CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ការ​ប្រៀប​ធៀប​ទំហំ​តួ​ខ្លួន iPhone ទាំង 3 ស៊េរី ជាមួយ​ស្មាតហ្វូន​កំពូល​ផ្សេងៗ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាការបន្តជំហ៊ានថ្មីមួយ សម្រាប់ក្រុមហ៊ុន Apple ដែលបានបញ្ចេញទូរសព្ទ iPhone ជំនាន់ថ្មី ចំនួន 3 ម៉ូឌែល ជាមួយពាក្យថា លាហើយប៊ូតុង Home ដោយមិនចាំបាច់ ទុកស្កេនម្រាមដៃ អីទៀតនោះទេ ប៉ុន្តែត្រលប់មក ស្កេនមុខដូច iPhone X វិញ។ ចំពោះរចនាបថរូបរាង វាហាក់មិនខុសគ្នាពី iPhone X ឡើយ សម្រាប់ iPhone XS និង XS Max ជាមួយអេក្រង់លាត មានថ្ងាសឆក និងមានកាមេរ៉ាភ្លោះ ខាងក្រោយ ឯ iPhone XR ក៏មានអេក្រង់លាត ថ្ងាសឆកដូចគ្នា គ្រាន់តែវាមានកាមេរ៉ាក្រោយ ត្រឹមមួយគ្រាប់ប៉ុណ្ណោះ។

តាមពិត ចំនុចដែល Apple ផ្តោតសំខាន់ជាងគេ សម្រាប់ iPhone ជំនាន់ថ្មីទាំងនេះ គឺទៅលើផ្នែក Software ច្រើនជាង ជាមួយមុខងារបន្ថែមថ្មី និងកំណែអាប់ដេតផ្សេងៗ។ ក្រៅចំនុចនេះ យើងសូមធ្វើការបង្ហាញ ពីទំហំតួខ្លួន នៃស្មាតហ្វូនទាំង 3 ម៉ូឌែលនេះវិញ ធៀបជាមួយកំពូល ស្មាតដទៃវិញម្តង ថាតើវាមានវិមាត្រ ប៉ុនណា?

 

•    iPhone XS អេក្រង់ 5.8 អ៊ីញ (មានវិមាត្រ 143.6 x 70.9 x 7.7 មីលីម៉ែត្រ)

 

-    iPhone XS ធៀបជាមួយ iPhone X, iPhone 8 និង iPhone 8 Plus

-    iPhone XS ធៀបជាមួយ Galaxy S9, S9+ និង Note 9

-    iPhone XS ធៀបជាមួយ G7 ThinQ, OnePlus 6 និង Xperia XZ3

•    iPhone XR អេក្រង់ 6.1 អ៊ីញ (មានវិមាត្រ 150.9 x 75.7 x 8.3 មីលីម៉ែត្រ)

 

-    iPhone XR ធៀបជាមួយ iPhone X, iPhone 8 និង iPhone 8 Plus

-    iPhone XR ធៀបជាមួយ Galaxy S9, S9+ និង Note 9

-    iPhone XR ធៀបជាមួយ G7 ThinQ, OnePlus 6 និង Xperia XZ3

•    iPhone XS Max អេក្រង់ 6.5 អ៊ីញ (មានវិមាត្រ 157.5 x 77.4 x 7.7 មីលីម៉ែត្រ)

 

-    iPhone XS Max ធៀបជាមួយ iPhone X, iPhone 8 និង iPhone 8 Plus

-    iPhone XS Max ធៀបជាមួយ Galaxy S9, S9+ និង Note 9

-    iPhone XS Max ធៀបជាមួយ G7 ThinQ, OnePlus 6 និង Xperia XZ3

អញ្ចឹង នេះគឺជាការប្រៀបធៀបទំហំតួខ្លួន iPhone ជំនាន់ថ្មី ទាំង 3 ស៊េរីនេះ ជាមួយទំហំតួខ្លួន ស្មាតហ្វូនកំពូលផ្សេងៗ របស់ក្រុមហ៊ុនល្បីៗ ដែលយើងបានបង្ហាញ ពីខាងលើនោះ ដែលអ្នកអាចពិចារណាបាន ដោយខ្លួនឯង ថាវាយ៉ាងណា។ ចុះប្រិយមិត្ត មានមតិយោបល់ យ៉ាងម៉េចដែរ ចំពោះវិមាត្រ នៃស្មាតហ្វូននេះ? យើងនឹងរីករាយជានិច្ច ដើម្បីទទួលនូវការ Comments របស់អ្នកទាំងអស់គ្នា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ