CAMBO REPORT

Popup Advertising5 seconds

របៀប Format USB Flash ឬ Hard Disk ដោយ​ប្រើ Command Prompt

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាទូទៅនៅពេលអ្នកប្រើឧបករណ៍រក្សាទិន្នន័យ ដែលមានច្រើនបែបច្រើនយ៉ាង និងច្រើនសណ្ឋាន ដែលយើងហៅថា USB Flash  ឬ External Hard Disk Drive ហើយពេល ដែលវាពេញ អ្នកអាចនឹងចំនាយពេល លុបឯកសារ ឥតប្រយោជន៍ ឬបើចង់លឿន និងឆាប់រហ័ស អត់ខ្វល់រឿង File អ្វីនោះ គឺឈានទៅដល់ការ Format តែម្ដង ដែលវាលុប រាល់ឯកសារ និង Files គ្រប់ប្រភេទ ដែលមាននៅក្នុងនោះ ដែលផ្ដល់ភាពងាយស្រួល ក្នុងការយកទៅ ប្រើប្រាស់បន្ត។

ការ Format យើងអាចធ្វើតាមនៅក្នុង My Computer ដោយចុច Mouse ខាងស្ដាំ រួចជ្រើសរើសយកពាក្យថា Format ហើយធ្វើតាមការកំណត់ ជាការស្រេច។ យ៉ាងណាមិញ បើអ្នកចង់ធ្វើការ Format ដោយពុំចាំបាច់ប្រើប្រាស់ តាមវិធីសាស្ត្រទីមួយ ដែលគេនិយមប្រើក៏បាន ព្រោះនៅមានវិធីសាស្ត្រ ជាច្រើនផ្សេងទៀត ដែលអាចឲ្យយើងធ្វើការ Format នូវ Drive ដែលមានភ្ជាប់ ទៅនឹងកុំព្យូទ័រ លើកលែងតែ Drive C ឬ Drive ដែលផ្ទុក Windows ដោយវិធីសាស្ត្រនោះ អ្នកអាចធ្វើតាម Command Prompt ដែលទាមទារ ការវាយអក្សរបញ្ជា ដែលវាអាចធ្វើឲ្យ អ្នកប្លែកពីគេ ឬធ្វើឲ្យមិត្តភក្ដិរបស់អ្នក សរសើរក៏ថាបាន ដោយវិធីសាស្ត្រនោះ គឺងាយៗនោះទេ តាមរយៈជំហ៊ាន ដូចខាងក្រោម៖

 

ជំហ៊ានទី ១

 

- បើកកម្មវិធី Command Prompt ដោយចុច Mouse ខាងស្ដាំរួចរើស Run as administrator

 

ជំហ៊ានទី ២

 

- ពេលបើករួច សូមវាយពាក្យ dispart (បញ្ជាក់៖ មិនមានដកឃ្លា)

 

ជំហ៊ានទី ៣

 

- សូមបន្តវាយពាក្យ list disk (បញ្ជាក់៖ មិនមានដកឃ្លា)

 

ជំហ៊ានទី ៤

 

- វាយពាក្យ select disk (លេខ Disk ដែលត្រូវ Format) ឧទាហរណ៍ select disk (Disk 2)

 

ជំហ៊ានទី ៥

 

- វាយពាក្យ clean រួចបន្តជំហានខាងក្រោម

 

ជំហ៊ានទី ៦

 

- ក្រោយពេល Cleaned រួច Drive របស់អ្នកមិនអាចចូលប្រើប្រាស់ បាននោះទេ ដូច្នេះត្រូវធ្វើការ បង្កើតនូវ Partition ថ្មីមួយទៀត ដើម្បីចាប់ផ្ដើមប្រើប្រាស់ បានធម្មតាវិញ ដោយវាយពាក្យថា create partition primary រួចចុច Enter។

 

ជំហ៊ានទី ៧

 

- ចុងក្រោយគេអ្នកត្រូវកំណត់នូវ File System ដែលចង់ប្រើជាប្រភេទ FAT ឬ NTFS ដោយវាយពាក្យ format fs = ntfs ឬ format fs = fat ទៅគឺបានហើយ តែខេមបូរីផត សូមណែនាំឲ្យប្រើ File System ជាប្រភេទ NTFS វិញល្អជាង។

 

ជំហ៊ានទី ៨

 

- កំណត់ឈ្មោះ Drive ដោយគ្រាន់តែវាយពាក្យថា assign ជាការស្រេច និងបញ្ចប់ដោយស្ថាពរ។

គួរបញ្ជាក់ផងដែរថា ការ Format តាមរយៈ Command Prompt នេះ វាមានសុវត្ថិភាពដូចទៅនឹង ការ Format ទូទៅដែរ តែវាទាមទារ ពេលវេលាមួយភ្លែត ដើម្បីបញ្ចប់ ដែលជាទូទៅ កម្រមានអ្នកធ្វើតាម នេះណាស់ ព្រោះត្រូវវាយអក្សរ ច្រើនតំណាក់កាលដែរ ទម្រាំ Format បាន តែបើអ្នកចង់ ប្លែកខុសគេ ចង់ឲ្យមិត្តភក្ដិឃើញពីទឹកដៃ របស់អ្នកនោះ នេះគឺជា វិធីសាស្ត្រដ៏ល្អ។ យ៉ាងណាមិញ សូមធ្វើការ Copy ឬ Backup រាល់ឯកសារ សំខាន់ៗ មុននឹងចាប់ផ្ដើម ធ្វើតាមវិធីសាស្ត្រ ខាងលើ ជៀសវាងបាត់បង់ ឯកសារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ