CAMBO REPORT

Popup Advertising5 seconds

Google បញ្ចប់ការប្រើប្រាស់ Google Inbox ចោលមួយទៀតហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្របពេលដែរពិភពលោក កំពុងតែផ្ដោតសំខាន់ និងរំភើបជាមួយនឹង ផលិតផលថ្មីរបស់ Apple រីឯក្រុមហ៊ុន Google មានដំណឹងអាក្រក់មួយទៀតហើយ ដោយគឹនឹងបញ្ចប់ជីវិតកម្មវិធី Google Inbox ចោលមិនឲ្យប្រើប្រាស់ទៀតនោះទេ។ កាលពីម្សិលមិញនេះ Google បានចេញសេចក្ដី ប្រកាសមួយបង្ហាញថា Google Inbox ដែលបម្រើផ្នែក email កន្លងមកនេះ វានឹងត្រូវបិទចោល ជាផ្លូវការនៅខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ។

 


Google Inbox គឺជាកម្មវីធីដែល​ ប្រើប្រាស់នៅលើទូរសព្ទវៃឆ្លាត ដែលក្រុមហ៊ុនបានដាក់ឲ្យប្រើនៅក្នុងឆ្នាំ ២០១៤ ដែលវាប្លែក ងាយស្រួល និងរហ័សក្នុងការមើលសារចូល នៅក្នុង Gmail របស់យើង។ វាមានអ៊ីនធើហ្វេស សាមញ្ញមែនទែន និងផ្ដោតសំខាន់តែនៅលើផ្នែក Inbox តែប៉ុណ្ណោះ ដូចនេះវាមានភាពវៃឆ្លាត ក្នុងការរៀបចំសារ inbox តាមផ្នែកនីមួយៗ ឧទាហរណ៍ វាអាច Group email ដោយស្វ័យប្រវត្តិថាមួយណា ជាសារដែលផ្ញើរពីផ្នែកការទិញទំនិញ, មួយណាជាសារផ្នែកការងារ, មួយណាជាសារផ្នែកពាណិជ្ជកម្ម និងបែងចែកសារ ឥតបានការដាក់ មួយដុំផងដែរ។ លើសពីនេះ វាក៏ជួយដាក់ (Pin) សារសំខាន់ឲ្យមកនៅលើស្រួលមើល និងសារដែលយើងបាន អានរួចទៅក្រោម មួយដុំផងដែរ និងមានមុខងារ Smart Reply ទៀតផង។

 


Google បានលើកឡើងថា ការបំបាត់ Google Inbox នេះគឺជាវិធីដែលធ្វើឲ្យការប្រើប្រាស់ email មិនពិបាកបើកម្មវិធីច្រើន ដោយសារតែកន្លងមក អ្នកប្រើប្រាស់ចូលចិត្ត ប្រើប្រាស់កម្មវីធីច្រើន តាមផ្នែកសំខាន់ៗរបស់គេ ប៉ុន្តែ Google ចង់ឲ្យអ្នកទាំងអស់គ្នា មកប្រើតែ Gmail ដែលក្រុមហ៊ុនបាន បន្ថែមមកស្រាប់គឺបានហើយ ដូចនេះគេនឹងព្យាយាម កែច្នៃផ្ទៃប្រើប្រាស់ផ្នែក inbox នៅក្នុងកម្មវិធី Gmail ឲ្យប្រសើរនិងមាន លក្ខណៈស្រដៀងនឹង កម្មវិធី Google Inbox នោះជាការស្រេច។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Ars Technica Tag: ចំណេះដឹងទូទៅ