CAMBO REPORT

Popup Advertising5 seconds

Ford នឹងចេញរថអគ្គិសនីមួយ យកគម្រូតាមរថយន្ដ Mustang!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Ford ទើបតែបានបង្ហើប អំពីរថយន្ដអគ្គិសនីរបស់ខ្លួន មួយប្រភេទ ជារថយន្ដខ្នាត SUV ដែលមានឈ្មោះកូដ «March 1» កំពុងតែរៀបចំតម្លើង នឹងត្រៀមដាក់បង្ហាញគម្រូនៅក្នុងព្រឹតិការណ៍ Detroit Auto Show ខាងមុខនេះ និងអាចចេញ លក់នៅក្នុងឆ្នាំ ២០២០ ដើម្បីជំរុញនៃការលក់រថយន្ដអគ្គិសនី ឲ្យបានមានប្រើប្រាស់កាន់តែច្រើន។

 


អ្វីដែលគួរឲ្យប្លែកនោះ គឺនេះជារថយន្ដខ្នាត SUV ប៉ុន្តែវានឹងត្រូវយករូបរាង គម្រូតាមរថយន្ដប្រភេទ Crossover ដ៏ល្បីល្បាញ Mustang ទៅវិញ ហើយវាក៏នឹងមាន ប្រព័ន្ធទំនើបៗច្រើនផងដែរ។ ចំពោះផ្នែកខាងក្នុងរបស់វា នឹងត្រូវប្រើប្រាស់ម៉ាស៊ីនអគ្គិសនី ដែលដាក់ថាមពលថ្មធំ និងអាចបង្វិលល្បឿន អតិបរមាដល់ខ្ទង់ល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយ ម៉ោងឯណោះ។ រថយន្ដប្រភេទ អគ្គិសនីនេះវានឹងកាន់តែ រីកចម្រើនទៅមុខហើយ ដូចនេះក្រុមហ៊ុន Ford ក៏កំពុងផ្ដោតលើ វាសំខាន់ជាងគេផងដែរ ធ្វើយ៉ាងណាឲ្យ វាដំណើរការបានរលូន ដូចនេះក្រុមហ៊ុន Ford ក៏នឹងវិនិយោគទឹកប្រាក់ចំនួន ១១ ពាន់លានដុល្លារ បន្ថែមលើវិស័យនេះ ដើម្បីសាងសង់ម៉ាស៊ីន ផលិតរថយន្ដអគ្គិសនី និងផលិតពួកវាចេញ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: យានយន្ត