CAMBO REPORT

Popup Advertising5 seconds

ចំនួន​ឧបករណ៍ iOS ដែល​កំពុង​ប្រើ​នៅ​ជុំវិញ​ពិភព​លោក មាន​ចំនួន​ដល់ 2 ពាន់​លាន​ឯ​ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់នៅក្នុងយប់រំលងអាធ្រាត ឈានចូលថ្ងៃនេះ ក្រុមហ៊ុន Apple បានបង្កើតព្រឹត្តិការណ៍ដ៏ធំ និងពិសេសមួយ ដើម្បីធ្វើការ ដាក់បង្ហាញសមិទ្ធផលថ្មីៗ របស់ខ្លួនជាច្រើនដែលមាន ដូចជា Apple Watch Series 4 ជំនាន់ថ្មី និងកំពូលស្មាតហ្វូន ជំនាន់ថ្មី ជាដើម។ យ៉ាងណា ចំពោះការបើកទំព័រមុនដំបូងគេ ក្រុមហ៊ុន Apple ក៏បានប្រកាសចេញនូវចំនុចមួយ មកបង្ហាញអោយអ្នកទស្សនា និងគាំទ្រ បានដឹង។

ពិតមែនហើយ សម្រាប់ការបើកឆាកនេះ Apple បានធ្វើការបង្ហាញចំនុចមួយ អោយគ្រប់គ្នាបានដឹង ពាក់ព័ន្ធនឹង ចំនួនសរុប នៃអ្នកកំពុងប្រើប្រាស់ iOS ទាំងអស់ នៅលើពិភពលោក។ យោងទៅតាមសម្តីរបស់លោក Tim Cook ដែលជា CEO ប្រចាំក្រុមហ៊ុនផ្លែប៉ោម បាននិយាយថា សព្វថ្ងៃនេះ ចំនួននៃ អ្នកប្រើប្រាស់ឧបករណ៍ iOS នៅជុំវិញពិភពលោក គឺមានចំនួនរហូតដល់ 2 ពាន់លានឯណោះ។ ចំពោះចំនួននេះ អាចនិយាយសង្កត់ធ្ងន់បានថា អ្នកដែលនិយមប្រើប្រាស់ និងគាំទ្រ ម៉ាកផ្លែប៉ោម គឺពិតជាមាន ច្រើនមែនទែន ដោយមិនធៀបជាមួយឧបករណ៍ ដែលប្រើប្រាស់ Android នោះ ព្រោះប្រព័ន្ធដំណើរការ iOS ត្រូវបានដាក់អោយប្រើ សម្រាប់ iDevices ផ្តាច់មុខ តែប៉ុណ្ណោះ ចំណែកដំណើរការ Android វិញ មានក្រុមហ៊ុនច្រើនណាស់ ដែលញាំបាយជាមួយគ្នា។

ជាចុងក្រោយ លោក Tim Cook ដែលជា CEO ប្រចាំក្រុមហ៊ុនផ្លែប៉ោម ក៏បានបង្ហាញសេចក្តី រំពឹងខ្ពស់មួយថា បន្ទាប់ពីប្រកាសចេញ  iDevices ជំនាន់ថ្មី នៅក្នុងថ្ងៃនេះ ចំនួននៃអ្នកប្រើប្រាស់ iOS ទាំងអស់ អាចនឹងកើនឡើង ច្រើនជាងមុនបន្ថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Apple Tag: Lifestyle