CAMBO REPORT

Popup Advertising5 seconds

ចង់​ដឹង​អត់​ថា iPhone ទើប​ចេញ​ថ្មី​ទាំង​បី​ស៊េរី មាន​តម្លៃ​ប៉ុន្មាន​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតព្រឹត្តិការណ៍ដាក់បង្ហាញ iPhone ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ក៏ត្រូវបានបញ្ចប់ រួចរាល់ជាស្ថាពរ កាលពីរំលងអាធ្រាត យប់មិញនេះ មានដល់ទៅ 3 ម៉ូឌែល និង 3 ទំហំផ្សេងគ្នា រួមមាន iPhone XS, iPhone XS Max និង iPhone XR។ ក្នុងនោះ ក្រុមការងារយើង ក៏បានធ្វើការចុះផ្សាយ ពីលក្ខណៈសម្បត្តិផ្សេងៗ នៃម៉ូឌែលនីមួយៗ មកបង្ហាញដល់ ប្រិយមិត្តអ្នកអាន ចប់សព្វគ្រប់ហើយដែរ ប៉ុន្តែចំនុចមួយ ដែលមិនទាន់បានបង្ហាញនោះ គឺតម្លៃ។

យើងសូមបញ្ជាក់បន្តិចថា ចំពោះ iPhone ម៉ូឌែល XS (ឬ 10S) និង XS Max (ឬ 10S Max) គឺមានទំហំផ្ទុកក្នុង ម៉ាស៊ីនចំនួន 3 ជម្រើសផ្សេងគ្នា រួមមាន 64GB, 256GB និង 512GB។  ចំណែក iPhone ម៉ូឌែល XR (ឬ 10R) មានទំហំអង្គផ្ទុក 3 ជម្រើសដូចគ្នា គឺទំហំ 64GB, 128GB និង 256GB។ សម្រាប់តម្លៃ យើងនឹងបង្ហាញ ដូចខាងក្រោមនេះ៖

 

•    iPhone XS (ចេញលក់ជាផ្លូវការ នៅថ្ងៃទី 21 ខែកញ្ញា)

 

-    ម៉ូឌែល 64GB មានតម្លៃ 999 ដុល្លារ

-    ម៉ូឌែល 256GB មានតម្លៃ 1149 ដុល្លារ

-    ម៉ូឌែល 512GB មានតម្លៃ 1349 ដុល្លារ

 

•    iPhone XS Max (ចេញលក់ជាផ្លូវការ នៅថ្ងៃទី 21 ខែកញ្ញា)

 

-    ម៉ូឌែល 64GB មានតម្លៃ 1099 ដុល្លារ

-    ម៉ូឌែល 256GB មានតម្លៃ 1249 ដុល្លារ

-    ម៉ូឌែល 512GB មានតម្លៃ 1449 ដុល្លារ

 

•    iPhone XR (ចេញលក់ជាផ្លូវការ នៅថ្ងៃទី 26 ខែតុលា)

 

-    ម៉ូឌែល 64GB មានតម្លៃ 749 ដុល្លារ

-    ម៉ូឌែល 128GB មានតម្លៃ 799 ដុល្លារ

-    ម៉ូឌែល 256GB មានតម្លៃ 899 ដុល្លារ

សរុបមកចំពោះតម្លៃដែលបានបង្ហាញពីខាងលើនេះ គឺជាតម្លៃដើម ចេញពីក្រុមហ៊ុន Apple ផ្ទាល់តែម្តង ហើយនៅពេលនាំចេញ ទៅកាន់ទៅទីផ្សារ ក្រៅប្រទេស តម្លៃរបស់វា ក៏អាចមានការ ប្រែប្រួល ទៅតាមហ្នឹងដែរ។ យ៉ាងណា បើអ្នកកំពុងមានលុយច្រើន ក្នុងកុងធនាគារ ហើយចង់ទិញ iPhone ជំនាន់ថ្មីនេះ អ្នកអាចពិចារណាបាន!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ