CAMBO REPORT

Popup Advertising5 seconds

iPhone XS & XS Max ជា​ស្មាតហ្វូន​ដំបូង​គេ​របស់ Apple ដែល​មាន RAM 4GB!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2018 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនផ្លែប៉ោម បានប្រកាសចេញ ស្មាតហ្វូនលំដាប់កំពូលរបស់ពួកគេ ចំនួន 3 ម៉ូឌែល រួមមាន iPhone XS, iPhone XS Max និងចុងក្រោយគេគឺ iPhone XR។ ក្នុងនោះ Apple ក៏បានធ្វើការបង្ហាញពី លក្ខណៈសម្បត្តិ, កំណែអាប់ដេតថ្មី រួមជាមួយនឹងកម្លាំងម៉ាស៊ីន របស់ស្មាតហ្វូននីមួយៗ អោយអ្នកទស្សនា ក៏ដូចជាអ្នកគាំទ្រ បានដឹងផងដែរ។

ប៉ុន្តែពាក់ព័ន្ធនឹងផ្នែកកម្លាំងម៉ាស៊ីន Apple បានប្រាប់អោយយើង ដឹងត្រឹមតែ ការបំពាក់បន្ទះឈីបជំនាន់ថ្មី និងទំហំអង្គផ្ទុក ទិន្នន័យប៉ុណ្ណោះ ដោយចំពោះទំហំ RAM មិនទាន់ត្រូវបានបង្ហាញ នៅក្នុងពេលនោះ នៅឡើយទេ។ សម្រាប់ចំនុចនេះដែរ វាបានក្លាយទៅជាចម្ងល់ ដល់អ្នកគាំទ្រមួយចំនួនធំ ថាតើ Apple នឹងបំពាក់ RAM ទំហំ 3GB ដូចមុនដដែល ឬក៏អាចធំជាង?

 

ជាការពិតណាស់ ថ្មីៗនេះ ប្រភពពី Geek Bench បានធ្វើការបង្ហាញនូវ ចម្ងល់ខាងលើនេះ តាមរយៈការតេស្តផ្នែកពិន្ទុ ដោយរកឃើញថា iPhone XR ទទួលបានពិន្ទុ 4754 សម្រាប់ Single-core និង 9367 សម្រាប់ Multi-core និងដំណើរការជាមួយឈីប A12 Bionic ទៀតនោះ ក៏ត្រូវបានគេសន្មត់ថា iPhone XR គឺប្រើប្រាស់ RAM ទំហំ 3GB ដូច iPhone X និង 8 Plus ដែរ។ ឯចំពោះ iPhone XS Max វិញ ទទួលបានពិន្ទុ 4813 សម្រាប់ Single-core និង 10266 សម្រាប់ Multi-core និងដំណើរការជាមួយឈីប A12 Bionic ដូចគ្នា ក៏ត្រូវបានគេសន្មត់ថា iPhone XS Max គឺប្រើប្រាស់ RAM ទំហំ 4GB។

យ៉ាងណា ការតេស្តបង្ហាញនេះ មិនបានបង្ហាញលើម៉ូឌែល iPhone XS នៅឡើយទេ ថាវាប្រើ RAM ទំហំ 3GB ឬឡើងដល់ 4GB ប៉ុន្តែគេបានរំពឹង វាអាចនឹងប្រើប្រាស់ RAM ទំហំ 4GB ដូច iPhone XS Max ដែរ។ ប៉ុន្តែបើចំនុចនេះ ក្លាយជាការពិត វាប្រាកដជាពិសេសហើយ សម្រាប់អ្នកចង់ ប្រើប្រាស់ iPhone ជំនាន់ថ្មី ដែលមានកម្លាំង ម៉ាស៊ីនខ្លាំង ព្រោះថាត្រឹម RAM 4GB ជាមួយឈីប A12 Bionic ប៉ុណ្ណោះ គឺវារត់ដំណើរការកម្មវិធីច្រើន ក្នុងពេលតែមួយ ឬហ្គេមក្រាហ្វិចធំ មិនអោយ ទាក់ចិត្តនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ