CAMBO REPORT

Popup Advertising5 seconds

Lexus ម៉ូឌែល UX ស៊េរី 2019 ចេញ​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ មាន​រូប​រាង​ទាន់​សម័យ និង​ទំនើប

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីដើមឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Lexus ដែលជាបងប្អូនជាមួយនឹងក្រុមហ៊ុន Toyota បានប្រកាសចេញនូវ រថយន្តស៊េរីថ្មីមួយរបស់ខ្លួន ដែលមានម៉ូឌែលហៅថា UX ដោយវាទទួលបានការ ចាប់អារម្មណ៍ច្រើន ពីសំណាក់មហាជនទូទៅ ពិសេសអ្នកដែលមាន ក្រុមគ្រួសារតូចៗ ព្រោះថាម៉ូឌែល UX នេះ ត្រូវបានបង្កើតឡើង ដេញទៅតាមសម័យកាលទំនើប ពិសេសវាមានទំហំតូច ជាមួយរូបរាង និងរចនាបថ ទាំងខាងក្រៅ និងខាងក្នុងទំនើប។

 

មកដល់ថ្ងៃនេះក្រុមហ៊ុន Lexus បានប្រកាសចេញឲ្យដឹងនូវថ្ងៃចេញលក់ ក្នុងទីផ្សារជាផ្លូវការ របស់ត្រកូល UX ថ្មីនេះហើយ ដោយវាមានចំនួន 2 ម៉ូឌែលដូចជា៖

 

•    Lexus UX 200 និង

•    Lexus UX 250h ជាប្រភេទ Hybrid

 

ជាមួយនឹងម៉ូឌែល UX 200 ក្រុមហ៊ុន Lexus នឹងបញ្ចេញវាលក់ក្នុងទីផ្សារ អាមេរិកក្នុងតម្លៃត្រឹមតែ USD 32,000 ប៉ុណ្ណោះ ជាតម្លៃមួយធូរថ្លៃ (តែមិនមែនធូរថ្លៃ សម្រាប់ស្រុកខ្មែរទេ) ដែលប្រជាជន អាមេរិកភាគច្រើន អាចចំនាយប្រាក់ទិញ ឬបង់រំលស់វា មកបើកបរបាន។ ចំនែកឯ UX 250h ជាម៉ាស៊ីន Hybrid ជួយសន្សំសំចៃ សាំងវិញ លក់ក្នុងតម្លៃ USD 34,000 ខុសគ្នាតែ USD 2,000 ប៉ុណ្ណោះ ដោយម្ចាស់របស់ UX 250h នឹងទទួលបាន រថយន្តប្រភេទ All-wheel drive មានប៉ុង 2 មុខក្រោយ ដោយកង់ទាំង 4 របស់វាវិលព្រមគ្នា ល្អសម្រាប់ការចុះផ្លូវ Offroad ខណៈពេលដែល UX 200 មានប៉ុងតែមួយ នៅខាងមុខប៉ុណ្ណោះ។

ជាមួយរូបរាងខាងក្រៅទាំង UX 200 និង UX 250h វាមើលទៅដូចគ្នាទាំងស្រុង ហើយក៏មានកម្លាំងម៉ាស៊ីន ខុសគ្នាផងដែរ ដោយ UX 200 ប្រើប្រាស់ម៉ាស៊ីន 2.0L មានស៊ីឡាំង 4 ដោយកម្លាំងសរុបលោតដល់ 169 កម្លាំងសេះ ដោយក្នុងនោះ មានលេខចំនួន 10 ប្រភេទ Direct Shift CVT។ ចំនែក UX 250h ប្រើប្រាស់ម៉ាស៊ីន 2.0L មានកម្លាំងសរុប 175 កម្លាំងសេះ អមមកជាមួយនឹងប្រព័ន្ធ Hybrid ជំនាន់ទី 4 របស់ក្រុមហ៊ុន Lexus ដើម្បីធានាទៅដល់ការ កាត់បន្ថយថវិកា ជះទៅលើសាំង និងជួយទៅដល់ បរិស្ថានផែនដីជាដើម។ វាមានទ្វា 5 សរុប អាចផ្ទុកអ្នកដំណើរបាន 4-5 រាប់បញ្ចូល អ្នកបើកបរ ប្រើប្រាស់ភ្លើងស្តុបពពួក LED ប្រដេញជំនាន់ថ្មី មានយ៉ាន់ផលិត ពីសារធាតុ Allow ទំហំ 18 អ៊ីញ។

 

សម្រាប់ប្រព័ន្ធការពារវិញ Lexus UX 200 និង UX 250h ប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព នៅពេលបើកបររួមមាន ដូចជា៖

 

•    Pre-Collision System

•    All-Speed Dynamic Radar Cruise Control

•    Lane Departure Alert with Steering Assist

•    Lane Tracing Assistant

•    Road Sign Assist

•    Intelligent High-Beam headlamps

 

ប្រព័ន្ធការពារ និងជំនួយ ដែលមានបំពាក់នេះគឺស្ថិតក្នុង System 2.0 របស់ Lexus ដែលធានាទៅដល់ការបើកបរ មានសុវត្ថិភាព និងមានជំនួយបន្ថែម ពីរថយន្តផ្ទាល់ ដូចជាជំនួយមើលទៅលើ ស្លាកសញ្ញាចរាចរណ៍ កំណត់ល្បឿនសម្រាប់ទៅដល់ គោលដៅ ជួយតម្រូវផ្លូវ Lane តាមល្បឿនកំពុងបើកបរ ប្រព័ន្ធជំនួយ ផ្នែកហ្វ្រាំងជាដើម។ សម្រាប់អ្នកដែលមានចំណាប់ អារម្មណ៍ចង់ទិញរថយន្ត សម្រាប់លក្ខណៈគ្រួសារនេះ Lexus ក៏មានម៉ូឌែល F Sport Version មួយផ្សេងទៀត ដែលជាការតុបតែង បន្ថែមក្រៅ ធ្វើឲ្យវាប្រសើរ ជាងម៉ូឌែលធម្មតា ពិសេសតាបឡូ ខាងក្នុងមានភាពប្រសើរជាង ដូចជាអេក្រង់បញ្ជា ធំជាង ជាដើម -ល-។

 

 

ទាំង Lexus UX 200 និង UX 250h នឹងចាប់ផ្ដើមចេញលក់ នៅបន្ទប់តាំងបង្ហាញ (Show Room) នៅខែធ្នូ ខាងមុខនេះឯង ហើយវាក៏ត្រៀម នឹងមានវត្តមានលក់ ក្នុងទីផ្សារស្រុកខ្មែរយើង ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Lexus Tag: យានយន្ត