CAMBO REPORT

Popup Advertising5 seconds

Cambo Report មាន Facebook Page, YouTube Channel​​ និង​វេប​សាយ​តែ​មួយ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម័យនេះជាសម័យហ្វេសប៊ុក ចឹងយើងសង្កេតឃើញថា ម្នាក់ៗសឹងតែមានគណនីហ្វេសប៊ុកមួយ ឬក៏អ្នកខ្លះអាចមានលើសពីមួយទៀតផង។ មនុស្សភាគច្រើនបង្កើត​ គណនីហ្វេសប៊ុកសម្រាប់ការកំសាន្ត បំបាត់ការអផ្សុក ឬក៏ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាដើម ហើយក៏មានមនុស្ស មួយភាគទៀតដែរ ដែលគេបានបង្កើតជា Page សម្រាប់ដំណើរការមុខជំនួញផ្ទាល់ខ្លួន។ ជាក់ស្តែង ខេមបូរីផត ក៏បានបង្កើត Page មួយដែរតាំងពីឆ្នាំ 2013 មក ដែលមានឈ្មោះផ្លូវការថា Cambo Report (ជាភាសាអង់គ្លេស។)


គោលបំណងក្នុងការបង្កើត Page នេះឡើង គឺដើម្បីអោយប្រិយមិត្តអ្នកគាំទ្រទាំងអស់គ្នា កាន់តែងាយស្រួលនិងរហ័ស ក្នុងការទទួលបាន ពត៌មានបច្ចេកវិទ្យា ទាន់ហេតុការណ៍ ពីគេហទំព័រ ខេមបូរីផត យើងខ្ញុំ។ ប៉ុន្តែដោយសារមួយ រយៈចុងក្រោយនេះ យើងសង្កេតឃើញថា មាន Page ក៏ដូចជាវេបសាយមួយចំនួនតូច បានព្យាយាមបង្កើតមក ដោយដាក់ឈ្មោះអោយដូច ឬស្រដៀងនឹង ខេមបូរីផត ហើយក៏មាន Page ខ្លះបានយករូបសញ្ញា ឡូហ្គូយើងទៅប្រើប្រាស់ក៏មានដែរ ក្នុងន័យកេងចំណេញ ឬបង្ខូចកេរ្តិ៍ឈ្មោះរបស់ ក្រុមការងារយើងតែម្តង។

 

 

អាស្រ័យដូច្នេះហើយ នៅក្នុងថ្ងៃនេះ ក្រុមការងារយើងខ្ញុំ សូមបញ្ជាក់អោយកាន់តែច្បាស់ម្តងទៀតថា ខេមបូរីផត មានតែវេបសាយ និង Page ផ្លូវការតែមួយប៉ុណ្ណោះ ដែលយើងនឹងដាក់ តំណរភ្ជាប់នៅខាងក្រោមនេះ។ 


•    Page ផ្លូការរបស់ Cambo Report:  https://www.facebook.com/Camboreport/


•    វេបសាយផ្លូវការ របស់ Cambo Report:  http://cambo-report.com/


•    YouTube ផ្លូវការរបស់ Cambo Report:  https://www.youtube.com/user/camboreport/



ដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថា Page របស់ ខេមបូរីផត មានតែមួយគត់ ដែលមានអ្នកចុច LIKE ចំនួនជាង 810K បើគិតមកដល់ពេលនេះ។ ដូច្នេះចំពោះ Page ផ្សេងៗណាដែលបានយក ឈ្មោះឬក៏ឡូហ្គូយើងទៅប្រើប្រាស់ ក្នុងន័យមិនល្អផ្សេងៗ ក្នុងរូបភាពណាមួយ ក្រុមការងាររបស់យើង នឹងមិនទទួលខុសត្រូវ រាល់ទង្វើទាំងនោះជាដាច់ខាត។ ម្យ៉ាងវិញទៀត បើសិនជាអ្នកទាំងអស់គ្នាបានស្គាល់ Page ក្លែងក្លាយទាំងនោះ ឬក៏បានច្រឡំចុច LIKE ហើយ ចឹងយើងគួរតែជួយធ្វើការ Report អោយផង ដើម្បីកុំអោយជនឆ្លៀត ឱកាសទាំងនោះ នៅតែបន្តប្រព្រឹត្តអំពើទាំងនេះទៀត។ ជាចុងក្រោយក្រុមងារយើង ពិតជាអរគុណអ្នក ទាំងអស់គ្នាខ្លាំងណាស់ ដែលបានគាំទ្រតាំងពី ដើមរហូតមកដល់ពេលនេះ បើគ្មានអ្នកទាំងអស់ ក៏យើងមិនអាចដើរ មកដល់ពេលនេះដែរ។ បន្ថែមពីនេះទៅទៀត ក្រុមការងារយើង នឹងខិតខំស្វែងរកចំណេះដឹងល្អៗ ក៏ដូចជាពត៌មានបច្ចេកវិទ្យាថ្មីៗ ដើម្បីចែករំលែក ដល់អ្នកទាំងអស់គ្នា៕ សូមអរគុណ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Pranith ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: Lifestyle