CAMBO REPORT

Popup Advertising5 seconds

ចង់ដឹងទេថា iPhone ជំនាន់ថ្មីទាំង 3 ម៉ូឌែល​នេះ មាន​ជម្រើស​ពណ៌​អ្វី​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី រួចរាល់ចប់សព្វគ្រប់ យើងបានឃើញជាក់ច្បាស់ថា ពិតជាមានវត្តមាន iPhone ចំនួន 3 ម៉ូឌែល ប្រាកដមែន ដោយចំពោះ iPhone អេក្រង់ទំហំ 5.8 អ៊ីញ មានឈ្មោះហៅថា iPhone XS (ឬ 10S) ចំណែក iPhone អេក្រង់ទំហំ 6.5 អ៊ីញ មានឈ្មោះហៅថា iPhone Xs Max (ឬ 10S Max)។ ចំពោះ iPhone អេក្រង់ទំហំ 6.1 អ៊ីញវិញ គឺមានឈ្មោះហៅជាផ្លូវការថា iPhone XR។

 


ក្នុងនោះ ប្រិយមិត្តអ្នកអាន ប្រហែលជាចង់ដឹងហើយ ថាតើស្មាតហ្វូនទាំង 3 ស៊េរី ជាជំនាន់ថ្មី ចុងក្រោយ សម្រាប់ឆ្នាំ 2018 មានជម្រើសពណ៌អ្វីខ្លះ?


អញ្ចឹងដើម្បីអោយ អ្នកទាំងអស់គ្នា បានជ្រាបកាន់តែច្បាស់ យើងនឹងធ្វើការ បង្ហាញដូចខាងក្រោម៖


•    iPhone XS និង iPhone XS Max


ចំពោះទូរសព្ទ iPhone ទាំង 2 ម៉ូឌែលនេះ គឺមិនមានពណ៌ខុសពីគ្នាឡើយ ដោយវាមានជម្រើសចំនួន 3 ពណ៌ដូចគ្នា រួមមាន៖


-    Gold


-    Silver


-    Space Gray

 

 

•    iPhone XR


សម្រាប់ iPhone XR មានអេក្រង់ទំហំ 6.1 អ៊ីញនេះវិញ គឺមានជម្រើសពណ៌ អាចអោយអ្នកជ្រើសរើសដល់ទៅ 6 ពណ៌ឯណោះ រួមមាន៖

 

-    White


-    Black


-    Blue


-    Coral


-    Yellow


-    Product Red

 


ដូច្នេះ សម្រាប់ពណ៌របស់ iPhone ជំនាន់ថ្មី ទាំង 3 ស៊េរី គឺមានពណ៌ដូចអ្វី ដែលយើងបានបង្ហាញ អ្នកទាំងអស់គ្នា ពីខាងលើនេះអញ្ចឹង។ អាចនិយាយបានថា iPhone XR មានជម្រើសពណ៌ សម្រាប់ជ្រើសរើស រាងច្រើនជាងគេបន្តិចហើយ គឺប្រៀបដូចម៉ូឌែល iPhone 5C ដែរ។ ចុះប្រិយមិត្ត យល់យ៉ាងមិចដែរ ចំពោះពណ៌ទាំងនេះ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Apple Tag: ទូរស័ព្ទ