CAMBO REPORT

Popup Advertising5 seconds

LG បាន​កំណត់​យក​ថ្ងៃ​ប្រកាស​ចេញ V40 ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទន្ទឹមនឹងថ្ងៃនៃការបង្ហាញខ្លួនរបស់ iPhone ជំនាន់ថ្មីនេះ ក្រុមហ៊ុន LG ក៏បានបញ្ចេញវីឌីអូ Teaser ថ្មីមួយអំពីកំពូលទូរសព្ទ ចុងឆ្នាំរបស់ខ្លួននោះគឺ LG V40 ThinQ ដែលវានឹងមាន លក្ខណៈមួយចំនួនធំស្រដៀង ហើយក៏ប្រសើរជាង LG G7 ផងដែរ។ LG បានកំណត់យកថ្ងៃទី ០៤ តុលា ២០១៨ ដើម្បីប្រកាសចេញនូវ V40 ThinQ និងយកទីតាំងស្ថិតនៅ LG Science Park ក្នុងទីក្រុងសេអ៊ូល ចាប់ពីម៉ោង ១០ ព្រឹកតទៅ ដែលនៅក្នុងប្រទេស កម្ពុជាយើងគឺម៉ោង ៨ ព្រឹក។

 

ទស្សនាវីឌីអូខាងក្រោម៖

 

 

នៅលើវីឌីអូខាងលើបានបង្ហាញអំពីកាមេរ៉ានៃ LG V40 ThinQ ដែលបានបញ្ជាក់អំពី កាមេរ៉ា ៣ គ្រាប់របស់វាតែម្ដង ក្នុងនោះ យើងអាចដឹងថា លេនមួយគ្រាប់ គឺជាកាមេរ៉ាគោល ថតបានធម្មតា មួយគ្រាប់ទៀតជាលេន Telephoto សម្រាប់ពង្រីក និងថតព្រាល ផ្ទៃខាងក្រោយ ចំណែកឯលេន ថតទូលាយ Super Wide Angle ប្រចាំត្រកូល LG មិនបាត់ ទៅណានោះទេ គេនៅតែបំពាក់វា ដដែល។ ដូចនេះកាមេរ៉ា ៣ គ្រាប់របស់ LG គឺនឹងចាប់ផ្តើមកូរ ពិភពគុណម្ដងហើយ ដែលវានឹងត្រូវ ជួបជាមួយ P20 Pro នាពេលឆាប់ៗនេះ។

យ៉ាងណាក៏ដោយ ការឡើងទៅកាមេរ៉ា ៣ បែបនេះ គេត្រូវប្រាកដថា មុខងារថតរបស់វា មានលក្ខណៈល្អប្រសើរ អាចផលិតរូបភាពគ្រាន់បើ ដូចជាកាមេរ៉ារបស់ P20 Pro អញ្ចឹង វាមានមុខងារថតច្រើន បន្ថែមចំណុចល្អច្រើន ដូចជា Night Mode, Pro Mode ជាដើម។ ចំណែកកាមេរ៉ារបស់ LG នៅក្នុងភាពអាថ៌កំបាំង នៅឡើយ ប៉ុន្តែយើងក៏ដឹងដែរថា មុខងារថតនៅលើ កាមេរ៉ារបស់ LG មិនដែលតិចឡើយ គឺគេតែងបោះជំហ៊ាន ទៅមុនជានិច្ច។ ដូចនេះមានតែរង់ចាំមើល ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ទូរស័ព្ទ