CAMBO REPORT

Popup Advertising5 seconds

OnePlus ឈាន​មួយ​ជំហ៊ាន ក្នុង​ការ​ផលិត​ទូរទស្សន៍​នៅ​លើ​ទីផ្សារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

OnePlus ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូល មិនច្រើនម៉ូឌែលនោះទេ ប៉ុន្តែទទួលបានការគាំទ្រច្រើន និងត្រូវបានគេដាក់ រហសនាមថាជា ឃាតករស្មាតហ្វូន និង បិសាចល្បឿន ហើយចំណែកពេលនេះវិញ ក្រុមហ៊ុននេះ នឹងឈានទៅមួយ ជំហ៊ានទៀតហើយ បន្ទាប់ពីជោគជ័យស្មាតហ្វូន គេសម្លឹងឃើញទីផ្សារ ផ្នែកទូរទស្សន៍វិញម្ដង និងត្រៀមចេញទូរទស្សន៍ ដំបូងនៅឆ្នាំក្រោយនេះ។

ក្រុមហ៊ុន OnePlus នឹងត្រៀមបង្កើតក្រុមហ៊ុន OnePlus TV ថ្មីមួយ ដោយយោងតាមការបញ្ជាក់ របស់លោក Pete Lau ដែលជាស្ថាបនិក និងនាយកក្រុមហ៊ុន OnePlus គាត់បានលើកឡើង យ៉ាងមុតមាំថា លោកអ្នកនឹងបានឃើញ ទូរទស្សន៍ OnePlus TV នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ព្រោះក្រុមហ៊ុនបោះជំហ៊ាន ទៅមុខជានិច្ច គឺថា Never Settle តែម្ដង។ ហើយផលិតផល ទូរទស្សន៍នោះទៀតសោត វាក៏នឹងទទួលបានការ យកចិត្តទុកដាក់ផ្នែក Software រយៈពេល ៥ ឆ្នាំពេញផងដែរ។

លោក Pete Lau បានប្រាប់សារព័ត៌មាន Business Insider អំពីផលិតផលទូរទស្សន៍ របស់ខ្លួនត្រួសៗ  និងគម្រោងនៃការផលិត ដោយវាអាចនឹងផ្អែក ទៅលើផ្នែករចនា ដោយមិនមែនសំដៅលើ រូបរាងខាងក្រៅទាំងស្រុងនោះទេ ប៉ុន្តែវាក៏សំដៅលើការ បំពាក់បន្ទះបង្ហាញផងដែរ ដូចអ្វីដែលយើងបាន ដឹងហើយថា អេក្រង់របស់ OnePlus គឺតែងតែជា អេក្រង់ល្អជានិច្ច និងផ្ដល់ពណ៌បានច្បាស់ ហើយលោកក៏បាន និយាយអំពី AI ផងដែរ ប៉ុន្តែមិនទាន់បានបញ្ជាក់ អំពីបច្ចេកវិទ្យានៅឡើយទេ វាអាចនឹងមានជំនួយការ សិប្បនិមិត្តផ្ទាល់ខ្លួន មួយដូចជា Google Assistant និង Alexa អញ្ចឹងដែរ។

ដូចនេះគឺជាព័ត៌មានថ្មីមួយទៀតសម្រាប់អ្នក ដែលគាំទ្រផលិតផលរបស់ OnePlus ហើយវា ក៏នឹងលក់ក្នុងតម្លៃទាប ផងដែរ អាចក្លាយទៅជាឃាតករ ទូរទស្សន៍ទៀត ក៏ថាបានដែរ ដោយសារតែក្រុមហ៊ុន Xiaomi អាចដាក់លក់ ទូរទស្សន៍កម្រិត ១០៨០ ភិចស៊ែល ក្នុងតម្លៃចាប់ពីខ្ទង់ ២០០ ដុល្លារឡើងទៅបានទៅហើយ និងកម្រិតបង្ហាញ 4K ខ្ទង់ ៤០០ ដុល្លារ។ អញ្ចឹងតើទូរទស្សន៍របស់ OnePlus នឹងមានកម្រិត បង្ហាញប៉ុណ្ណា ជាមួយតម្លៃប៉ុន្មាន?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: ទូរទស្សន៍