CAMBO REPORT

Popup Advertising5 seconds

យើង​នឹង​មិន​ឃើញ​ឌុយ​បំបែក​កាស​នៅ​ក្នុង​ប្រអប់ iPhone ជំនាន់​ថ្មី​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាអ្វីដែល ក្រុមហ៊ុន Apple ចង់បាន ព្រោះតាំងពីជំនាន់ iPhone 7 ពួកគេបានបំបាត់ រន្ធដោតកាស 3.5mm ចេញពីស្មាតហ្វូន របស់ពួកគេ តែបានបន្ថែមឌុយ បំបែកពីរន្ធ Lightning ទៅជារន្ធកាស 3.5mm រហូតមកដល់ជំនាន់ iPhone 8។ ប៉ុន្តែលើកនេះ អ្នកប្រើប្រាស់ទាំងអស់គ្នា នឹងលែងបានឃើញឌុយ បំបែកនេះ នៅក្នុងប្រអប់ iPhone Xs, iPhone Xs Max និង iPhone XR ទៀតហើយ។

ប្រសិនបើមានអ្នកចាំបាច់ត្រូវការខ្លាំង អាចរកទិញបាន ក្នុងតម្លៃ 9 ដុល្លារប៉ុណ្ណោះ។ បន្ទាប់ពី Apple បំបាត់រន្ធដោតកាស 3.5mm នេះ កាលពីឆ្នាំ 2016 មកដល់ឆ្នាំ 2018 នេះ ពួកគេក៏បានបើក សករាជថ្មី បំបាត់ទ្រនាប់ស្កេន ម្រាមដៃមួយទៀត ដោយ iPhone ចុងក្រោយនេះ មិនមានប៊ូតុង ស្កេនម្រាមដៃទៀតទេ ដូច្នេះអ្នកប្រើប្រាស់ ក្រោយៗ ត្រូវតែសម្របនឹងការ ប្រើប្រាស់ការស្កេនមុខវិញ ដោយក្រុមហ៊ុនបាន អះអាងខ្លាំងក្លាថា បច្ចេកវិទ្យាស្កេនមុខ របស់ពួកគេមានសុវត្ថិភាពខ្ពស់ គួរឲ្យទុកចិត្តបាន។

សរុបមក នេះជាដំណឹងឲ្យអ្នកទាំងអស់បានដឹង និងកុំអោយឆ្ងល់ នៅពេលនរណាម្នាក់បាន ទិញ iPhone Xs, Xs Max និង XR មកមិនឃើញ ឌុយបំបែកកាស ដូច្នេះឥលូវនេះ អ្នកទាំងអស់គ្នា បានដឹងហើយ ក៏អស់ចម្ងល់ដែរ រីឯអ្នកដែលនៅត្រូវការ ឌុយបំបែកកាសនេះ ត្រូវតែទិញហើយ លើកនេះមិនបាន Free ទៀតនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ