CAMBO REPORT

Popup Advertising5 seconds

បចេ្ចកវិទ្យា Touch-sensing ១២០ ហឺត​នៅ​លើ iPhone ជំនាន់ថ្មីទាំង​បី​នេះ​មាន​លក្ខណៈ​ដូច​ម្ដេច​ទៅ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញ iPhone ទាំងបីគ្រឿងក្នុងឆ្នាំ ២០១៨ នេះជាផ្លូវការរួចមកនេះ យើងក៏បានឃើញថាអេក្រង់ កាមេរ៉ា កម្លាំងម៉ាស៊ីន និងផ្នែកទន់ គឺជាផ្នែកដែល Apple តម្លើងខ្លាំងជាងគេ ហើយក៏មិនបាន ប្ដូររូបរាងអ្វីច្រើនឡើយ គ្រាន់តែថែមពណ៌ថ្មីប៉ុណ្ណោះ ប៉ុន្តែចំណុចខាងលើ ទាំងនោះហើយ ដែលធ្វើឲ្យប្រិយមិត្ត Apple ភ្ញាក់ផ្អើលខ្លាំង។

 


ទៅលើផ្នែកអេក្រង់នោះ Apple បានលើកឡើងនូវពាក្យថា ១២០ ហឺតផងដែរដោយមិនបាន បញ្ជាក់អ្វីច្រើននោះទេ ទើបធ្វើឲ្យប្រិយមិត្ត មួយចំនួនធំ បានគិតថា iPhone ទាំងបីគ្រឿងនេះគឺមានល្បឿន ចលនានៃការបង្ហាញ (Refresh Rate) ក្នុងល្បឿន ១២០ ហឺតដូចនៅលើ iPad Pro ២០១៧ និង Razer Phone ដែរ។ ផ្ទុយទៅវិញ វាគឺជាបច្ចេកវិទ្យាថ្មី ផ្សេងមួយទៀត ដែលមិនមែនល្បឿន ចលនាអូសទៅមក ១២០ ហឺតនោះទេ ពោលវាត្រូវបានគេហៅថា Touch-sensing ១២០ ហឺត។ អញ្ចឹងអ្វីទៅជា Touch-sensing ១២០ ហឺត?

 


តាមពិតទៅ អេក្រង់របស់ iPhone ទាំងបីម៉ូឌែលគឺនៅតែមានល្បឿន ៦០ ហឺតធម្មតាប៉ុណ្ណោះ ចំណែកឯTouch-Sensing គឺជាបច្ចេកវិទ្យានៃការ Track movement ដែលភាសាខ្មែរហៅថាចាប់ សម្គាល់ការបំលាស់ទី នៃការប៉ះបញ្ជា នៅលើអេក្រង់ ដែលនៅលើអេក្រង់ ៦០ ហឺតធម្មតាគឺល្បឿន នៃការចាប់សម្គាល់គឺ ១៦.៦ មីលីវិនាទី ដូចនេះសម្រាប់អេក្រង់ iPhone X ២០១៨ ដែលសម្គាល់ការប៉ះបញ្ជា ១២០ ហឺតនេះវានឹងស្គាល់ ការប៉ះបញ្ជាកាន់តែ លឿនជាងមុនទ្វេត្រឹមតែ ៨.៣ មីលីវិនាទីប៉ុណ្ណោះ។

 


ជាទូទៅអេក្រង់ដែលមានល្បឿន Refresh Rate ៦០ ហឺត និងល្បឿនប៉ះ ៦០ ហឺត វាដំណើរការស្របពេលជាមួយគ្នា ក្នុងការបង្ហាញចលនា Animation ស្របទៅតាមបរិយាកាស ដែលយើងធ្លាប់ប្រើ កន្លងមកច្រើនឆ្នាំមកហើយ ដោយឡែកចំពោះ Refresh Rate ៦០ ហឺត និងល្បឿនប៉ះ ១២០ ហឺតនៅលើ iPhone ថ្មីនេះវិញបានបង្ហាញថា វានឹងស្គាល់ការប៉ះបានលឿន អញ្ចឹងនៅពេលចុចបើកកម្មវិធី ឬធ្វើអីមួយ វានឹងលឿនជាងធម្មតា ប៉ុន្តែសម្រាប់ Refresh Rate វានៅរក្សាដដែល មិនមែនអូសទៅមករអិលដូចជា iPad Pro និង Razer Phone នោះទេ។

 


សរុបមក នេះគឺជាការតម្លើងថ្មី ដ៏ល្អចំពោះអេក្រង់ iPhone ២០១៨ ការប៉ះបញ្ជា ប៉ុន្តែវាមិនទាន់ហៅថា ការតម្លើងខ្ពស់ខ្លាំងនៅឡើយទេ ព្រោះល្បឿន នៃការបង្ហាញត្រឹមតែ ៦០ ហឺតដដែលប៉ុណ្ណោះ។ យ៉ាងណាមិញ យើងក៏ធ្លាប់បានឃើញអេក្រង់ OLED របស់ LG បំពាក់នៅលើទូរទស្សន៍ ដែលអាចបង្ហាញក្នុងល្បឿន ១២០ ហឺតរួចមកហើយដែរ ដោយពួកវាមានតម្លៃថ្លៃកប់តែម្ដង អញ្ចឹងសាក ស្រមៃបន្ដិចទៅមើលថា ប្រសិនបើ iPhone XS/XS Max ដែលមានអេក្រង់ OLED នឹងមានល្បឿនបង្ហាញ ១២០ ហឺតទៀតនោះ វានឹងឡើងតម្លៃប៉ុណ្ណា? បើពេលនេះវានៅ ៩៩៩ និង ១០៩៩ ដុល្លារទៅហើយ។ ដូចនេះហើយទើបនៅលើ iPad Pro និង Razer Phone គេក៏មិនទាន់បានពាក់អេក្រង់ OLED ដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ចំណេះដឹងទូទៅ