CAMBO REPORT

Popup Advertising5 seconds

អ្វី​ដែល​អ្នក​គួរ​ត្រៀម មុន​សម្រេច​ចិត្ត​ឡើង​ទៅ iOS12

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Apple នឹងបញ្ចេញកំណែអាប់ដេត iOS12 ពេញលេញជាសាធារណៈ នៅថ្ងៃទី 17 ខែកញ្ញា ដែលត្រូវជាថ្ងៃនេះតែម្តង ប៉ុន្តែតាមតំបន់នីមួយៗ នឹងទទួលបាន មុនក្រោយគ្នាប៉ុន្មានម៉ោង ដោយអ្នកប្រើប្រាស់ នៅក្នុងស្រុកយើងនឹងទទួលបាន កំណែអាប់ដេតនេះ នៅថ្ងៃទី 18 ខែកញ្ញា ម៉ោង 00:00។ ដូច្នេះអ្នកប្រើប្រាស់ ដែលចង់អាប់ដេត គួរតែចាំដល់ថ្ងៃទី 18 ចាំបើក អាប់ដេតក៏បាន។

អ្នកប្រើប្រាស់អាប់ដេតតាមឧបករណ៍ផ្ទាល់តែម្តងក៏បាន ឬអាប់ដេត តាមកុំព្យូទ័រដោយប្រើកម្មវិធី iTunes ក៏បានដែរ ដែលនេះ ជាជម្រើសរបស់អ្នក តែមុននឹងសម្រេចចិត្ត ក្នុងការអាប់ដេត អ្នកត្រូវដឹងចំណុច ទាំងប៉ុន្មាននេះ ជាមុនសិន ដើម្បីធ្វើឲ្យការអាប់ដេត មានដំណើរការល្អ ដោយគ្មានជួបបញ្ហា។ សូមអានបន្ត ដើម្បីស្វែងយល់ពីចំណុច ចាំបាច់ទាំងនោះ៖

 

1.    ឆែកមើលថាឧបករណ៍ iDevices របស់អ្នក អាចអាប់ដេតឡើងទៅ iOS12 បានឬអត់ជាមុនសិន ហើយខាងក្រោមនេះ ជាឈ្មោះម៉ូឌែល iPhone, iPad និង iPod ដែលអាចអាប់ដេត និងប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ iOS12 បាន ប្រសិនបើអ្នកបានឃើញ ម៉ូឌែល iDevices របស់អ្នកក្នុងនោះ មានន័យថា អ្នកអាប់ដេតឲ្យ iDevices របស់អ្នកបាន

 

   •    iPhone XS, iPhone XS Max, iPhone XR, iPhone X, iPhone 8, iPhone 8 Plus, iPhone 7, iPhone 7 Plus, iPhone 6s, iPhone 6s Plus, iPhone 6, iPhone 6 Plus, iPhone SE, iPhone 5s

   •    12.9-inch iPad Pro 2nd generation, 12.9-inch iPad Pro 1st generation, 10.5-inch iPad Pro, 9.7-inch iPad Pro, iPad Air 2, iPad Air, iPad 5th generation, iPad mini 4, iPad mini 3, iPad mini 2

   •    iPod Touch 6th generation

2.    អ្នកគួរតែលុបកម្មវិធីដែលមិនសូវប្រើប្រាស់ចោលខ្លះទៅ  ដោយការលុបផ្ទាល់ លើ Homescreen ក៏បាន ឬចូលទៅកាន់ Settings > General > Storage & iCloud Usage > Manage Storage និងចុច Delete កម្មវិធី ដែលអ្នកមិនសូវប្រើចោល

3.    ដើម្បីអាប់ដេតឡើងទៅ iOS12 អ្នកត្រូវទុកទំហំឲ្យទំនេរយ៉ាងតិច 2GB ក្នុងម៉ាស៊ីន ដោយនេះ មិនមែនជាការលំបាក សម្រាប់ប្រើប្រាស់ iPhone 7 ឡើងទៅ នោះទេ តែវាពិបាក សម្រាប់អ្នកប្រើ iPhone 6s ចុះក្រោម ដែលមានអង្គផ្ទុកទិន្នន័យ ត្រឹមតែ 16GB នោះ ដូច្នេះត្រូវចាប់អារម្មណ៍ ត្រង់ចំណុចនេះខ្លាំង និងលុបអ្វី មិនចាំបាច់ចោល ឲ្យហើយទៅ

4.    ចាប់ផ្តើមអាប់ដេតកម្មវិធីដែលអ្នកកំពុងប្រើប្រាស់ ឲ្យអស់ជាមុនសិន ដើម្បីកុំឲ្យមានបញ្ហាគាំង បន្ទាប់ពីអាប់ដេត ឡើងទៅ iOS12 រួច

5.    កុំភ្លេចអាប់ដេត កម្មវិធី iTunes នៅលើកុំព្យូទ័រ ប្រសិនបើអ្នក ជាអ្នកប្រើប្រាស់ម្នាក់ តែប្រសិនអ្នក មិនប្រើប្រាស់ទេ អាចរំលងចំណុចនេះ

6.    អ្នកគួរតែ Backup រាល់ទិន្នន័យសំខាន់ៗទុកជាមុន ដូចជាលេខទូរសព្ទ, រូបថត និងឯកសារផ្សេងៗ ដោយអ្នកអាច Backup ចូល iCloud ក៏បាន ឬកម្មវិធី Google Photos, Google Contacts, Google Drive រីឯអ្នក Backup តាមកុំព្យូទ័រ ត្រូវចាំបាច់ប្រើ iTunes ដែលអាប់ដេត ដល់ជំនាន់ចុងក្រោយ

អូខេ! ទាំងនេះជាចំណុចសំខាន់ៗ ដែលអ្នកត្រូវដឹង ដូច្នេះអ្នកដែលបានដឹង ឬធ្លាប់បានអនុវត្តន៍ ពីមុនមក គួរតែចែករំលែក ដំណឹងនេះ ដល់អ្នកដែលមិនទាន់ បានដឹង ដើម្បីឲ្យពួកគេ ទទួលបានការប្រើប្រាស់ ដោយសុវត្ថិភាព និងមិនបាត់បង់ ឯកសារសំខាន់ៗ នៅពេលអាប់ដេត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ចំណេះដឹងទូទៅ