CAMBO REPORT

Popup Advertising5 seconds

Ubisoft ប្រកាស​ឲ្យ​ដឹង​កម្លាំង​ម៉ាស៊ីន PC ដើម្បី​អាច​លេង Assassin’s Creed Odyssey ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កំពូលហ្គេមផ្សងព្រេង កាប់ចាក់ ស្នេហា មនោសញ្ចេតនា បែប Open World របស់ Ubisoft ដែលមានឈ្មោះថា Assassin’s Creed Odyssey ជាវគ្គថ្មី ត្រូវបានប្រកាសចេញ កាលពីព្រឹត្តិការណ៍ E3 ឆ្នាំ 2018 កន្លងទៅ ដោយវានឹងចេញលក់ជាផ្លូវការ សម្រាប់ទីផ្សារ PS4, Xbox One និង PC នៅថ្ងៃទី 5 ខែតុលា ខាងមុខនេះហើយ ដោយម្ចាស់ម៉ាស៊ីនហ្គេម ទាំងពីរមិនចាំបាច់ខ្វាយខ្វល់ ច្រើននោះទេ រីឯអ្នកមានកុំព្យូទ័រ កម្លាំងយក្ស ក៏មិនចាំបាច់ខ្វាយខ្វល់ច្រើន អំពីកម្លាំងម៉ាស៊ីនថា តើវាអាចអូសហ្គេម Assassin’s Creed វគ្គ Odyssey ថ្មីនេះបាន ឬក៏អត់ត្រឹមកម្រិត 1080p ឬ Full HD ចុះ 4K វិញ តម្រូវឲ្យមានកម្លាំង កម្រិតណា?

ថ្ងៃនេះក្រុមហ៊ុន Ubisoft បានប្រកាសចេញឲ្យអតិថិជនរបស់ខ្លួនជា PC Gamers បានដឹងនូវកម្លាំងម៉ាស៊ីន ដែលត្រូវមានដើម្បី លេងហ្គេមនេះបាន ចែកចេញជាបី ដូចខាងក្រោម៖

 

កម្លាំងទាបបំផុតសម្រាប់កម្រិត 720p

 

•    CPU Intel Core i5 2400 ឡើងទៅ

•    CPU AMD FX 6300 ឬ Ryzen 3 1200 ឡើងទៅ

•    RAM 8GB ឡើងទៅ

•    អង្គផ្ទុកទិន្នន័យ 46GB

•    ក្រាហ្វិចកាត nVIDIA GTX 660 ឡើងទៅ

•    ក្រាហ្វិចកាត AMD Radeon R9 285ឡើងទៅ

•    DirectX 9.0c

•    ល្បឿន 30fps

•    Windows 7, 8, 8.1 និង 10 64-bit

 

កម្លាំងតម្រូវការសម្រាប់កម្រិត 1080p

 

•    CPU Intel Core i7 3770 ឡើងទៅ

•    CPU AMD FX 8350ឬ Ryzen 5 1400 ឡើងទៅ

•    RAM 16GB ឡើងទៅ

•    អង្គផ្ទុកទិន្នន័យ 46GB

•    ក្រាហ្វិចកាត nVIDIA GTX 970 ឡើងទៅ

•    ក្រាហ្វិចកាត AMD R9 290 ឡើងទៅ

•    DirectX 9.0c

•    ល្បឿន 30fps

•    Windows 7, 8, 8.1 និង 10 64-bit

 

កម្លាំងសម្រាប់លេងកម្រិត 4K

 

•    CPU Intel Core i7 7700 ឡើងទៅ

•    CPU AMD Ryzen 1700X ឡើងទៅ

•    RAM 16GB ឡើងទៅ

•    អង្គផ្ទុកទិន្នន័យ 46GB

•    ក្រាហ្វិចកាត nVIDIA GTX 1080 ឡើងទៅ

•    ក្រាហ្វិចកាត AMD Vega 64 ឡើងទៅ

•    DirectX 9.0c

•    ល្បឿន 30fps

•    Windows 10 64-bit

 

 

គួរបញ្ជាក់ផងដែរថាកម្លាំងម៉ាស៊ីនតម្រូវការខាងលើ គឺត្រូវបានកម្រិតឲ្យលេងបាន នៅក្នុងល្បឿន 30fps ប៉ុណ្ណោះ ហេតុនេះសំនួរចោទសួរថា តើ Ubisoft នឹងអាចបើកឲ្យ ហ្គេមមួយនេះ អាចលេងដល់ល្បឿន 60fps ឬក៏អត់? យើងនឹងរង់ចាំមើល ទាំងអស់គ្នា នៅពេលវាប្រកាសចេញលក់ តែបើអ្នករង់ចាំ Cracked លេង គឺត្រូវរង់ចាំរយៈពេល យូរបន្តិចទម្រាំ Crack ធ្លាក់មកដល់! អញ្ចឹង តើ Specs កុំព្យូទ័ររបស់អ្នកអាចអូស Assassin’s Creed Odyssey បានឬទេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Ubisoft Tag: កម្មវិធី-ហ្គេម