CAMBO REPORT

Popup Advertising5 seconds

Galaxy Tab A (2017) និង Galaxy Tab A 10.1 (2016) ត្រៀម​នឹង​ទទួល​បាន កំណែ​អាប់​ដេត ឡើង​ទៅ Android Oreo ឆាប់ៗ​ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងសង្គេតឃើញថា ក្រុមហ៊ុន Samsung ហាក់ដូចជាកំពុងខិតខំ ខ្លាំងមែនទែន ក្នុងការបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ Android Oreo ទៅដល់អ្នក ប្រើប្រាស់របស់ខ្លួន ដោយរហូតមកដល់ពេលនេះ មានស្មាតហ្វូន និងថេប្លេតមិនតិចម៉ូឌែលនោះ ដែលទទួលបានការ បើកដំណើរការ និងអាចតម្លើង ប្រព័ន្ធប្រតិបត្តិការណ៍មួយនេះ។ យ៉ាងណា ឥលូវនេះ យើងទទួលបានដំណឹងថ្មី មួយទៀតហើយថា ថេប្លេត Galaxy Tab ត្រកូល A ចំនួន 2 ស៊េរី អាចនឹងបានភ្លក្សរសជាតិ Oreo ក្នុងពេលឆាប់ៗ ខាងមុខនេះ។

 


ជាការពិតណាស់ យោងទៅតាមប្រភពពីខាង  WiFi Alliance បានធ្វើការបង្ហាញអោយដឹងថា Galaxy Tab ត្រកូល A ចំនួន 2 ស៊េរី រួមមាន Galaxy Tab A (2017) និង Galaxy Tab A 10.1 (2016) កំពុងតែត្រៀមនឹងទទួល បានកំណែអាប់ដេត ឡើងទៅកាន់ Android Oreo  ដើម្បីផ្តាច់ខ្លូនពី Android Nougat ក្នុងពេលឆាប់ៗ ខាងមុខនេះ ប៉ុន្តែគេមិនទាន់បាន បញ្ជាក់នៅឡើយទេថា វានឹងឡើងទៅកាន់ Android Oreo ជំនាន់ 8.0 ឬ 8.1 ។ ចំពោះ Android Oreo នេះ វានឹងនាំមកនូវ បទពិសោធន៍ប្រើប្រាស់ថ្មី លើថេប្លេតទាំង 2 ម៉ូឌែល អោយកាន់តែ ប្រសើរជាងមុន ម្យ៉ាងវិញទៀត វារឹតតែជួយពង្រឹង ប្រព័ន្ធសុវត្ថិភាព អោយកាន់តែខ្លាំងជាងមុន ផងដែរ។ សូមបញ្ជាក់ដែរថា នេះជាជំហានបន្ទាប់ ដែលក្រុមហ៊ុន Samsung បានសម្រេចចិត្ត ក្នុងការដាក់ អោយតម្លើង Android Oreo សម្រាប់ថេប្លេតម៉ូឌែលមុនៗ របស់ខ្លួន។ វាជាដំណឹងល្អមួយ ចំពោះម្ចាស់ Galaxy Tab ត្រកូល A ទាំង 2 ស៊េរី សម្រាប់ការត្រៀមខ្លួន ទទួលយកនូវរសជាតិ Android Oreo ជាផ្លូវការ។

 


យ៉ាងណា ការតម្លើងមក Android Oreo នេះ ខាងក្រុមហ៊ុន Samsung ក៏នៅមិនទាន់បានបញ្ចាក់ ពីការដាក់ចេញកំណែអាប់ដេត អោយបានច្បាស់លាស់ នៅឡើយទេ ប៉ុន្តែវាអាចនឹងមកដល់ ក្នុងពេលឆាប់ៗ ខាងមុននេះហើយ។ ហេតុដូច្នេះសម្រាប់ ប្រិយមិត្តទាំងអស់ណា ដែលកំពុងប្រើប្រាស់ Galaxy Tab A (2017) និង Galaxy Tab A 10.1 (2016) ទាំងអស់ អាចធ្វើការរង់ចាំសិនបាន ទម្រាំកំណែនេះ នឹងធ្លាក់មកដល់។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ