CAMBO REPORT

Popup Advertising5 seconds

លា​ហើយ​រន្ធ​ដោត​កាស 3.5mm សម្រាប់ OnePlus 6T!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈចុងក្រោយនេះ យើងសង្គេតឃើញថា ព័ត៌មានដែលពាក់ព័ន្ធជាមួយ ស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន OnePlus ម៉ូឌែល 6T គឺត្រូវបានចុះផ្សាយ ជាបន្តបន្ទាប់ ជាមួយនឹងរចនាបថរូបរាង និងលក្ខណៈសម្បត្តិខ្លះៗ។ ជាពិសេសនោះ OnePlus 6T ក៏ត្រូវបាន គេរំពឹងខ្ពស់ថា វាអាចនឹងមានបំពាក់ សេនស័រ សម្រាប់ស្កេនម្រាមដៃ នៅលើអេក្រង់បាន ថែមទៀតផង មិនចាញ់ស្មាតហ្វូនកំពូលៗ របស់ក្រុមហ៊ុន មួយចំនួនឡើយ។

នៅក្នុងថ្ងៃនេះ យើងក៏បានទួលព័ត៌មានថ្មី មកមួយទៀត ប៉ុន្តែអាចថា វាមិនមែនជាដំណឹងល្អនោះទេ សម្រាប់អ្នកប្រិយមិត្ត និងជាអ្នកគាំទ្រ របស់ក្រុមហ៊ុន OnePlus។ យោងទៅតាម ប្រភពពីលោក Carl Pie ដែលត្រូវជា Co-founder របស់ក្រុមហ៊ុន OnePlus បានមានប្រសាសន៍ថា ចំពោះម៉ូឌែល OnePlus 6T ជំនាន់ថ្មីនេះ នឹងលែងមានរន្ធសម្រាប់ ដោតកាសស្តាប់ ភ្ជាប់មកជាមួយ ទូរសព្ទទៀតហើយ ខណៈរន្ធដោតកាស 3.5mm នេះ ត្រូវបានបំពាក់ ត្រឹមម៉ូឌែល OnePlus 6 ប៉ុណ្ណោះ។ សម្រាប់ការលុបបំបាត់ រន្ធដោតកាសលើកនេះ អាចនឹងត្រូវជំនួស នៅកន្លែងរន្ធសាកថ្មវិញ ដើម្បីអោយវាស៊ីគ្នា ជាមួយកាស OnePlus Bullet V2 ជំនាន់ថ្មី ដែលអាចមាន ឌុយជាប្រភេទ USB-C។   ប៉ុន្តែមានដំណឹងល្អមួយវិញ ដោយមានប្រភពមួយ បាននិយាយថា ទូរសព្ទ OnePlus 6T នេះ អាចនឹងមានទំហំផ្ទុក ថាមពលថ្មធំជាងមុន ដែលអាចអោយការ ប្រើប្រាស់ បានកាន់តែយូរ បើធៀបជាមួយ OnePlus 6។

គួររំលឹកបន្តិច៖ ទូរសព្ទ OnePlus 6T ត្រូវបានគេសន្មត់ថា វាអាចនឹងបង្ហាញខ្លួន ជាផ្លូវការ នៅថ្ងៃទី ពុធ ទី 17 ខែតុលា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ។ ចំពោះលក្ខណៈសម្បត្តិ ទាំងមូល យើងទាំងអស់គ្នា នឹងបានជ្រាប អោយកាន់តែច្បាស់ នៅពេលដែល ស្មាតហ្វូននេះ ត្រូវដាក់ប្រកាសចេញ ពីក្រុមហ៊ុន OnePlus ថាវានឹងទៅ ជាយ៉ាងណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ