CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ iPhone XS មាន​អង្គ​ផ្ទុក​ទិន្នន័យ​ដល់ ៥១២ ជីកាបៃ ថែម​ទាំង​មាន​ពណ៌​ច្រើន​ទៀត​ផង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តើប្រិយមិត្តកំពុងរង់ចាំមើល iPhone ជំនាន់ ២០១៨ យ៉ាងអន្ទះសាមែនទេ? មិនខុសនោះទេ ក្រុមការងារ ខេមបូរីផត ក៏កំពុងរង់ចាំមើល និងចុះផ្សាយព័ត៌មាន ទាន់ហេតុការណ៍ជូនដល់មិត្ត អ្នកអានទាំងអស់ដែរ។ យ៉ាងណាមិញ ជាដំបូងនេះ យើងនឹងមកមើល ព័ត៌មានលេចធ្លាយ មួយទៀតសិន ដែលបានបង្ហាញអំពីឈ្មោះ ទូរសព្ទ iPhone ទាំង ៣ ម៉ូឌែលត្រៀមបង្ហាញខ្លួននេះ និងពណ៌ថ្មីៗ ដែលវាមាន ពិសេសគឺលក្ខណៈសម្បត្តិ នៃកម្លាំងម៉ាស៊ីន របស់វាតែម្ដង។

ការប្រកាសចេញនេះ Apple ច្បាស់ណាស់ថាមានចំនួន ៣ ម៉ូឌែលនៃ iPhone ដែលត្រៀមបង្ហាញខ្លួន ក្នុងនោះឈ្មោះ របស់វាមានដូចជា iPhone XS, XS Max និង XR (ឬ XC ដែលមិនទាន់ច្បាស់នៅឡើយ) ចំពោះម៉ូឌែល iPhone XS Max គឺជាម៉ូឌែលកំពូល ដែលមានអេក្រង់ធំដល់ ៦.៥ អ៊ីញ និងម៉ូឌេល XS ទំហំអេក្រង់ ៥.៨ អ៊ីញ ជាប្រភេទ OLED ដូចគ្នា ហើយពួកវានឹង ប្រើប្រាស់ឈីប A12 ដែលមានទំហំឈីប ត្រឹមតែ ៧ ណាណូម៉ែត្រប៉ុណ្ណោះ និងអាចតម្លើងរ៉េម ដល់ទំហំ ៤ ជីកាបៃ ហើយអង្គផ្ទុកទិន្នន័យ ឡើងធំបំផុតដល់ ៥១២ ជីកាបៃ ដែលមិនឲ្យចាញ់ Galaxy Note ៩ ឡើយ គ្រាន់តែវាមិនអាចថែមមេម៉ូរីកាត ក្រៅប៉ុណ្ណោះ។ យ៉ាងណាមិញ ម៉ូឌែល XS និង XR វាក៏មានម៉ូឌែល ៦៤ និង ១២៨ ជីកាបៃ ប៉ុន្តែម៉ូឌែល XR អស់ធំត្រឹមតែ ២៥៦ ជីកាបៃប៉ុណ្ណោះ ខណៈម៉ូឌែល XS មានដល់ ៥១២ ជីកាបៃ។

ម៉ូឌែល iPhone XR វាប្រើអេក្រង់ទំហំ ៦.១ អ៊ីញជាប្រភេទ LCD ដែលវានឹងមានជម្រើសច្រើន ជាងមុនដូចជាពណ៌ខ្មៅ, ពណ៌ស, ពណ៌ក្រហម, ពណ៌លឿង, ពណ៌ Coral និងពណ៌ខៀវ (ពិតជាច្រើនមែនទែន)។ ដោយឡែកសម្រាប់ម៉ូឌែល iPhone XS ទាំងពីរម៉ូឌែល គឺមានជម្រើសដូចមុនអញ្ចឹង គឺពណ៌ប្រាក់ និងពណ៌ Space Gray ខ្មៅ ហើយក៏នឹងថែមពណ៌ មាសថ្មីផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ