CAMBO REPORT

Popup Advertising5 seconds

នេះជា Apple Series 4 មាន​អេក្រង់​លាត UI ថ្មី និង​បំពាក់​បច្ចេក​វិទ្យា EKG Scanner!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងព្រឹត្តិការណ៍ បង្ហាញវត្តមាន iPhone ២០១៨ ក្រុមហ៊ុន Apple ក៏បានពាំនាំមកនូវនាឡិកាវៃឆ្លាត Apple Watch ជំនាន់ទី ៤ មកបង្ហាញផងដែរ ដែលនេះគឺជា Series 4 ដែលត្រូវបានយកចិត្តទុកដាក់ ខ្ពស់ក្នុងការកែប្រែនៃរចនាបថ និងបច្ចេកវិទ្យាខាងក្នុង របស់វាច្រើន មិនត្រឹមតែល្បឿននោះទេ ប៉ុន្តែក៏មានចំណុចជាច្រើន លេចធ្លោផងដែរ ដូចជាផ្នែកសុខភាព, កាយសម្បទារ  ជាដើម អញ្ចឹងយើងមកមើលលក្ខណៈសម្បត្តិត្រួសៗអំពីវាបន្ដិចសិន!

 


រូបរាងរបស់ Apple Watch Series 4 វាត្រូវបានទទួលការរចនាថ្មី ដែលរូបរាងស្ដើងស្លីមជាងមុន មើលត្រូវប្រណិត ហើយគេក៏ត្រូវបានកាត់គែម អេក្រង់ឲ្យបានខ្លី ជាងមុនផងដែរ ធ្វើឲ្យអេក្រង់វារីក បានធំជាងមុន ៣០% នៅក្នុងនោះ ក្រុមហ៊ុនបានណែនាំនូវ WatchOS ជំនាន់ទី ៥ ដែលវាត្រូវបានបង្ហាញ នូវផ្ទៃប្រើប្រាស់ថ្មីស្រឡាង កាន់តែងាយស្រួលមើល អាចផ្លាស់ប្ដូរផ្ទៃ បង្ហាញបានច្រើន និងប្រើមុខងារបញ្ជាលើនោះ ច្រើនជាងមុនទៀតផង។

 


ម៉ាស៊ីនខាងក្នុង Apple Watch Series 4 ត្រូវបានប្រើប្រាស់ឈីប S4 មានខួក្បាល ២ គ្រាប់ជាប្រភេទស៊ីភីយូ ៦៤ ប៊ីត ដែលក្រុមហ៊ុនបានអះអាងថា ល្បឿនដំណើរការរបស់វា លឿនជាងមុនទ្វេដង ជាមួយ UI ថ្មីនេះ លើសពីនេះ វាក៏មាន EKG Scanner ជាស៊េនស័រដែលអាច វាស់សុខភាពរបស់យើងបាន ដូចជាស្វែងយល់ពីអាការៈ និងតាមដានសុខភាព របស់យើងតាមរយៈនាឡិកា ហើយយើងក៏អាចយកវា ទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិតផងដែរ។ បន្ថែមទៀត ចំពោះស៊េនស័រ វាស់ចង្វាក់បេះដូង, GPS, វាស់សម្ពាធឈាម, ជំហ៊ានដើរ និងមួយចំនួនទៀត ក៏ធ្វើការកាន់តែ ត្រឹមត្រូវល្អជាក់លាក់ ហើយផ្ទៃប្រើប្រាស់ថ្មី ក៏នឹងជួយ Call សង្គ្រោះបន្ទាន់ដល់យើងផងដែរ នៅពេលដែល វាចាប់បានថា យើងកំពុងធ្លាក់ក្នុងស្ថានភាព គ្រោះថ្នាក់អ្វីមួយ។

 


យើងក៏អាចរីករាយក្នុងការប្រើប្រាស់ជាមួយនឹងមុខងារ Stream តន្ដ្រីនិងភ្ជាប់មកកាន់ AirPod តាមរយៈ Bluetooth ល្បឿនលឿន ៥.០ ថ្មី និងអាចនិយាយទូរសព្ទបាន ដោយរន្ធបំពងសម្លេង វាលឺខ្លាំងជាងមុខ ៥០% ហើយថាមពលថ្ម មិនអន់ជាងមុននោះទេ ពោលវាអាច ប្រើប្រាស់បានទូទៅដល់ ១៨ ម៉ោងឯណោះ។

 


Apple Watch Series 4 នឹងត្រូវដាក់លក់ចាប់ពីថ្ងៃទី ២១ កញ្ញាខាងមុខនេះហើយ ដោយមានជម្រើសប្រភេទ អាលុយមីញ៉ូមមានពណ៌: Space Gray, ពណ៌ប្រាក់, និងពណ៌ខ្មៅ ចំណែកម៉ូឌែលលោហៈ Stainless Steel មានពណ៌មាស, Polished Black និង Space Black ហើយតម្លៃរបស់វាគឺ ៣៩៩ ដុល្លារចំពោះ ម៉ូឌែលប្រើប្រាស់ GPS ចំណែកឯម៉ូឌែលប្រើប្រាស់ LTE គឺមានតម្លៃ ៤៩៩ ដុល្លារ ប៉ុន្តែការប្រើប្រាស់ eSim នៅក្នុងនោះ គឺមានតែប្រទេស ជឿនលឿនប៉ុណ្ណោះ។


ទស្សនាវីឌីអូខាងក្រោម៖


 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត