CAMBO REPORT

Popup Advertising5 seconds

Samsung បញ្ចេញ​កាស​ស្ដាប់​ត្រចៀក AKG ថ្មី ជាមួយ​ថ្ម​អាច​ប្រើ​ដល់ 33 ម៉ោង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវកាសស្ដាប់ត្រចៀក ជំនាន់ថ្មីរបស់ខ្លួន ដែលស្ថិតក្នុង ខ្សែស្រឡាយ AKG ដោយក្នុងនោះ មានដល់ទៅ 3 ម៉ូឌែល ដើម្បីបំពេញទៅដល់ សេចក្ដីត្រូវការ របស់អតិថិជន ចែកចេញជាបីប្រភេទ ដោយភាសាបរទេសហៅថា Over-Ear, On-Ear និង In-Ear មានរបៀបប្រើប្រាស់ផ្សេងៗគ្នា ទៅតាមបទពិសោធន៍ របស់យើងម្នាក់ៗ ត្រូវការ។

កាស AKG ទាំងបីស៊េរីនោះ សុទ្ធសឹងជាកាសគ្មានខ្សែ គឺវាប្រើប្រាស់ប្រព័ន្ធ បញ្ជូនរលកសម្លេង តាមបច្ចេកវិទ្យា Bluetooth ផ្ដល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ មិនទើសដៃជើង និងរញ៉េរញ៉ៃច្រើន។ ជាក់ស្ដែងក្នុងនោះកាស AKG ដែលស្ថិតក្នុង កម្រិតកំពូលគេ និងត្រូវបានប្រកាស ជាមួយលក្ខណៈសម្បត្តិ ប្រសើរដូចខាងក្រោម៖

 

AKG N700NC

 

ជាកាសបែប Over-Ear បែបក្ដោបត្រចៀកសងខាង ល្អបំផុតសម្រាប់អ្នក មិនចង់ឲ្យសម្លេងខាងក្រៅរំខាន ព្រោះវាជួយខ្លាំងមែនទែន ក្នុងការទប់សម្លេងរំខាន ពីខាងក្រៅ ដោយឲ្យម្ចាស់របស់វា ស្ដាប់តែសម្លេងចេញពីកាស ទាំងសងខាងប៉ុណ្ណោះ ពិសេសវាបើកសិទ្ធិ ឲ្យម្ចាស់របស់វា ធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធ សម្លេងជុំវិញតាមកម្រិត ដែលខ្លួនចង់បាន បែប Sorroundsound។ សម្រាប់រចនាបថ និងគុណភាពផលិតវិញ N700NC ផលិតស្រោបឡើងដោយលោហៈ និងជ័រស្វិត មិនធ្ងន់ពេកនោះទេ ជាមួយនឹងប៉ុងក្ដោបត្រចៀក គុណភាពខ្ពស់ និងអាចប្រើប្រាស់ បាន 20 ម៉ោង ឬតិចជាងនេះ តាមសម្លេងប្រើប្រាស់ ជាក់ស្ដែង ដោយចំនាយពេល សាកត្រឹម 2 ម៉ោងមួយពេញ។

 

AKG Y500

 

ជាមួយនឹងម៉ូឌែល 500 វិញ វាជាប្រភេទកាស On-Ear ដែលវាពុំមានមុខងារ កាត់បន្ថយសម្លេងរំខាងក្រៅឡើយ ផ្ទុយមកវិញ វាបំពាក់មកជាមួយនឹង បច្ចេកវិទ្យាម្យ៉ាង ហៅថា Ambient Aware ដែលបើកសិទ្ធិឲ្យម្ចាស់ របស់វាធ្វើការកំណត់កម្រិត សម្លេងនៅជុំវិញខ្លួន។ កាសនេះមិនល្អនោះទេ សម្រាប់អ្នកធ្វើដំណើរ ឬនៅទីតាំងដែលមាន សម្លេងរំខានច្រើន វាសាកសមបំផុត សម្រាប់អ្នកនៅកន្លែង ស្ងប់ស្ងាត់ ដើម្បីទទួលបានគុណភាព សម្លេងប្រសើរ។ គុណភាពផលិតវិញ វាក៏មិនលោតដល់ N700NC ដែរ ព្រោះវាផលិតឡើង ពីជ័រស្វិត និងប៉ុង ដើម្បីធានាទៅដល់ ប្រណិតភាព ថែមទាំងមានតម្លៃធូរថ្លៃ ជាងផងដែរ ដោយថ្មមួយពេញអាចប្រើ លោតដល់ 33 ម៉ោង និងចំនាយពេល សាកត្រឹម 2.5 ម៉ោងប៉ុណ្ណោះ។

 

AKG Y100

 

នេះគឺជាម៉ូឌែលចុងក្រោយគេ ជាកាសប្រភេទ In-Ear ពពួក Wireless ដែលវាអាចកាត់បន្ថយសម្លេង រំខានខាងក្រៅ បានគួរសម និងមានមុខងារ Ambient Aware ដូចទៅនឹង Y500s អញ្ចឹងដែរ។ Y100 វាសាកសំបំផុត សម្រាប់យុវវ័យ ឬអ្នកតែងធ្វើការ ចល័តខ្លួនទៅណាមកណា ជាមួយនឹងកាសតូច ងាយស្រួលទុកដាក់ និងយកតាមខ្លួន ដោយវាអាចប្រើប្រាស់បាន 8 ម៉ោង និងចំនាយពេល សាកថ្ម 2 ម៉ោង។

 

Samsung បញ្ចេញកាស AKG នេះ លក់ក្នុងតម្លៃដូចខាងក្រោម៖

 

•    N700NC តម្លៃអន្តរជាតិ USD 349.95 ពណ៌ទឹកប្រាក់

•    Y500 តម្លៃអន្តរជាតិ USD 149.95 ពណ៌ខ្មៅ ខៀវ បៃតង និងផ្កាឈូក

•    Y100 តម្លៃអន្តរជាតិ USD 99.95$ ពណ៌ ខ្មៅ ខៀវ បៃតង និងផ្កាឈូក

 

បើទោះបីជាកាសស្ដាប់ត្រចៀកទាំងបីបានប្រកាសចេញ ក៏ពិតមែន តែ Samsung នៅមិនទាន់បញ្ចេញ លក្ខណៈសម្បត្តិទាំងមូល ឲ្យយើងបានដឹងពេញលេញ នៅឡើយទេ មិនទាន់ដឹងថា តើ AKG ប្រើប្រាស់ Driver ប្រភេទណា ក៏ដូចជាមានបច្ចេកវិទ្យា អ្វីប្លែក ឬមានអាវក្រោះ ការពារធូលី និងញើស ឬទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ