CAMBO REPORT

Popup Advertising5 seconds

Apple កើប​ប្រាក់​ចំនេញ​ពី​ការ​លក់ iPhone X បាន​ជាង 62 ពាន់​លាន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅមិនដល់ 10 ម៉ោងទៀតនោះទេ iPhone ជំនាន់ថ្មី ដែលអាចនឹងមានដល់ទៅ 3 ម៉ូឌែល ដោយមួយមានតម្លៃធូរថ្លៃ ប្រើប្រាស់អេក្រង់ LCD និងពីរទៀត មានតម្លៃថ្លៃ ប្រើប្រាស់អេក្រង់ OLED តែសម្រាប់លទ្ធផលជាក់ស្ដែង យ៉ាងណានោះ យើងនឹងរង់ចាំមើល ទាំងអស់គ្នា។ យ៉ាងណាមិញ មុននឹង iPhone ជំនាន់ថ្មីចេញលក់ យើងចង់ដឹងខ្លាំង ណាស់ថាតើ iPhone X ត្រូវបានលក់ដាច់អស់ ប៉ុន្មានគ្រឿង គិតចាប់ពីថ្ងៃវាចេញលក់ ក្នុងទីផ្សារជាលើកដំបូង?

ប្រិយមិត្តអាចនឹងគិតថា iPhone X ប្រហែលជាមិនសូវលក់ដាច់ ប៉ុន្មានទេ ព្រោះវាថ្មីពេក មានក្បាលឆក ដែលទើសចិត្ត ហើយក៏មាន របៀបប្រើប្រាស់ ដែលមាន Gestures ប្លែក ពុំមានប៊ូតុងចុច ដូចទៅនឹង iPhone ដែលមានរាប់សិប ជំនាន់កន្លងមក។ តែបើអ្នកមើលឲ្យ បានធំទូលាយបន្តិច iPhone X ពិតជាលក់ដាច់ ហើយទីផ្សារ ដែលត្រូវប៉ាន់ ជាងគេបំផុតគឺ សហរដ្ឋអាមេរិក និងមហាអំណាច សេដ្ឋកិច្ចចិន តែម្ដង ដោយប្រទេសទាំង 2 នេះ បានទិញយក iPhone X ទៅប្រើប្រាស់ច្រើនជាងគេ ដោយចិនចាប់ផ្ដើមទិញយក iPhone X ច្រើន នៅខែមករានាដើមឆ្នាំ 2018 កន្លងទៅ នេះដោយយោងតាមប្រភព ព័ត៌មានចេញផ្សាយដោយ PhoneArena។ ក្នុងនោះផងដែរ បើមើលទៅលើទីផ្សារ ឥណ្ឌាវិញ iPhone X មិនបានលក់ដាច់ត្រូវ នឹងទីផ្សារប្រទេស នេះឡើយ ដោយវាបានត្រឹម 1% ប៉ុណ្ណោះ នៃចំនួនលក់ដាច់សរុប។

បើទោះបីជានៅឥណ្ឌាទីផ្សារស្មាតហ្វូនមានតម្លៃថ្លៃៗ ពិបាកនឹងទទួលបាននូវ ប្រជាប្រិយភាពក៏ពិតមែន តែទីផ្សារ iPhone X ក៏បានវាយលុកយកទីផ្សារ ស្មាតហ្វូននៅជប៉ុន និងអឺរ៉ុប បានច្រើនផងដែរ ដោយចំនួនសរុបជារួម ដែល Apple បានលក់ iPhone X ដាច់ គឺច្រើនជាង 60 លានគ្រឿងទៅហើយ គិតចាប់ពីថ្ងៃចេញលក់ ក្នុងទីផ្សារដំបូងមក ដល់ថ្ងៃនេះ តែចំនួននេះ នៅចាញ់ពេល iPhone 6 ចេញនោះទេ ដោយកាលនោះត្រឹម 6 ខែ Apple លក់ iPhone 6 ដាច់ដល់ទៅ 90 លានគ្រឿងឯណោះ ដោយបានកើបសាច់ប្រាក់ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយទឹកប្រាក់ចំនេញ សរុបរវាង iPhone 6 និង iPhone X គឺប្រហាក់ប្រហែលគ្នា ក្នុងទំហំទឹកប្រាក់ 62 ពាន់លានដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ