CAMBO REPORT

Popup Advertising5 seconds

Huawei សន្យានឹងចេញទូរសព្ទបត់បាននៅក្នុងឆ្នាំនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាថ្មីទៀតហើយ បន្ទាប់ពីនិន្នាការ បញ្ចេញទូរសព្ទអេក្រង់ លាតពេញផ្ទៃខាងមុខកំពុង ដើរជិតដល់ចំណុចកំពូល មានក្រុមហ៊ុន មួយចំនួនបានដើរទៅ ទូរសព្ទដែលមាន អេក្រង់អាចបត់បានម្ដង។ ក្រុមហ៊ុន Samsung ថ្មីៗនេះបានច្រាញចោល អំពីគម្រោងចេញទូរសព្ទ បត់បាននៅខែវិច្ឆិកាបាត់ទៅហើយ ដោយវានឹងមិនស្ថិតនៅក្នុងឆ្នាំនេះទេ។ ទន្ទឹមនឹងការពន្យាពេលរបស់ Samsung ស្រាប់តែក្រុមហ៊ុន Huawei បានចេញសេចក្ដី ប្រកាសថ្មីបញ្ជាក់ថា Huawei នឹងចេញទូរសព្ទបត់បានដំបូងគេនៅក្នុងឆ្នាំ ២០១៨ នេះតែម្ដង។

 

 

ការបញ្ជាក់នេះគឺលោក Richard Yu ជានាយកប្រតិបត្តិ Huawei បានអះអាងដោយផ្ទាល់មាត់តែម្ដង នៅក្នុងកិច្ចសំភាសន៍ របស់សារព័ត៌មាននៃប្រទេសអាល្លឺម៉ង់ កន្លងទៅថ្មីៗនេះ។ លោក Richard Yu ក៏បានលើកឡើងអំពី អេក្រង់ទូរសព្ទបច្ចុប្បន្នផងដែរថា សព្វថ្ងៃនេះគេចង់បាន ទូរសព្ទដែលសមល្មមពេញដៃ ប៉ុន្តែមានអេក្រង់មិនតូចនោះទេ អញ្ចឹងហើយក្រុមហ៊ុន ជាច្រើនព្យាយាមកាត់គែម ពង្រីកអេក្រង់ឲ្យធំ ប៉ុន្តែប្រសិនបើ ទូរសព្ទមានរូបរាងតូច និងមានអេក្រង់ធំជាងមាឌ ដោយសារបច្ចេកវិទ្យា បត់វាជា ២ បាននោះ វានឹងផ្លាស់ប្ដូរ ពិភពលោកជាមិនខាន ហើយនឹងក្លាយជាជំនោរថ្មីនៃការផលិតស្មាតហ្វូន។

 


ការដែលមានអេក្រង់ធំ ក្នុងការប្រើប្រាស់របស់ទូរសព្ទនេះ វាជារឿងល្អហើយ ប៉ុន្តែនៅពេលដែល ទូរសព្ទអេក្រង់កាន់តែធំ វាក៏នឹងធ្វើឲ្យថេប្លេត និង NoteBook ក៏ចាប់ផ្ដើមលិចឈ្មោះផងដែរ ទើបមកដល់ពេលនេះ ក្រុមហ៊ុនផលិតថេប្លេត ផលិតចេញទំហំមិនក្រោម ១០ អ៊ីញនោះទេ។ ម្យ៉ាងទៀតប្រសិនបើអេក្រង់ទំហំ ១០ អ៊ីញបែបនេះ វានឹងមាន ទំហំប្រហែលស្មាតហ្វូនប៉ុណ្ណោះ នៅពេលដែលអាចបត់ជា ២ បាន។ យ៉ាងណាមិញលោក Richard Yu មិនទាន់បញ្ជាក់ថ្ងៃនៃ ការដាក់បង្ហាញវានៅឡើយទេ គ្រាន់តែបញ្ជាក់ថា វានឹងនៅថ្ងៃណាមួយក្នុងឆ្នាំ ២០១៨ នេះ។ ចំណែកឯក្រុមហ៊ុន Samsung គេអាចនឹងបង្ហាញនៅឆ្នាំ ២០១៩ ក្នុងព្រឹត្តិការណ៍ MWC អមមកជាមួយ Galaxy S10 ក៏ថាបានដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ