CAMBO REPORT

Popup Advertising5 seconds

រថយន្ត​គំរូ​សម្រាប់​ថ្ងៃ​អនាគត​របស់ Mercedes អាច​ជួយ​កាត់​បន្ថយ​តម្រូវ​ការ​ថយន្ត​បាន​ច្រើន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការច្នៃប្រឌិតទៅលើអ្វីដែលថ្មី ហើយប្លែក ដែលជាគម្រូ និងគម្រោង អាចនឹងលេចចេញ ជារូបរាងពិតប្រាកដ ហើយដាក់ឲ្យបើក នៅតាមដងវិថី គឺជាអ្វីដែលក្រុមហ៊ុន ផលិតរថយន្តធំៗ កំពុងធ្វើការលើ វាគ្រាន់តែជាគម្រូ ក៏ពិតមែន តែគម្រូទាំងនោះ នឹងលេចចេញជា រូបរាងនៅថ្ងៃណាមួយ ម្យ៉ាងវាក៏ត្រូវបានមហាជន គាំទ្រផងដែរ ទើបជាហេតុ ធ្វើឲ្យការច្នៃប្រឌិត ការករកើតនូវគំនិតថ្មីៗ នៅតែបន្តមានឡើង។ ក្នុងនោះក្រុមហ៊ុន ផលិតរថយន្តទំនើប និងល្បីល្បាញមួយហៅថា Mercedes-Benz ក៏បានបង្ហាញនូវ រថយន្តគំរូថ្មី មួយទៀតរបស់ខ្លួន ដែលវាមានរូបរាងប្លែក ជារថយន្តសម្រាប់ថ្ងៃ អនាគតរបស់មនុស្សជាតិ។

រថយន្តគំរូ (Concept Car) នេះ មានឈ្មោះហៅជាផ្លូវការថា Vision Urbanetic ជារថយន្ត មានរូបរាងចម្លែកមិនធម្មតា ដែលយើងមិនធ្លាប់ បានឃើញពីមុនមក។ យោងតាមប្រភពព័ត៌មាន បានចេញផ្សាយឲ្យដឹងថា Vision Urbanetic គឺជារថយន្ត ដឹកអ្នកដំណើរ ដែលអាចដឹកបាន មនុស្សចំនួន 12 នាក់ រាប់បញ្ចូលជាមួយ អ្នកបើកបរផងដែរ។ ទ្វាចេញចូលគឺជា ប្រភេទរុញបិទបើក ស្រោបដោយលោហៈ និងមានកញ្ចក់សម្រាប់ មើលចេញមកក្រៅ ប្រើប្រាស់កង់បួន និងមានរាងបែបមូល ដូចពងសត្វ ដោយរចនាបថរបស់វាត្រូវបានយក ស្ទីលតាមគម្រូ ដែលចេញកាលពីកំឡុង ឆ្នាំ 2000 ស្ដើង។ ក្រុមហ៊ុន Mercedes បង្កើតគំរូ រថយន្តនេះឡើយ សម្រាប់អនាគត ជាមួយនឹងគំនិតវែងឆ្ងាយ ដែលអាចធានាបាននូវ ការដឹកអ្នកដំណើរនៅក្នុង ទីក្រុងជាមួយនឹងទំហំ រថយន្តតូច តែវាអាចដឹក អ្នកដំណើរបានច្រើន ដែលវានឹងជួយកាត់បន្ថយ តម្រូវការរថយន្ត បានច្រើនសម្រាប់ទីក្រុង មានផ្លូវតូចៗ។

Mercedes-Benz ក៏នឹងប្រើប្រាស់នូវមុខងារវៃឆ្លាត ដែលបើកសិទ្ធិឲ្យរថយន្តទំនើប ស៊េរីថ្មីៗរបស់ខ្លួនអាចធ្វើការបើកបរ ដោយស្វ័យប្រវត្តិបាន ដូច្នេះជាមួយនឹង Vision Urbanetic Concept មួយនេះ វាអាចនឹងត្រូវបំពាក់មក ជាមួយមុខងារវៃឆ្លាត ជាច្រើន ដើម្បីធានាទៅដល់ភាព ងាយស្រួលនាថ្ងៃអនាគត តែជុំវិញកម្លាំងម៉ាស៊ីន និងលក្ខណៈសម្បត្តិ ស៊ីជម្រៅផ្សេងៗទៀត Mercedes មិនបានប្រាប់ឲ្យ ពិភពលោកដឹងនៅឡើយទេ។ ម្យ៉ាងវិញទៀត បើនិយាយថាតើ Mercedes នឹងបង្កើតវាឲ្យចេញ ជារូបរាងឲ្យពិត ប្រាកដ ឬក៏យ៉ាងណានោះ យើងក៏មិនដឹង ច្បាស់ដែរ ព្រោះថា Mercedes មិនមែនមានតែគំរូរថយន្ត ទំនើបតែមួយគ្រឿង ជាលក្ខណៈដឹកអ្នកដំណើរ នោះទេ Mercedes នៅមានគំរូរថយន្តជាច្រើនទៀត ជាប្រភេទគ្រួសារ SUV, និងស្ព័រផងដែរ ដែលសុទ្ធសឹងជាក្ដីស្រម៉ៃ សម្រាប់អនាគត ដ៏យូរអង្វែង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Digital Trends Tag: យានយន្ត