CAMBO REPORT

Popup Advertising5 seconds

នាឡិកា​វៃ​ឆ្លាត​សម្រាប់​កុមារ​ពី Xiaomi មាន​តម្លៃ​ត្រឹម ៤៤ ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Xiaomi បានបង្កើតក្រុមហ៊ុនថ្មីមួយ កាលពីប៉ុន្មានខែមុននេះ គឺ Xiaoxun ជាក្រុមហ៊ុនផលិតគ្រឿងពាក់ សម្រាប់កុមារ ពិសេសគឺនាឡិកាតែម្ដង ហើយប៉ុន្មានខែមុនក៏ចេញ Xiaoxun Smartwatch S1 រួចមកហើយដែរ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaoxun បានចេញមួយគ្រឿងថ្មី មានឈ្មោះថា Smartwatch S2 សម្រាប់កុមារ ដែលវាបានចេញលក់ នៅក្នុងតម្លៃ ៤៤ ដុល្លារប៉ុណ្ណោះ មិនថ្លៃជាងមុន ច្រើននោះទេ ប៉ុន្តែវាស្អាត និងប្រសើរជាងមុន។ 

Xiaoxun Smartwatch S2 វាមានមុខងារសំខាន់ៗជាច្រើន ដែលផ្ដោតលើកុមារតែម្ដង វាមានអេក្រង់ ១.៣ អ៊ីញ ដែលការពារដោយកញ្ចក់ 2.5D បង្ហាញពណ៌ ធម្មតាជាតិ និងចម្រុះពណ៌ លាយនឹងរូប icon បែបតុក្កតា ដែលទាក់ទាញសម្រាប់ភ្នែក របស់កុមារ ហើយមានថាមពលថ្ម ៧៣០ មីលីអំពែ ដែលប្រើប្រាស់ធម្មតា បានជិត ៧ ថ្ងៃ និងអាចប្រើប្រាស់ និយាយទូរសព្ទបាន ៩ ម៉ោង។ ក្នុងនោះវាក៏បានបំពាក់ជាមួយនឹង China Beiduo គឺជាផែនទី និង GPS សម្រាប់ប្រើប្រាស់ នៅក្នុងប្រទេសចិន តាមដើម្បីតាមដានទីតាំង ដែលកុមារកំពុងស្ថិតនៅ និងមានមុខងារ Call family, អាចដាក់ស៊ីមបាន, មាន Wi-Fi, តាមដានជំហ៊ានដើរ -ល-។ 

លើសពីនេះ វាក៏មានបំពាក់នូវបច្ចេកវិទ្យា AI ដែលអាចបកប្រែភាសាបាន តាមរយៈសម្លេង ដូចនេះកាន់តែងាយស្រួល ដើម្បីឲ្យកុមាររៀនភាសា ថែមទាំងបំពាក់ កាមេរ៉ាផងដែរ ដោយកាមេរ៉ានោះ យើងអាចបញ្ជាតាមរយៈ ការភ្ជាប់ទៅកាន់ ស្មាតហ្វូនបាន។ Smartwatch S2 វាក៏មានអាវក្រោះ ការពារទឹកធុនកណ្ដាលផងដែរ ប៉ុន្តែមិនមែនអាចចុះទឹក ដល់ជម្រៅ ៥០ ម៉ែត្របាន ដូចគេនោះទេ ហើយអ្វីដែលសំខាន់គឺប៊ូតុងចុច របស់វា ដើរតួបានច្រើនយ៉ាង ដូចជាមុខងារ Call ទៅអាណាព្យាបាល នៅស្ថានភាពបន្ទាន់ ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត