CAMBO REPORT

Popup Advertising5 seconds

ចង់​បាន​ដុំ​សាក​ថ្ម​លឿន​សម្រាប់ iPhone XS, XS Max និង XR ប្រហែល​ជា​ត្រូវ​ទិញ​ក្រៅ​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមាននៅចាំទេ មុនពេលប្រកាសចេញ iPhone ជំនាន់ថ្មី ជាផ្លូវការ យើងធ្លាប់ទទួលបានដំណឹង លេចធ្លាយមួយ បង្ហាញថា ក្រុមហ៊ុន Apple អាចនឹងមានភ្ជាប់ ជាមួយដុំសាកថ្មលឿន ចេញមកពីក្នុង ប្រអប់ស្រាប់ ជំនួសដុំសាកកាន់ស្លែ 5W របស់ខ្លួន ដោយអ្នកនឹង មិនចាំបាច់ ចំណាយលុយទិញបន្ថែមក្រៅ ទៀតនោះទេ។

យោងទៅតាមភាពជាក់ស្តែង នៅក្នុងព្រឹត្តការណ៍ ដាក់បង្ហាញ iPhone XS, XS Max និង XR កាលពីយប់មិញនេះ យើងមិនបានឃើញ ខាងក្រុមហ៊ុន Apple លើកឡើង ឬបង្ហាញចំនុចណាមួយ ពាក់ព័ន្ធនឹង រឿងការដាក់ចេញនូវ ដុំសាកថ្មលឿន សម្រាប់ទូរសព្ទជំនាន់ថ្មី ក្នុងឆ្នាំ 2018 នោះទេ។ ហេតុនេះហើយ សម្រាប់ដំណឹងលេចធ្លាយ កន្លងមកពីខាងលើ ដែលធ្លាប់ធ្វើអោយ ហ្វេន Apple ញញឹម ទុកក្នុងចិត្ត រហូតមកនោះ ហាក់ត្រូវបានប៉ើង ទៅខ្យល់ ជាបណ្តើៗហើយ។ បើទោះជាមិនទាន់មានការបញ្ជាក់ ឬមានជាវីដេអូណាមួយ បង្ហាញពីការបើកប្រអប់ក៏ដោយ ក៏គេបានសន្មត់ថា ការភ្ជាប់ជាមួយដុំ សាកថ្មលឿន ជំនួសដុំសាក 5W ចេញមកពីក្នុង ប្រអប់ស្រាប់នោះ ចាត់ទុកជាការឆាចោល តែម្តងទៅ ព្រោះវាអាចនឹងមិន កើតឡើងទេ នៅក្នុងឆ្នាំ  2018 នេះ។

សរុបមក បើទោះជាមានការលើកឡើង បែបនេះក៏ដោយ ប៉ុន្តែយើងនៅតែមិនទាន់ហ៊ាន សន្និដ្ឋាននៅឡើយទេថា ចំនុចមួយនេះ នឹងត្រូវរំលងចោល សេចក្តីសង្ឃឹម របស់ហ្វេនៗ ពិតមែន ឬក៏អត់នោះដែរ។ និយាយអោយខ្លីទៅ បើ Apple អត់ដាក់ដុំសាកថ្មលឿន នៅក្នុងប្រអប់ iPhone ជំនាន់ថ្មីទេនោះ អ្នកអាចដកលុយ នៅក្នុងហ៊ោប៉ៅ ទិញបន្ថែមក្រៅ ដូចពីមុនបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ