CAMBO REPORT

Popup Advertising5 seconds

Hard Disk ចល័ត​ដែល​ធន់ និង​រឹង​មាំ​ជាង​គេ​បំផុត អាច​រង​ទម្ងន់ 3000 គីឡូ​បាន​

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

External Hard Drive ឬហៅខ្មែរថា អង្គផ្ទុកទិន្នន័យចល័ត មានសារៈសំខាន់ខ្លាំងណាស់ នៅពេលអ្នកមាន ឯកសារសំខាន់ៗច្រើន ហើយបើអ្នកប្រើប្រាស់ ម៉ាស៊ីនកុំព្យូទ័រពពួក Ultrabook ឬ Hybrid ទៀតនោះ External HDD មានសារៈសំខាន់បំផុត ព្រោះអ្នកមិនអាចរក្សាទុក ទិន្នន័យសំខាន់ៗរបស់ខ្លួន តែនៅលើ SSHD ឬ SSD ទំហំតូចនោះ បានឡើយ! យ៉ាងណាមិញ ភាពខុសប្លែកគ្នារវាង External HDD ទូទៅ និង External HDD ដែលទើបនឹងប្រកាសចេញ ដោយក្រុមហ៊ុន ADATA មួយនេះ គឺមានភាពខុសគ្នា ដាច់ស្រលាស់តែម្ដង ព្រោះវារឹងមាំបំផុត មិនធ្លាប់មាន ពីមុនមក។

ជួបជាមួយនឹង ADATA HD830 ជាអង្គផ្ទុកទិន្នន័យចល័ត ដែលអាចទ្រទ្រង់នឹងសម្ពាធ ដល់ទៅទម្ងន់ 3 តោន ឬ 3,000 គីឡូក្រាម ដំបូងគេបំផុតលើលោក អរគុណទៅដល់អាវក្រោះ ដ៏រឹងមាំមិនធម្មតា របស់វា ដែលអាចឲ្យអ្នក លែងភ័យព្រួយរឿង បាត់ឯកសារ ឬខ្លាចខូច នៅពេលធ្លាក់ពី ទីខ្ពស់ទៀតហើយ។ មូលហេតុដែលធ្វើឲ្យ HD830 រឹងមាំបែបនេះ មិនមែនតែមកពីអាវក្រោះ ខាងក្រៅតែមួយមុខ នោះទេ វាមានដល់ទៅ 3 ស្រទាប់ ដើម្បីជួយការពារ បានខ្លាំងបែបនេះ ដោយក្នុងនោះវាក៏មាន អាវក្រោះការពារធូលី និងទឹកកម្រិត IP68 ទៀតផង ហើយបើធ្លាក់ត្រឹម 1.22 ម៉ែត្រ នឹងមិនចោទជាបញ្ហា សម្រាប់ HD830 ឡើយ គឺថាវាធន់ សាកសមសម្រាប់អ្នកធ្វើការ នៅកន្លែងពិបាកៗ ឬអាចនិយាយបានថាល្អ សម្រាប់ Photographer និង Videographer ជាដើម ដែលចុះទៅថត នៅកន្លែងពិបាកៗ ហើយមិនចង់បានរូបភាព ឬ File វីដេអូ ដែលខិតខំថតឡើង។

ADATA HD830 មានទំហំជ្រើសរើស 3 ដូចជាទំហំ 2,000GB, 4,000GB និងធំបំផុត 5,000GB ប្រើប្រាស់ USB 3.1 សម្រាប់ផ្ទេរទិន្នន័យ ជាមួយកុំព្យូទ័រ ដែលមានការធានាចំនួន 3 ឆ្នាំពីក្រុមហ៊ុន តែគួរឲ្យសោកស្ដាយ ដែល ADATA មិនបានប្រាប់ឲ្យដឹង ពីតម្លៃនៅពេលចេញលក់ របស់ HD830 នៅឡើយ! តែខ្ញុំជឿថា វានឹងថ្លៃជាង Hard Disk ចល័តធម្មតា 2 ទៅ 3 ដង ដែលមានទំហំផ្ទុកប៉ុនគ្នា នៃតម្លៃបច្ចុប្បន្ន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ