CAMBO REPORT

Popup Advertising5 seconds

ចង់​សាក​ល្បង​ដាក់ Wallpaper របស់ iPhone (XS & XS Max) លើ​ទូរសព្ទ​អ្នក​ទេ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្តអ្នកអានទាំងអស់គ្នា ពិតជាបានដឹងហើយថា កាលពីយប់មិញនេះ Apple បានប្រកាសចេញ iPhone បំពាក់អេក្រង់ថ្លៃ OLED ជំនាន់ថ្មី ទាំង 2 ម៉ូឌែល (5.8 អ៊ីញ និង 6.5 អ៊ីញ) ជាផ្លូវការហើយ។ ឯសម្រាប់រូបភាព Wallpaper ដែលយើងបាន ឃើញលើ iPhone នោះ គឺមានរូបផែនដី មួយកំណាត់ នៅផ្នែកចំហៀងខាងឆ្វេង និងមានរំលេចពណ៌មាស គួរទាក់ទាញ។

យ៉ាងណា Wallpaper ថ្មី របស់ iPhone ដែលយើងបានឃើញនោះ ក៏ត្រូវបានដាក់អោយ ទាញយកនៅក្នុង ថ្ងៃនេះដែរ ដោយអ្នកអាចដាក់ តាំងលម្អ នៅលើ Homescreen និង Lockscreen ទូរសព្ទរបស់អ្នកបាន ជំនួស Wallpaper មុនៗ ដែលអ្នកធ្លាប់តាំង រួចមកហើយនោះ។ យ៉ាងណា ប្រសិនបើអ្នក ចាប់ចិត្តចង់ទាញយក Wallpaper ថ្មីនេះ អ្នកអាចចុចលើ តំណរភ្ជាប់ខាងក្រោម ហើយចុច Save រូប Wallpaper នោះជាការស្រេច ដើម្បីយកមកតាំងលើ iPhone របស់អ្នកបាន ។

 

***ចុចទីនេះ ដើម្បីទៅកាន់កន្លែងដោនឡូដ Wallpaper នេះ

យ៉ាងណា ចំពោះស្មាតហ្វូនអេក្រង់លាត របស់ក្រុមហ៊ុនផ្សេងៗ ក៏អាចទាញយក បានដែរ គ្រាន់តែកម្រិតរូបភាព អាចខុស Resolution បន្តិចបន្តួច។ អញ្ចឹង សម្រាប់អ្នកដែលប្រើ iPhone ជាពិសេស iPhone X មានអេក្រង់ច្បាស់ អាចទាញយក Wallpaper នេះ មកបន្ថែមសម្រស់ មួយកម្រិតទៀតបាន និងអាចបន្លំភ្នែកគេ ថាជា iPhone XS បានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ទូរស័ព្ទ