CAMBO REPORT

Popup Advertising5 seconds

ឈីប A12 Bionic ទំហំ​ត្រឹម ៧ ណា​ណូ​ម៉ែត្រ សមត្ថភាព​ខ្លាំង វៃ​ឆ្លាត និង​ល្បឿន​លឿន​បំផុត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

iPhone ជំនាន់ថ្មីទាំង ៣ គ្រឿង ត្រូវបានបំពាក់កម្លាំងម៉ាស៊ីនជំនាន់ថ្មី ដែលពិតជាខ្លាំង អាចនិយាយបានថាខ្លាំង ជាងគេបំផុត នៅពេលបច្ចុប្បន្ននេះ។ លោក Phil Schiller ដែលជាអ្នកប្រកាស ចេញឈីប A12 Bionic ដែលគេ បាននិយាយថា A11 Bionic ល្បឿនលឿន មកដល់បច្ចុប្បន្ននេះ ប៉ុន្តែសម្រាប់ A12 Bionic វានឹងរអិល ដូចលាបខ្លាញ់អញ្ចឹង។

A12 Bionic គឺជាឈីបដំបូងបង្អស់ ដែលមានទំហំ ៧ ណាណូម៉ែត្រ ដោយឡែកប្រិយមិត្ត មួយចំនួនប្រហែលជាគិតថា ទំហំឈីប ៧ ណាណូម៉ែត្រ គេឃើញមាននៅលើ Kirin ៩៨០ របស់ Huawei ទៅហើយ។ មិនខុសទេ វាមានរួចមកហើយ ប៉ុន្តែ Kirin ៩៨០ មិនទាន់បាន ប្រើប្រាស់នៅឡើយទេ គឺទាល់តែ Mate ២០ និង Honor Magic ២ ប្រកាសចេញ នៅខែតុលា ទើបវាមានវត្តមាន ជាផ្លូវការ ដូចនេះ A12 Bionic គឺជាឈីប ៧ ណាណូម៉ែត្រ ប្រើប្រាស់ដំបូងគេ។

និយាយពីកម្លាំងម៉ាស៊ីនក៏មិនធម្មតាដែរ ដោយឈីបនេះ ត្រូវបានសហការផលិតដោយ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) ដែលផលិតចេញនូវឈីប ដែលមានសមត្ថភាពខ្ពស់ និងវៃឆ្លាតខ្លាំង។ ក្នុងឈីបនោះ ក្រុមហ៊ុនបានបំពាក់ស៊ីភីយូ ចំនួន ៦ Core ប្រភេទ ៦៤ ប៊ីត ប្រើប្រាស់ ស្ថាបត្យកម្មផលិត Fusion ដែលនៅក្នុងនោះ ស៊ីភីយូ ២ គ្រាប់មានល្បឿនលឿន ដែលលឿនជាងមុន ១៥% ហើយប្រើថាមពល តិចជាងមុនដល់ ៤០% ចំណែកឯ ៤ គ្រាប់តូចៗ វាក៏ស៊ីថាមពលតិចជាងមុន ៥០% ផងដែរ។ លើសពីស៊ីភីយូ ៦ Core ខាងលើនេះ វាក៏មានបច្ចេកវិទ្យា Neural Engine ដែលវានឹងប្រើប្រាស់ ស៊ីភីយូសិប្បនិមិត្ត ២ គ្រាប់ បន្ថែមទៀត ជំនួយលើដំណើរការ ដូចនេះវាមានស៊ីភីយូសរុប ៨ Core (បើរាប់ទាំងស៊ីភីយូ សិប្បនិមិត្ត) ដែលក្នុងនោះ ត្រង់ស៊ីស្ទ័រ ដល់ទៅ ៦០០ ពាន់លានដំណើរការ ក្នុងមួយវិនាទី។

ក្នុងឈីបនោះ មានជីភីយូ ៤ គ្រាប់ ដែលវាកាន់តែ រត់ក្រាហ្វិចបានល្អ វាក៏ជួយដល់កាមេរ៉ា អាចថតវីឌីអូដល់កម្រិត 4K ល្បឿន ៦០ ហ្វ្រេម ក្នុងមួយវិនាទីផងដែរ។ លើសពីនេះ ក្រាហ្វិចថ្មី វាពិតជាខ្លាំង ក្នុងការអូសមុខងារ AR ដើម្បីឲ្យអ្នកលេងហ្គេម ឬប្រើកម្មវិធីនានា បានរលូន ក្នុងល្បឿនបង្ហាញ Real-time បានដល់ល្បឿន ៦០ ហ្វ្រេមផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ