Nokia 3.1 គ្រោងនឹងទទួលបានកំណែអាប់ដេតឡើងទៅកាន់ Android 8.1 Oreo ជាផ្លូវការហើយ!
Nokia 3.1 គឺជាស្មាតហ្វូនស្ថិតនៅ ក្នុងលំដាប់ថវិកា ដែលត្រូវបានក្រុមហ៊ុន HMD Global ប្រកាសចេញកាលពី អំឡុងខែឧសភា ឆ្នាំ 2018 កន្លងទៅ ជាមួយអេក្រង់លាតទំហំ 5.2 អ៊ីញ និងមានកម្លាំងម៉ាស៊ីនល្អគ្រាន់បើ។ ទូរសព្ទនេះ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 8.0 Oreo ដែលជា Stock ដើមរបស់ Android One ចេញពីប្រអប់ស្រាប់។
ប៉ុន្តែថ្មីៗនេះ យើងបានទទួលនូវព័ត៌មានមួយ ដោយគេបានបញ្ជាក់ថា ខាងក្រុមហ៊ុន HDM Global បាននឹងកំពុងបញ្ចេញប្រព័ន្ធប្រតិបត្តិ Android 8.1 Oreo ផ្លូវការ សម្រាប់ទូរសព្ទ Nokia ម៉ូឌែល 3.1 ដើម្បីបន្ថែមភាពទាន់សម័យ បន្ទាប់ពី Android Oreo ជំនាន់ 8.0។ វាជាដំណឹងដ៏ល្អមួយ ចំពោះម្ចាស់ស្មាតហ្វូ Nokia 3.1 ដែលត្រូវទទួលបាន នូវភាពរីករាយ ក្នុងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយនេះ ព្រោះថាមាន ម្ចាស់ស្មាតហ្វូន Nokia មិនតិចម៉ូឌែលនោះទេ ដែលចង់ប្រើ Android Oreo ជំនាន់ 8.1។ ចំពោះ Android 8.1 Oreo នេះ នឹងមានការផ្លាស់ប្តូរផ្ទាំងមីនុយ Setting ថ្មី, ការបង្កើនល្បឿន អោយកាន់តែប្រសើរ, កែប្រែ Animation នៃការប្រើប្រាស់ទូទៅ និងកាន់តែរលូនជាងមុន ក៏ដូចជាមានផ្ទាំង Background ថ្មី ដើម្បីទាក់ចិត្តអ្នកប្រើប្រាស់ផងដែរ។
ចំពោះកំណែអាប់ដេតនេះ នឹងទម្លាក់ចេញមក នៅសប្តាហ៍ក្រោយ ជាមួយទំហំ 1.12GB ហើយប្រទេសឥណ្ឌា នឹងទទួលបានវាមុនគេ រួចទើបបន្តទៅបណ្តាតំបន់ ឬប្រទេសផ្សេងៗ។ ហេតុដូច្នេះ សម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ Nokia 3.1 ទាំងអស់ អាចធ្វើការរង់ចាំបន្តិចសិន ទម្រាំកំណែអាប់ដេតថ្មីនេះ ធ្លាក់មកដល់។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
