CAMBO REPORT

Popup Advertising5 seconds

តិច​និច​ក្នុង​ការ​ផ្គុំ​កុំព្យូទ័រ​សម្រាប់​ឌីស្សាញ និង​កាត់​វីឌីអូ​អាជីព!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជំនាញកាត់វីឌីអូ គឺយើងពិតជាត្រូវការកុំព្យូទ័រមួយ ដែលមានកម្លាំងខ្លាំង ដូចនេះភាគច្រើន គេមិនសូវធ្វើវាលើម៉ាស៊ីន Laptop នោះទេ អញ្ចឹងហើយបានជាគេ ត្រូវការផ្គុំកុំព្យូទ័រថ្មីមួយ ដោយត្រូវជ្រើសរើស ផ្នែករឹង (Hardware) សំខាន់ៗ ដែលមានកម្លាំងខ្លាំង អាចសម្រប ទៅនឹងផ្នែកទន់ (Software) ដែលគេប្រើសម្រាប់កាត់វីឌីអូនោះ មិនថាផលិតផលរបស់ Adobe ឬផលិតផលផ្សេងឡើយ។ ដូចនេះ យើងត្រូវជ្រើសរើស Hardware ឲ្យបានត្រឹមត្រូវ នឹងទំហំការងាររបស់យើង និងទំហំនៃទឹកលុយ របស់យើងផងដែរ ជៀសវាងទិញ Hardware អស់លុយច្រើន ប៉ុន្តែមិនត្រូវចំណុច ដែលចង់បាន។

ជាការពិត ការផ្គុំកុំព្យូទ័រសម្រាប់កាត់វីឌីអូ វាមិនដូចជាការផ្គុំកុំព្យូទ័រ ដើម្បីលេងហ្គេមនោះទេ ព្រោះដំណើរការ របស់វាខុសគ្នា មួយផ្ដោតសំខាន់ ទៅលើការ Render ក្រាហ្វិច (ហ្គេម) ចំណែកការកាត់វីឌីអូ ក៏ដូចទៅនឹងការងារ ឌីស្សាញដែរ គឺវាផ្ដោតសំខាន់ ទៅលើមុខងារ Tools ជាច្រើន នៅក្នុងកម្មវីធីដែលយើងប្រើ។ អញ្ចឹងហើយបានជាថ្ងៃនេះ យើងនឹងមកស្វែងយល់ អំពីផ្នែករឹងល្អៗ សម្រាប់អ្នកកាត់តវីឌីអូ។

 

1.    ស៊ីភីយូ

 

ប្រសិនបើអ្នកធ្លាប់ផ្គុំកុំព្យូទ័រលេងហ្គេម អ្នកប្រហែលជាត្រូវសម្លឹងមើលទៅលើ ក្រាហ្វិចកាត មុនគេហើយមែនទេ? ត្រឹមត្រូវណាស់។ ប៉ុន្តែចំពោះអ្នក ដែលកាត់វីឌីអូ ក្រាហ្វិចកាត គឺជារឿងដែលគិតតាម ក្រោយទៅវិញទេ ហើយអ្វីដែលគេគិត ខ្ពស់បំផុត គឺជ្រើសរើសស៊ីភីយូ ដែលខ្លាំង។ ស៊ីភីយូខ្លាំងនេះ មិនមែនសំដៅលើ ល្បឿនលឿននោះទេ គឺខ្ញុំចង់សំដៅ ទៅលើ Core នៃខួរក្បាលរបស់វា ដោយសារតែនៅក្នុងកម្មវិធី Adobe Premiere ឬ After Effect ពួកវាមាន Tools និង Effects ជាច្រើនដើម្បីប្រើ ដូចនេះចំនួន Core ច្រើននៃស៊ីភីយូ វាជំនួយដល់ដំណើរការ ច្រើនព្រមគ្នា។ ជាក់ស្ដែង ប្រសិនបើអ្នកមាន ទឹកលុយច្រើន អ្នកអាចសម្លឹងមើល ស៊ីភីយូ Core i9-7900X ដែលមានស៊ីភីយូ ១០ Core និង ២០ Thread ដែលវាខ្លាំងល្អ ថ្វីត្បិតតែល្បឿនទូទៅ របស់វាត្រឹមតែ ៣.៣ ជីកាហឺតក៏ដោយ។ ប៉ុន្តែប្រសិនបើអ្នក មានទឹកលុយល្មម ហើយចង់ទិញស៊ីភីយូ Core i7-8700K ដែលមាន ៦ Core និង ១២ Threads នោះអ្នកគួរតែសម្លឹងមើល ស៊ីភីយូពពួក Xeon និង AMD Ryzen ដែលមានតម្លៃប្រហែលវា វិញល្អជាង ព្រោះស៊ីភីយូ Xeon និង Ryzen មានតម្លៃសមរម្យ ត្រូវនឹងការងារ របស់អ្នកជាង ពិសេសគឺបានស៊ីភីយូ មានខួរក្បាលគណនាច្រើន ហើយចំពោះស៊ីភីយូ ដែលមាន Core ៦ ទៅ ៨ នេះវារត់បានសមរម្យ ជាមួយនឹងការកាត់វីឌីអូ 4K បានសមរម្យ ហើយបើបានដល់ លើសពី ១០ Core វាប្រាកដ ជាកាន់តែល្អ។  

 

2.    ក្រាហ្វិចកាត

 

នៅពេលដែលអ្នកជ្រើសរើសក្រាហ្វិចកាត វាក៏ជាការជ្រើសរើសផ្នែកសំខាន់មួយ នៅក្នុងការកាត់វីឌីអូផងដែរ ដោយសារតែនៅពេល ដែលអ្នក Play back វីឌីអូ Footage នីមួយៗ នៅក្នុងកម្មវីធី ដើម្បីឲ្យវាដើរបានរលូន Real time នៅពេលមិនទាន់ Render ចេញនោះ វាទាមទារការប្រើប្រាស់ កម្លាំងក្រាហ្វិចកាតហើយ។ ម្យ៉ាងទៀត នៅពេលដែលយើង កែសម្រួលនៅផ្នែក Effect ឬ Color និងដាក់ Apply Effect អ្វីនោះ វាក៏ត្រូវធ្វើការលើ ក្រាហ្វិចកាតដែរ។ អញ្ចឹងយើងត្រូវ មើលអ្វីខ្លះ ក្នុងការជ្រើសរើស ក្រាហ្វិចកាត? ការជ្រើសរើស ក្រាហ្វិចកាត និយាយឲ្យខ្លី គឺតម្លៃកាន់តែថ្លៃ ជីភីយូកាន់តែល្អ ប៉ុន្តែយើងក៏ត្រូវមើល ដែរថា ប្រសិនបើអ្នក ជាអ្នកធ្វើ Animation ឬជាអ្នក 3D Modelling អ្នកនឹងត្រូវមើលធ្ងន់ ទៅលើទំហំនៃ VRAM ជាមិនខាន អញ្ចឹងអ្នកអាចជ្រើសរើស ផលិតផល Quadro របស់ NVIDIA ដែលពួកវាមាន VRAM ធំៗខ្លាំងណាស់ ទៅតាមតម្រូវការ និងទឹកលុយ។ ជាទូទៅហើយ ដែលយើងមើល ទៅលើ VRAM នៃក្រាហ្វិចកាត មុនពេលទិញ ប៉ុន្តែសម្រាប់អ្នក កាត់វីឌីអូ អ្នកមិនបាច់មើលធ្ងន់ ពេកទៅលើ VRAM ពេកនោះទេ អ្វីដែលយើងមើល សំខាន់នោះគឺ «CUDA Core» ឬផលិតផល AMD Redon គេហៅថា «Stream Processor» នៅលើផលិតផល AMD គេប្រើប្រាស់ បច្ចេកវិទ្យា OpenCL ដោយឡែក NVIDIA គេមានបច្ចេកវិទ្យា CUDA ផ្ទាល់ខ្លួន។ ដូចនេះចំនួន CUDA Core ឬ Stream Processor កាន់តែច្រើន ល្បឿននៃការ Playback នៃ Real-time របស់អ្នក ក៏បានរលូនល្អផងដែរ និងចំណុចសំខាន់គឺវា ធ្វើការ Render វីឌីអូចេញបាន ក្នុងល្បឿនលឿន។ ដូចនេះ លោកអ្នកអាចសម្លឹងមើល ក្រាហ្វិចកាតខ្ពស់ៗ ដែលតម្លៃអ្នកអាច ទទួលយកបាន ហើយមើលទៅលើ CUDA Core ឲ្យបានលើសពី ២,០០០ ដើម្បីដំណើរការ កាត់វីឌីអូ 4K បានល្អ។

ម្យ៉ាងទៀត ប្រសិនបើអ្នកចង់ផលិតវីឌីអូ ដែលប្រើប្រាស់ នៅលើឧបករណ៍ VR ដែលមានវីឌីអូ ៣៦០ ដឺក្រេនោះ អ្នកក៏ត្រូវជ្រើសរើស ក្រាហ្វិចដែលអាចទ្រទ្រង់ បច្ចេកវិទ្យានេះផងដែរ។

 

3.    បំពាក់រ៉េមជំនាន់ថ្មី

 

ការបំពាក់រ៉េម គឺមិនចាំបាច់និយាយរៀបរាប់ច្រើននោះទេ ព្រោះរ៉េមស៊េរីថ្មី វាមានល្បឿន Bus កាន់តែលឿន អាចគណនាបានរហ័ស ហើយចំណែកទំហំវិញ និយាយឲ្យខ្លី កាន់តែធំកាន់តែល្អ។ ជាក់ស្ដែង សម្រាប់ អ្នកកាត់វីឌីអូកម្រិត Full HD គេឃើញថា ពាក់រ៉េមទំហំ ១៦ ជីកាបៃ គឺវាដំណើរការល្អ ចំណែកវីឌីអូ 4K វិញគឺត្រូវការរ៉េម ៣២ ជីកាបៃឡើង ទើបដំណើរការបានរលូន។ រ៉េមគឺជាអង្គចងចាំបណ្ដោះអាសន្ន ដូចនេះហើយ ប្រសិនបើអ្នកដាក់ Footage កម្រិតភាពច្បាស់ធំ ឧទាហរណ៍ 4K ច្រើននៅក្នុង Adobe Premiere ឬប្រើប្រាស់ Tools នៅក្នុង Photoshop នោះកម្រិត RAM ធំវានឹងជួយសម្រួលដំណើរការ បើរ៉េមតូចពេក នោះវាក៏នឹងធ្លាក់ តាមហ្នឹងដែរ ព្រោះវាអស់សមត្ថភាព ក្នុងការផ្ទុកទិន្នន័យ បណ្ដោះអាសន្ន។ មកដល់ឆ្នាំ ២០១៨ នេះហើយ អ្នកគួរជ្រើសរើសរ៉េម ប្រភេទ DDR4 Dimms ជាបច្ចេកវិទ្យាចុងក្រោយ និងមានល្បឿន Bus កាន់តែលឿនកាន់តែល្អ ហើយអ្នកមិនគួរជ្រើសរើស ប្រភេទ DDR3 នោះទេ។

 

4.    អង្គផ្ទុកទិន្នន័យ

 

អង្គផ្ទុកទិន្នន័យគឺមានចំនួន ៣ ប្រភេទខុសៗគ្នា ដូចជាប្រភេទ Hard Drive ជាហាតឌីស ៣.៥ អ៊ីញ និងប្រើប្រាស់ការបង្វិល ជាដំណើរការ វាមិនសូវលឿន ដូចគេនោះទេ, មួយទៀតគឺ SATA SSD ដែលលឿនល្អ ក្នុងការប្រើប្រាស់ទូទៅ វាក៏មានប្រភេទលឿន ផងដែរ, និងចុងក្រោយគឺប្រភេទ M.2 SSD ដែលវាដំណើរការលឿន ហើយវាក៏មានប្រភេទ លឿនល្មម និងលឿនខ្លាំង ផងដែរ ទៅតាមទឹកលុយ។ ប្រសិនបើអ្នកមាន លុយច្រើន អ្នកអាចជ្រើសរើស M.2 SSD តម្លៃថ្លៃ ឬជ្រើសរើសត្រឹម SATA SSD ក៏បានដែរ ប៉ុន្តែត្រូវតម្លើង Windows នៅលើ Drive នោះ ចំណែក ទិន្នន័យធម្មតា យើងដាក់នៅលើ ប្រភេទ Hard Drive ក៏បានដែរ។

សរុបមកវិញ ចំណុចដែលអ្នកកាត់វីឌីអូ និងមនុស្សទូទៅអាចប្រើប្រាស់ដូចគ្នា គឺជ្រើសរើសអង្គផ្ទុកទិន្នន័យនិងរ៉េម ដោយឡែកសម្រាប់ ក្រាហ្វិចកាត និងស៊ីភីយូវិញ គឺជាចំណុចសំខាន់ ដែលអ្នកគួរតែពិចារណា ឲ្យបានល្អិតបន្ដិច ដើម្បីឲ្យទឹកលុយរបស់អ្នក សាកសមនឹងនឹងទទួលបាន ដំណើរការត្រឹមត្រូវល្អ របស់វា។ គួរបញ្ជាក់ផងដែរថា នៅពេលដែលអ្នក ប្រើប្រាស់ Hardware ខ្ពស់បែបនេះ អ្នកក៏ត្រូវជ្រើសរើស Motherboard តម្លៃថ្លៃ ដែលទ្រទ្រង់ផ្នែករឹង ទាំងនោះដូចគ្នា ម្យ៉ាងទៀត យើងត្រូវរើស Power Supply កម្លាំងខ្លាំង ក្នុងការផ្គត់ផ្គង់ដល់ Components ទាំងនោះដូចគ្នា ហើយប្រសិនបើមាន ប្រព័ន្ធត្រជាក់ដូចជា កង្ហារ និង Cooling System ទៅលើស៊ីភីយូ និង Case ទៀតនោះ កាន់តែប្រសើរ។ ដូចនេះ ទាំងអស់នេះ គឺជាផ្នែកមួយចំនួន ដែលអ្នកកាត់វីឌីអូ គួរពិចារណា នៅពេលដែលផ្គុំ កុំព្យូទ័រម្ដងៗ ដោយវាត្រូវចំណាយ លុយច្រើនមែនទែន ប៉ុន្តែសូមចំណាយ ឲ្យត្រូវចំណុច បើចំណាយខុសវិញ វាកាន់តែយ៉ាប់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Cinecom.net Tag: ចំណេះដឹងទូទៅ