CAMBO REPORT

Popup Advertising5 seconds

កំពុង​ត្រូវ​ការ​ឧបករណ៍​សម្រាប់​ទប់​ភ្លើង និង​ផ្ទុក​ថាមពល​អគ្គិសនី​មែន​ទេ? ដុំ UPS ម៉ូឌែល Liebert PSA650 SOHO នេះ អាច​អោយ​អ្នក​ពិចារណា​លើ​វា​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

UPS មកពីពាក្យពេញថា Uninterruptable Power Supply ដោយវាជាឧបករណ៍ សម្រាប់ទប់ភ្លើង និងផ្ទុកថាមពលអគ្គិសនី បណ្ដោះអាសន្ដ នៅពេលដែលភ្លើងអគ្គិសនី របស់យើងដាច់ ជាយថាហេតុ។ និយាយទៅ វាប្រៀបដូចជា Power Bank មួយអញ្ចឹង ដែលនឹងផ្ដល់ថាមពល ដល់កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចរបស់យើង អោយប្រើប្រាស់បាន មួយរយៈពេល ដើម្បីបញ្ចប់កិច្ចការផ្សេងៗ។

 

សម្រាប់ថ្ងៃនេះ យើងសូមធ្វើការណែនាំផលិតផល UPS ថ្មីមួយ ពីក្រុមហ៊ុន VERTIV ម៉ូឌែល Liebert PSA650 SOHO ជាមួយចំនុចសំខាន់ ទៅលើថាមពលផ្ទុក និងប្រព័ន្ធការពារ សុវត្ថិភាពក្នុងការប្រើប្រាស់។ ចំពោះទំហំរូបរាងរបស់ PSA650 SOHO នេះ គឺមិនធំនោះទេ ដោយវាងាយស្រួល រកកន្លែងទុកដាក់ និងអាចយក តាមខ្លួនផងដែរ។ តួខ្លួនរបស់វា ត្រូវបានស្រោបដោយ ជ័ររឹង ការពារពីការឆក់ បានយ៉ាងល្អ ព្រោះនៅខាងក្នុង ក៏មានប្រព័ន្ធការពារ នៃការបញ្ជូនចរន្ដភ្លើង ដោយមិនចាំបាច់បារម្ភ អំពីបញ្ហាឆក់ ពេលកំពុងប្រើប្រាស់ឡើយ។ ចំណែកកម្ដៅ ក៏មិនឡើងខ្ពស់ដែរ ដោយយើងអាចកាន់វា នៅនឹងដៃផ្ទាល់បាន នៅពេលដោតភ្លើង។

 

 

រន្ធដោតធំៗ គឺមានចំនួន ៣ នៅខាងមុខ ជាប្រភេទរន្ធដោត Universal Slot អាចដោតជាមួយជើងក្បាលមូលក៏បាន និងជើងក្បាល សំប៉ែតក៏បាន ជាមួយថាមពលផ្តល់ចេញ នៅក្នុងទំហំ ២២០ វ៉ុល។ នៅផ្នែកខាងក្រោយ វាបន្ថែមរន្ធ USB មួយទៀត ដែលជា USB Fast Charge មានកម្លាំង ៥ វ៉ុល អាចសាកទូរសព្ទ របស់យើងបាន និងឧបករណ៍អេឡិចត្រូនិចដទៃទៀត ក្នុងករណី ដែលអ្នកមិនមានក្បាលឆ្នាំងសាក។ PSA650 SOHO មានទំងន់ ៤.៤ គីឡូក្រាម ដោយនៅក្នុងនោះ ត្រូវបានផ្ទុកដោយអាគុយ មួយគ្រាប់កម្លាំង ១២ វ៉ុល គុណនឹង ៧ អំពែម៉ោង ដែលផ្ដល់ថាមពលភ្លើងខ្លាំង ដល់ ៣៩០ វ៉ាត់ អាចប្រើប្រាស់ ជាមួយកុំព្យូទ័រ Desktop បានរយៈពេលយូរ គួរសមផងដែរ នៅពេលដាច់ភ្លើងម្ដងៗ។

 

PSA650 SOHO នេះ សាកសមប្រើបំផុតជាមួយនឹង ម៉ាស៊ីន Desktop PC, ម៉ាស៊ីន Workstation ដែលត្រូវការបើកចោល, ឧបករណ៍ផ្នែក Network ដូចជា Hubs, Router, និង Bridge ជាដើម ព្រោះម៉ាស៊ីនទាំងនោះ វាមានតម្លៃថ្លៃៗ ហើយក៏ងាយនឹងខូចផងដែរ នៅពេលដែល ដាច់ភ្លើងញឹកញាប់ ដូចនេះមានតែ UPS ប៉ុណ្ណោះ ដែលអាចសង្គ្រោះពួកវាបាន។

អញ្ចឹង ប្រសិនបើលោកអ្នក ត្រូវការឧបករណ៍ UPS ម៉ូឌែល PSA650 SOHO ជាមួយលក្ខណៈសម្បត្តិ ដូចដែលយើងបានបង្ហាញ ពីខាងលើស្រាប់ គឺលោកអ្នកអាច ស្វែងរកជាវបានក្នុងតម្លៃ $45 នៅតាមក្នុងហាង ANANA ដែលមានទីតាំង នៅតាមបណ្តោយ ផ្លូវព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ហើយបើចង់ចែកចាយបន្ត គឺអាចទំនាក់ទំនង តាមរយៈលេខទូរសព្ទ ០៩៦ ៩៨១ ៧៧៧៧។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Anana Computer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ