CAMBO REPORT

Popup Advertising5 seconds

Seagate បញ្ចេញ Hard Disk ទំហំ​យក្ស​ដល់ 14TB ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឯកសារសំខាន់ៗបានរីកមាឌ ទៅតាមបច្ចេកវិទ្យា ឯកសារជាប្រភេទវីដេអូ ក្រាហ្វិច រូបភាព ហ្គេម មានទំហំធំៗ សម្បើមណាស់ ដូច្នេះបើមានអង្គផ្ទុកទិន្នន័យ មានមេម៉ូរីតូច អាចរក្សាទុក File ទាំងនោះបាន ឆាប់ៗអ្នកនឹងអស់ទំហំផ្ទុក ដើម្បី Copy ឯកសារថ្មីៗចូល។ បញ្ហាទាំងអស់នោះ នឹងត្រូវដោះស្រាយ ជាមួយអង្គផ្ទុកទិន្នន័យថ្មី ពីក្រុមហ៊ុន Seagate ដែលល្បីល្បាញផ្នែក ផលិតអង្គផ្ទុកទិន្នន័យ សម្រាប់កុំព្យូទ័រអស់រយៈពេល រាប់សិនឆ្នាំកន្លងមកនេះ គឺ BarraCuda Pro សម្រាប់ប្រើជាមួយកុំព្យូទ័រពពួក Desktop ឬអាចយកទៅ ប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Server ក៏បាន អាចប្រើប្រាស់សម្រាប់ ជំនួយលើការ Backup ឯកសារសំខាន់ៗ។

ជាមួយនឹង BarraCuda Pro វាមានទំហំលោតដល់ទៅ 14TB ឬស្មើនឹង 14,000GB នៅលើ Hard Disk មួយគ្រាប់ ដែលវាមានល្បឿន ធ្វើការបញ្ជូនទិន្នន័យ 250MB/s អមមកជាមួយទំហំ Cache ដល់ 256MB និងមានល្បឿនរត់រង្វិលជុំ 7200RPM។ ជាងនេះទៅទៀត Seagate ក៏បានបញ្ចេញនូវ អង្គផ្ទុកទិន្នន័យមួយប្រភេទ ផ្សេងទៀតឈ្មោះថា IRONWOLF ជាអង្គផ្ទុកទិន្នន័យ មានទំហំ និងលក្ខណៈសម្បត្តិ ដូចទៅនឹង BarraCuda Pro ដែរ តែវាមានល្បឿនបញ្ជូន ទិន្នន័យត្រឹម 210MB/s ប៉ុណ្ណោះ វាត្រូវបានបង្កើតឡើង សម្រាប់ម៉ាស៊ីន ដែលតម្លើង Hard Disk ច្រើន ក្នុងពេលតែមួយ ចងជាប្រព័ន្ធ RAID ដើម្បីរក្សាឯកសារ ឬទុក Backup ក៏បាន ដោយសារតែវាអាចយក ទៅប្រើប្រាស់ជាមួយនឹង កម្មវីធី Health Management System របស់ Seagate ដើម្បីកាត់បន្ថយនូវបញ្ហា Error សាកសមបំផុតសម្រាប់ម៉ាស៊ីន Server ដើម្បីរក្សាទិន្នន័យចាំបាច់ ដោយវាអាចធ្វើការ ប្រើប្រាស់ដល់ទៅ 1 លាន ម៉ោងឯណោះ។

បន្ថែមលើសពីនេះទៅទៀត IRONWOLF Pro ក៏ត្រូវបានបន្ថែមនូវអាយុកាល និងល្បឿនឲ្យកាន់តែប្រសើរជាង BarraCuda Pro និង IRONWOLF ធម្មតាដែរ ដោយវាមានទំហំ 14TB មានល្បឿន Copy ដល់ 250MB/s និងអាចប្រើប្រាស់ បានដល់ 1.2 លានម៉ោង ជាមួយនឹងការធានាបន្ថែម 2 ឆ្នាំ លើម៉ូឌែលទាំង 2 ខាងលើ ដោយសរុបទាំអស់ ទទួលបាន 5 ឆ្នាំ នៃការធានាជុំវិញ ការប្រើប្រាស់សម្រាប់ ការងារចាំបាច់ និងធំដុំ។ Seagate បានបញ្ចេញអង្គផ្ទុកទិន្នន័យ ស៊េរីថ្មីរបស់ខ្លួននេះ លក់ក្នុងទីផ្សារហើយ៖

 

•    Seagate Barracuda Pro ទំហំ 14TB លក់ក្នុងតម្លៃ USD 580

•    Seagate IRONWOLF ទំហំ 14TB លក់ក្នុងតម្លៃ USD 530

•    Seagate IRONWOLF Pro ទំហំ 14TB លក់ក្នុងតម្លៃ USD 600


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ