគ្រប់ៗគ្នា ឲ្យចង់ឡើងទៅមើលភព ដែលនៅជិតបំផុត នៅក្នុងចក្រវាលយើងនេះ។ បើទោះបីជា SpaceX បានប្រកាសឲ្យ ដឹងអ្នកដែលត្រៀមហោះ ទៅលេងភពព្រះច័ន្ទ ក៏ពិតមែន តែកាលបរិច្ឆេទពិតប្រាកដ នៅមិនទាន់បានលាតត្រដាង ដូចគ្នា ដែលជាមន្ទិលសង្ស័យ ច្រើនសម្រាប់មហាជន គ្រប់ៗរូប រីឯតម្លៃក៏ដូចគ្នា អាចថាវាចូល ដល់រាប់សិបលានដុល្លារ និងតម្រូវឲ្យមាន វគ្គហ្វឹកហាត់ ដើម្បីសម្របខ្លួន ក្នុងបរិយាកាស ដែលគ្មានទំនាញ ផែនដីនៅទីនោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ