CAMBO REPORT

Popup Advertising5 seconds

អ្វី​ទៅ​ជា Android ធម្មតា, Android Go (Edition) និង Android One? ខុស​គ្នា​យ៉ាង​ម៉េច?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចប្រិយមិត្តបានដឹងហើយថា Android គឺជាប្រព័ន្ធប្រតិបត្តិការណ៍ធំមួយ របស់ក្រុមហ៊ុន Google ដោយរហូតមកដល់ឥលូវ មានក្រុមហ៊ុនផលិត ស្មាតហ្វូនច្រើនណាស់ បានកំពុងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍មួយនេះ ស្ថិតក្នុងជំនាន់ផ្សេងៗគ្នា។ ក្នុងនោះ ក៏មានប្រិយមិត្តមួយចំនួន នៅមានការយល់ច្រឡំលើ ប្រព័ន្ធប្រតិបត្តិការណ៍ Android  និងបង្កើតជា ចម្ងល់ថា តើរវាង Android ធម្មតា, Android Go (Edition) និង Android One ខុសគ្នាយ៉ាងម៉េច?

អញ្ចឹង នៅក្នុងពេលនេះ យើងនឹងធ្វើការបកស្រាយ អោយអ្នកដែលមានចម្ងល់ ទាំងអស់ បានដឹងដូចខាងក្រោម៖

 

•    Android ធម្មតា

 

សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android ធម្មតា មានដល់ជំនាន់ទី 8 ហើយ ដោយត្រូវបានបញ្ចេញ កាលពីចុងឆ្នាំ 2017 មានឈ្មោះហៅថា Android Oreo។ វាជាកំណែអាប់ដេត បន្ទាប់ពី Android Nougat និងបង្កើតមកសម្រាប់ ដាក់អោយប្រើប្រាស់ លើឧបករណ៍ ដែលមានកម្លាំងម៉ាស៊ីន គ្រាន់បើឡើងទៅ។ ម្យ៉ាងវិញទៀត វាក៏ត្រូវបានបន្ថែម មុខងារថ្មីៗ និងល្អៗ សម្រាប់ការប្រើប្រាស់ ច្រើនជាង Android ជំនាន់មុនៗ (Nougat, Marshmallow, ...) ផងដែរ។

 

•    Android Go (Edition)

 

Android Go ជាផ្នែកមួយរបស់ Google ដែលបានបង្កើតឡើង សម្រាប់កែសម្រួល ប្រព័ន្ធដំណើរការសម្រាប់ស្មាតហ្វូន មានកម្លាំងម៉ាស៊ីនខ្សោយ អោយដើរបានរលូនល្អ បើទោះជាប្រើ Android ជំនាន់ចុងក្រោយ ក៏គ្មានបញ្ហាដែរ ព្រោះ Google បានសម្រួលប្រព័ន្ធ ដំណើរការនេះ អោយមានទំហំតូច រួចទៅហើយ។ ចំពោះរូប icon នៃកម្មវិធីដើមវិញ គឺមានភ្ជាប់ជាមួយអក្សរ Go ផងដែរ។

 

•    Android One

 

ក្រុមហ៊ុន Google បានបញ្ចេញ Android One កាលពីឆ្នាំ 2014 ដោយវាជា Pure Android ដូចដែលអ្នក ធ្លាប់បានឃើញ នៅលើទូរសព្ទ Nexus ឬ Pixel របស់ Google។ វាមិនមានប្រើប្រាស់ ស្បែកស្រោបផ្សេងៗ ដូចស្មាតហ្វូនលំដាប់បង្គួរ មួយចំនួនឡើយ។ ជាក់ស្តែង ស្មាតហ្វូនដែលប្រើប្រាស់ Android One នេះ គឺមានដូចជា Mi A1, Mi A2 របស់ក្រុមហ៊ុន Xiaomi, U11 Life របស់ក្រុមហ៊ុន HTC ជាដើម ជាមួយផ្ទាំង Interface ដូច ដែលមានលើ ទូរសព្ទរបស់ Google អញ្ចឹង។

ដូច្នេះសម្រាប់ Android ទាំង 3 ខាងលើ យើងសង្ឃឹមថា អ្នកអាចនឹងមិនច្រឡំ ទៀតនោះទេ ហើយក៏ងាយស្រួល បែងចែកផងដែរ។ តាមរយៈការ បកស្រាយខាងលើ វាគ្រាន់តែជាគន្លឹះមួយ សម្រាប់ប្រិយមិត្ត ដែលមានចម្ងល់ទាំងអស់ អាចដឹងខ្លះៗបាន។ អ្នកនឹងរឹតតែច្បាស់ បើសិនជាយើងបានមើល និងកាន់ដោយផ្ទាល់ នូវទូរសព្ទទាំងនោះ ថាវាជា Android មួយណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ