CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត LG ក្លាយ​ជា​ដៃ​គូ​ផ្គត់​ផ្គង់​អេក្រង់​ធំ​របស់ Apple!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នរណាក៏បានដឹងដែរថា Samsung គឺជាក្រុមហ៊ុនដែលផលិតអេក្រង់ប្រភេទ OLED កម្រិតខ្ពស់បំផុត និងមានតម្លៃថ្លៃ ជាងគេផងដែរ អញ្ចឹងហើយ បានជាឆ្នាំមុននេះ ក្រុមហ៊ុន Apple បានសហការ ក្នុងការកុម្ម៉ង់ទិញអេក្រង់ OLED ពីក្រុមហ៊ុន Samsung រាប់លានបន្ទះដើម្បី បំពាក់នៅលើ iPhone X ដែលជាលទ្ធផល យើងឃើញថា វាពិតជាអេក្រង់កម្រិតខ្ពស់ ទទួលបានកោតសរសើរច្រើន រួមជាមួយគែមខ្លី ស្ទើរពេញទៀតនោះ។

ប៉ុន្តែម្ដងនេះ Apple បានប្រែចិត្តពី Samsung ហើយ បើតាមការចុះផ្សាយ របស់សារព័ត៌មាន Electronic Times របស់ប្រទេសកូរ៉េ បានបង្ហាញថា ពេលនេះក្រុមហ៊ុន LG បានក្លាយជាក្រុមហ៊ុន ដែលផ្គត់ផ្គង់អេក្រង់ OLED ទីពីរឲ្យ Apple វិញម្ដង ដោយការចុះផ្សាយនេះ បានបង្ហាញថា LG Display បានទើបតែឆ្លងកាត់ ការធ្វើតេស្ដពិសោធន៍ នៃគុណភាពរបស់ Apple ថ្មីៗនេះទេ នឹងកំពុងតែរៀបចំ ផ្គត់ផ្គង់បន្ទះអេក្រង់រាប់លាន គ្រឿងទៅដល់ Apple ក្នុងការបំពាក់លើ iPhone Xs និង Xs Max។ ព័ត៌មាននេះ ឲ្យតំរុយថា អេក្រង់របស់ iPhone Xs និង Xs Max នឹងផ្ដាស់ប្ដូរ អ្នកផ្តត់ផ្គង់ ដោយនឹងកាត់បន្ថយអេក្រង់ នាំចូលពី Samsung ហើយចាប់យកអេក្រង់ នាំចូលពី LG វិញម្ដង ដោយរក្សាគុណភាពដូចគ្នា ឬ អាចនឹងក៏លក់ចេញ ជាគ្រឿងបន្លាស់អេក្រង់ នៅពេលប្ដូរថ្មី ឬ អាចនឹងសម្រាប់ពាក់លើ iPhone នៅឆ្នាំក្រោយ មិនមែនឆ្នាំនេះ នោះទេ។  

យ៉ាងណាក៏ដោយ យើងចូលរួមអបអរដល់ក្រុមហ៊ុន LG ដែលបានឆ្លងផុត និងជាប់ដំណាក់កាល ធ្វើតេស្ដពី Apple រួចហើយ អញ្ចឹងក៏ត្រៀមខ្លួន ក្លាយជាក្រុមហ៊ុនធំ ក្នុងការផ្គត់ផ្គង់អេក្រង់ រាប់លានគ្រឿង បំពាក់លើ iPhone ហើយនឹងទទួលបាន ទឹកប្រាក់ រាប់លានពី Apple ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: Lifestyle