CAMBO REPORT

Popup Advertising5 seconds

បុរស​ម្នាក់​ទិញ​ខ្សែ​ភាពយន្ដ​លើ iTunes រួច​ហើយ ស្រាប់​តែ Apple បាន​លុប​ចោល​វិញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការទិញ Soft នៅលើប្រព័ន្ធឌីជីថល ដូចជាខ្សែភាពយន្ដ, តន្ដ្រី, សៀវភៅ eBook និងអ្វីៗ ជាច្រើនទៀត វាកំពុងតែមានការ កើនឡើងជារៀងរាល់ថ្ងៃ។ យើងទទួលស្គាល់ថា វាផ្ដល់ភាពងាយស្រួល ក្នុងការទិញ ដោយមិនបាច់ ឲ្យយើងត្រូវមានវា នៅក្នុងដៃ។ ឧទាហរណ៍ សៀវភៅ eBook វាជួយសម្រាល ខ្លួនយើង ដោយមិនបាច់ ស្ពាយសៀវភៅ នាំធ្ងន់ខ្លួនឡើយ គ្រាន់តែមានឧបករណ៍ អេឡិចត្រូនិចក្នុងដៃ ជាការស្រេច ហើយក៏មិនបារម្មណ៍ រឿងខូចខាត បាក់បែកអ្វីឡើយ ដូចជាការទិញខ្សែភាពយន្ដ លើអនឡាញ និងការទិញ DVD អញ្ចឹង។

ប៉ុន្ដែការទិញតាមប្រព័ន្ធឌីជីថលបែបនេះ វាក៏មានគុណវិបត្តិ មួយចំនួនផងដែរ ដូចជាថ្មីៗនេះ បុរសម្នាក់ឈ្មោះ Anders G da Silva បានទិញ ខ្សែភាពយន្ដនៅលើ iTunes Library ប៉ុន្ដែក្រោយពីបានទិញរួចហើយ ខ្សែភាពយន្ដនោះ ត្រូវបាន Apple លុបចោល ដោយមានបញ្ហា មួយចំនួន។ ដូចនេះលោក Anders ក៏មិនអាចទស្សនា ខ្សែភាពយន្ដនោះ បានទៀតទេ ចំណែកឯប្រាក់ ដែលលោកបានទិញនោះ ក៏ត្រូវបានទុក ជាអាសាបង់ ហើយក៏មានទំនាស់បន្ដិចបន្ដួច ជាមួយផ្នែកបំរើសេវាអតិថិជន របស់ក្រុមហ៊ុន Apple ដែរ។

លិខិតខាងលើនោះគេបាន បញ្ជាក់ថា ខ្សែភាពយន្ដនោះ ត្រូវបានដកចេញពី Store របស់កាណាដា បាត់ទៅហើយ ដូចនេះមិនអាច ទស្សនាបានទៀតនោះទេ ហើយគេក៏បានផ្ដល់ ជូនវិញនូវ Credit ដើម្បីឲ្យលោកជួល ខ្សែភាពយន្ដ ផ្សេងទៀតវិញ និងមិនឲ្យទិញ ទៀតនោះទេ។ លោក Anders ក៏បានតវ៉ាចំពោះករណីនេះ ផងដែរ ដោយលោកបាន លើកឡើងថា របស់ដែលគេបានទិញ រួចមកហើយ គួរតែទុកឲ្យទស្សនា មិនគួរលុបបែបនេះ នោះទេ គួរតែលុបចេញពី Store សម្រាប់អ្នកមិនទាន់បានទិញ រកមិនឃើញ បានហើយ មិនគួរលុបទាំងអ្វី ដែលគេបានទិញ ហើយនោះទេ ព្រោះពាក្យថា Purchase វាស្មើនឹង ពាក្យថា Buy ដូចនេះ វាអាចជាកម្មសិទ្ធិ របស់យើងទៅហើយ។

 

យ៉ាងណាក៏ដោយ វាជាមេរៀនមួយសម្រាប់អ្នកដែល ចូលចិត្តទិញ Soft តាមប្រព័ន្ធឌីជីថល ដូចជាតាម Apple Store, Amazon និង Google ជាដើម ពិសេសគឺរបស់ ដែលមានតម្លៃថ្លៃ គួរតែពិនិត្យមើល ឲ្យច្បាស់ថា វាអាចនឹងមាន បញ្ហាកម្មសិទ្ធិ ឬ Restrict អ្វីឬអត់ ចៀសវាសការ លុបចោលវិញ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle