CAMBO REPORT

Popup Advertising5 seconds

ផលិតផល​ថ្មី​មួយ​របស់ Samsung នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ១១ តុលា​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung មានផលិតផលបង្ហាញជាច្រើន ណាស់មកហើយ ដែលប្រិយមិត្តមួយចំនួនធំគិតថា គេប្រហែលជាអស់ផលិតផល ដើម្បីចេញលក់លើទីផ្សារ ទៀតហើយ មានតែរង់ចាំមើលឆ្នាំ ២០១៩ ប៉ុណ្ណោះ។ ខុសស្រលះពីការគិត ដោយថ្មីៗនេះ Samsung បានបង្ហោះ Poster មួយនៅលើទំព័រ Twitter របស់ខ្លួន ក្នុងការរៀបចំព្រឹត្តិការណ៍ មួយនៅថ្ងៃទី ១១ តុលា ២០១៨ ដែលយកទីតាំងធ្វើ នៅក្នុងប្រទេសម៉ាឡេស៊ី និងបង្ហាញពាក្យថា «4x fun» ដែលមិនទាន់ដឹងថា គឺជាផលិតផលអ្វីឡើយ។

នៅលើនោះគេបានសរសេរពាក្យថា 4x fun ដែលពិតជាអាថ៌កំបាំងខ្លាំងណាស់ មិនដឹងគេ នឹងបង្ហាញផលិតផលអ្វីនោះទេ ព្រោះពាក្យ 3x មិនដែលមាននៅលើ Galaxy នោះទេ ហើយចំណែកពាក្យ fun កាន់តែមិនយល់ ថែមទៀត។ ប៉ុន្តែគេរំពឹងថា Galaxy ដែលគេបង្ហាញនោះ វាអាចជាផលិតផល ដែលសម្រាប់បំពេញ ការកំសាន្ដ ដូចជាថេប្លេត, ឬអាចជា Galaxy ថ្មីមួយ ផ្ដោតសំខាន់ដូចជា ទូរសព្ទ Gaming, ឬក៏អាចជាថេប្លេត មានអេក្រង់អាចបត់បានជា ៤ ក៏មិនដឹងដែរ។

យ៉ាងណាក៏ដោយ តាមការលេចលឺជាពាក្យសម្ដីរបស់ Ice Universe បានបង្ហាញតំរុយមកថា វាគឺជាទូរសព្ទ លំដាប់កំពូលថ្មីមួយ ឬលំដាប់បង្គួរត្រកូល Galaxy A ដែលនឹងពាក់កាមេរ៉ា ៤ គ្រាប់ដំបូងគេ នៅផ្នែកខាងក្រោយ ដែលជាទូរសព្ទគម្រូ ក្នុងការផលិតកាមេរ៉ា ៤ គ្រាប់ នៅលើ Galaxy S និង Galaxy Note នៅពេលខាងមុខ។ ចំណែកអ្នកមួយ ចំនួនទៀតបាននិយាយថា វាគ្រាន់តែជាកាមេរ៉ាភ្លោះ ធម្មតា ដែលអាចនឹង មានមុខងារ Telephoto Zoom បាន 4x ប៉ុណ្ណោះ។ ដូចនេះ យើងនឹងតាមដាន មើលជាបន្ដទៀតថា 4x fun គឺជាអ្វី? ហើយអ្នកយល់យ៉ាងណាដែរ ចំពោះការបង្ហាញ ផលិតផលថ្មីនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: Lifestyle