CAMBO REPORT

Popup Advertising5 seconds

ចំណុច​លេច​ធ្លោ​របស់​ម៉ាស៊ីន​បោក​ខោ​អាវ Samsung Drum ដែល​ធ្វើ​ឲ្យ​វា​កាន់​តែ​ទំនើប!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការជ្រើសរើសម៉ាស៊ីនបោកគក់ ពិតជារឿងពិបាកមែនទេ? មិនដឹងថាជ្រើសរើស ម៉ាកអ្វីដែលល្អ ប្រើធន់ មានបច្ចេកវិទ្យាទំនើប តម្លៃសមរម្យ និងស៊ីថាមពលតិច ប្រកបដោយទំនុកចិត្ត ក្នុងការប្រើប្រាស់ អញ្ចឹងអ្នកអាចសាកល្បង មកមើលបច្ចេកវិទ្យាពិសេស របស់ម៉ស៊ីនបោកគក់ Samsung Drum ទ្វាចំហៀងដែលទើបចេញថ្មី មួយគ្រឿងនេះបាន។

 

១. Steam Cycle

 

បច្ចេកវិទ្យាថ្មីមួយ ដែលអ្នកកម្រនឹងរកបាននៅលើម៉ាស៊ីនបោកគក់ម៉ាកផ្សេងនោះ គឺបច្ចេកវិទ្យា បោកគក់ Steam Cycle ជាមុខងារប្រើប្រាស់ ចំហាយទឹកក្ដៅ ដែលមានថាមពលខ្លាំង ក្នុងការសម្លាប់បាក់តេរី មេរោគ និងអាឡែកហ្ស៊ីផ្សេងៗ បានដល់ ៩៩.៩% ដែលកាន់តែមានអនាម័យខ្ពស់ ដល់សម្លៀកបំពាក់របស់អ្នក ពិសេសបុត្រធីតាតូចៗ ដែលមានស្បែកខ្ចី។ នៅក្នុងនោះ ម៉ាស៊ីនបោកគក់ Samsung Drum នេះមានមុខងារបោកគក់ Steam Cycle ចំនួន ២ ប្រភេទគឺ Bedding និង Baby Care។

២. ទ្វាបន្ថែម AddWash

 

នៅលើម៉ាស៊ីនបោកគក់ម៉ូឌែល WW80K54E0UW/ST និងម៉ូឌែល WW90K54E0UW/ST របស់ Samsung បានបន្ថែមទ្វាតូចមួយ មានតួនាទីក្នុងការជួយសម្រួល ក្នុងការបន្ថែមខោអាវ ដែលភ្លេចដាក់ចូល ដូចនេះអ្នកអាចដាក់វាចូល នៅពេលម៉ាស៊ីនកំពុងដំណើរការបាន ដោយមិនបាច់បញ្ឈប់ នោះទេ ដែលមុខងារនេះ ហៅថា AddWash។

៣. បច្ចេកវិទ្យា Eco bubble

 

បច្ចេកវិទ្យាមួយដែលម៉ាស៊ីនបោកគក់អាចបំលែងសាប៊ូ និងទឹក ឲ្យទៅជាពពុះសាប៊ូច្រើន ធ្វើឲ្យការបោកគក់ កាន់តែស្អាតមួយកម្រិតទៀត ដោយក្នុងនោះ Samsung ហៅថា Eco Bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូ ធ្វើឲ្យវាជ្រាបចូល សាច់ក្រណាត់បានយ៉ាងជ្រៅ ជាងទឹកសាប៊ូធម្មតាដល់ ៤០ ដងឯណោះ ដូចនេះវាធ្វើឲ្យសម្លៀកបំពាក់ របស់អ្នកថ្មីបានយូរ សម្អាតបានស្អាត និងមិនស្លកពណ៌ផងដែរ។

៤. Digital Inverter អ្នកជំនាញខាងសន្សំភ្លើង

 

ក្នុងផ្ទះមានគ្រឿងអេឡិចត្រូនិចច្រើន ហើយម៉ាស៊ីនបោកគក់ធ្វើឲ្យអ្នកបារម្ភរឿង ថាមពលអគ្គិសនីមែនទេ? មិនបាច់បារម្ភឡើយ ព្រោះម៉ាស៊ីនបោកគក់របស់ Samsung បានបំពាក់នូវបច្ចេកវិទ្យា Digital Inverter ដែលជាម៉ូទ័រ បំលែងថាមពលប្រើប្រាស់ ឲ្យវាស៊ីភ្លើងតិច ម្យ៉ាងទៀតវាក៏ធ្វើ ឲ្យម៉ាស៊ីនរត់បានស្ងាត់ល្អ និងធានាលើការប្រើប្រាស់ បានយូរផងដែរ។ ដូចនេះ Samsung បានធានាលើម៉ូទ័រនេះ ដល់រយៈ ១១ ឆ្នាំឯណោះ ក្នុងការប្រើប្រាស់។

ដើម្បីជ្រាបកាន់តែច្បាស់អំពីព័ត៌មានម៉ាស៊ីនបោកគក់ ដែលមានទ្វាចំហៀងនេះ (Samsung Drum) សូមលោកអ្នកអញ្ជើញទៅ ទស្សនាដោយផ្ទាល់នៅតាម បណ្ដាហាងទំនើប សាមសុង និងដេប៉ូចែកចាយដែលនៅជិត លោកអ្នកបំផុត ឬអាចទាក់ទង តាមលេខទូរសព្ទ ១៨០០-២០៣២៣២។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ