CAMBO REPORT

Popup Advertising5 seconds

Samsung Galaxy Watch 2018 បាន​មក​ដល់​កម្ពុជា ​ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

“សមត្ថភាព ទំនាក់ទំនង និងម៉ូដរចនាពិតជាស័ក្តិសមសម្រាប់អ្នក”

Samsung Galaxy Watch 2018 បានមកដល់ប្រទេសកម្ពុជាហើយ នៅក្នុងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ។ វាមកជាមួយសមត្ថភាពមិនធម្មតា រីឯម៉ូដរចនាវិញ គឺឡូយកប់ម៉ង់។ Samsung Galaxy Watch 2018 នេះមានពីរម៉ូដែលគឺ Galaxy Watch (42mm) និង Galaxy Watch (46mm) ដែលមានពណ៌ដ៏ទាក់ទាញ ត្រូវនឹងជីវិតស៊ីវិល័យរបស់អ្នក ដូចជាពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស ។

 


ទាំងនេះជាសមត្ថភាពនិងមុខងារពិសេសដែល Samsung Galaxy Watch 2018 អាចធ្វើបាន៖

រក្សាទំនាក់ទំនងជាប់ជានិច្ច

 


ការដាច់ទំនាក់ទំនងពីទូរស័ព្ទ Smartphone របស់អ្នកលែងជាបញ្ហាទៀតហើយ ជាមួយនឹងថ្មកាន់បានយូរ រហូតដល់ ៤៨ម៉ោង និង ៨០ម៉ោង។ ដូច្នេះ លោកអ្នកអាចទទួលបានសារ និងការហៅចូលបានជានិច្ច។


រក្សាសុខភាពមាំមួន ជាមួយ  Samsung Health

 


Samsung Health គឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃ ដែលអាចជួយឲ្យ អ្នកដឹងពីកម្រិត ចង្វាក់បេះដូង សម្ពាធអារម្មណ៍ (Keep Track of your Stress) និងជួយប្រាប់នូវគន្លឹះ ធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រង អារម្មណ៍បាន មូលល្អពេញមួយថ្ងៃ។ លើសពីនេះទៀត នាឡិកានេះក៏មានមុខងារ តាមដានដំណេក ដើម្បីជួយឲ្យអ្នកប្រើប្រាស់ អាចកែសម្រួលទម្លាប់គេង និងការសម្រាក តាមតម្រូវការផងដែរ។ ក្រៅពីមុខងារតាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាច ទទួលបាន សុខភាពល្អពី Samsung Health ផងដែរដូចជា វិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន ២១ លំហាត់ប្រាណ ការកំណត់ជំហ៊ាន ដើររបស់អ្នក និងជួយតាមដានកម្រិតកាឡូរី ដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបប អាហារមួយដែលត្រឹមត្រូវ។


Water Lock Mode Prevents on Samsung Health Function

 


វាមានតួនាទីជួយការពារ ការជ្រាបទឹកបាន យ៉ាងមានប្រសិទ្ធិភាពបំផុត នៅពេលដែល អ្នកហែលទឹក។ លោកអ្នកគ្រាន់តែចុច Swimming on Samsung Health នោះវានឹងការពារ ការជ្រាបទឹកបានយ៉ាងល្អ បើទោះបីជាអ្នកមុជជ្រៅក៏ដោយ។ អ្វីដែលកាន់តែ ពិសេសទៀតនោះគឺវាមាន Smartwatch Function ដែលជាមុខងារការពារ ការជ្រាបទឹកដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញទៀត ពេលដែល លោកអ្នកចុចបិទ Water Lock Mode នឹងមានសម្លេង ប្រាប់បង្ហាញថា Galaxy Watch របស់អ្នកកំពុង ច្រានទឹកដែលហូរចូល។


ជីវិតរីករាយជាមួយអ្វីៗដែលប្រសើរបំផុត


Galaxy Watch ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវ អត្ថប្រយោជន៍ទាំងអស់ ពីបណ្តាលត្រកូល Galaxy បង្កើតបាននូវបទពិសោធន៍ ដ៏ល្អឥតខ្ចោះ ជាមួយ Samsung Health, SmartThings, Samsung Pay, Bixby, Samsung Know និង Samsung Flow ដែលទាំងនេះអាចទទួលបាន ដោយគ្រាន់តែចុចលើកដៃរបស់អ្នក។


ម៉ូដដ៏ទំនើប និងឥតដែនកំណត់


វារក្សាម៉ូឌែលនាឡិកាសាមសុងដដែល ដោយមានមុខមូលបែបឌីជីថល និងមានអេក្រង់បើកជានិច្ច។ Galaxy Watch ពណ៌ទឹកប្រាក់ សម្រាប់ទំហំ 46mm ចំណែកពណ៌ខ្មៅ និងពណ៌មាស មានទំហំ 42mm។ Galaxy Watch ផ្តល់នូវទំហំ និងស្ទីលជាច្រើន តាមតម្រូវការរបស់អ្នកប្រើប្រាស់។


Galaxy Watch អ្វីៗទាំងអស់ស្ថិតនៅក្នុងដៃរបស់អ្នក!


លោកអ្នកអាចរកជាវបាន នៅតាមបណ្តាហាង ទំនើបសាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅជិត លោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: នាឡិកាវៃឆ្លាត