CAMBO REPORT

Popup Advertising5 seconds

ពណ៌​កាស Beats ថ្មី ផលិត​មក​ឲ្យ​សាក​សម​ពណ៌​របស់ iPhone XR

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រំលង 2 ទៅ 3 ខែម្តង ក្រុមហ៊ុន Apple តែងតែបញ្ចេញនូវពណ៌ថ្មី ឲ្យកាសមួយចំនួននៃម៉ាក Beats របស់ពួកគេ ដូចយើងឃើញមានបន្ទាប់ពី ក្រុមហ៊ុននេះ ដាក់បង្ហាញ iPhone ស៊េរីថ្មីចំនួន 3 ម៉ូឌែល រួមមាន iPhone XR, iPhone Xs និង iPhone Xs Max នោះ មានតែ iPhone XR ដែលមានពណ៌ច្រើនជាងគេ ដល់ទៅ 6 ពណ៌ឯណោះ។ ទើបពេលនេះ កាសពណ៌ថ្មី urBeats 3 ចំនួន 3 រួមមានពណ៌លឿង, ពណ៌ខៀវ និងពណ៌ទឹកសមុទ្រ ទើបនឹងចេញថ្មី ដូចទៅនឹងពណ៌ iPhone XR ដែរ។

ដូចយើងបានឃើញ កាសមានពណ៌លឿង និងពណ៌ទឹកក្រូចនេះ ពិតជាសាកសមជាមួយ iPhone XR ព្រោះវាក៏ជា ពណ៌ថ្មីរបស់ iPhone នេះដែរ ណាមួយវា អាចមានចំនួនតិច ក្នុងការប្រើប្រាស់ ទើប Apple បញ្ចេញកាសនេះមកទៀត ដើម្បីធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ ចូលចិត្តលើពណ៌ ទាំងនេះជាងមុន។ កាស urBeats 3 នេះ ជាប្រភេទកាសញ៉ុកត្រចៀក មានឌុយជាប្រភេទ Lightning សាកសមជាមួយ ស្មាតហ្វូនដែលមានរន្ធដោត Lightning នេះឯង រីឯតម្លៃ របស់វាខ្ទង់ 60 ដុល្លារ។

នៅមានកាសគ្របត្រចៀកមួយទៀត Beats Solo 3 ប្រភេទកាស Wireless បញ្ចេញពណ៌ថ្មី ចំនួន 2 ពណ៌ រួមមាសពណ៌ទឹកមាស និងពណ៌ទឹកប្រាក់។ ចំពោះតម្លៃ យើងមិនទាន់បានដឹង ច្បាស់ទេ តែអាចខ្ទង់ 200 ដុល្លារ និងដាក់លក់នៅអំឡុង ចុងខែក្រោយនេះ។ គួររំលឹកបន្តិចដែរថា Apple បានទិញយកក្រុមហ៊ុន ផលិតកាស Beats តាំងពីប៉ុន្មានឆ្នាំមុន ដូច្នេះសិទ្ធិអំណាចធំគឺ Apple ជាអ្នកគ្រប់គ្រង ម៉ាកសញ្ញានេះ។

សរុបមក បន្ទាប់ពីដាក់បង្ហាញ iPhone ចំនួន 3 ម៉ូឌែល រួចមក Apple បានបញ្ចេញកាសពណ៌ថ្មីឲ្យ urBeats 3 ចំនួន 3 ពណ៌ ឲ្យសាកសមជាមួយពណ៌ iPhone XR និងពណ៌ថ្មី ឲ្យកាស Beats Solo 3 ចំនួន 2 ពណ៌ មានពណ៌ទឹកប្រាក់ និងពណ៌ទឹកមាស។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ