CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត Qualcomm ចេញ​ឈីប​ថ្មី​សម្រាប់​នាឡិកា​វៃ​ឆ្លាត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្ងៃនេះក្រុមហ៊ុន Qualcomm បានរៀបចំព្រឹត្តិការណ៍មួយនៅក្នុងក្រុង San Francisco ក្នុងការបញ្ចេញឈីប Snapdragon ៣១០០ ដែលជាឈីបបំពាក់ លើនាឡិកាវៃឆ្លាត ផ្គត់ផ្គង់ដល់ក្រុមហ៊ុន ដទៃទៀត។ ប៉ុន្មានឆ្នាំមកហើយដែល Snapdragon ២១០០ បានផលិតចេញ ប៉ុន្តែក្នុងឆ្នាំ ២០១៨ វាអាចនឹងផ្លាស់ប្ដូរផលិតផល នាឡិកាវៃឆ្លាត ឲ្យឡើងទៅមួយកម្រិតទៀត គឺការផ្ដោតសំខាន់លើល្បឿន និងការសន្សំថ្ម។

បន្ទះឈីប Snapdragon ៣១០០ វាមានទំហំតូចជាងមុនច្រើនដោយ បណ្ដោយត្រឹមតែ ៥.២ x ទទឹង ៤ មីលីម៉ែត្រប៉ុណ្ណោះ ប្រហែលនឹង SRAM ដែលជារ៉េមបំពាក់លើ ទូរសព្ទដែរ ហើយក្នុងនោះ ត្រូវបានបំពាក់នូវ Processor ប្រភេទ A7 ចំនួន ៤ គ្រាប់ ដែលកាលពីជំនាន់មុន មានស៊ីភីយូតែមួយគ្រាប់ប៉ុណ្ណោះ ប៉ុន្តែ ៤ គ្រាប់ មានបច្ចេកវិទ្យា DSP និង Ultra-low power សម្រាប់ធ្វើការបញ្ចូលគ្នា ផ្ដល់នូវល្បឿនលឿនជាងមុនច្រើន ប៉ុន្តែស៊ីភ្លើងតិចជាងមុន ផងដែរ។ ក្រុមហ៊ុនអះអាងថា ដំណើរការទូទៅ សន្សំថ្មជាងមុនបាន ៦៧%, ការប្រើ GPS សន្សំបាន ៤៩%, ការចាប់សម្គាល់សម្លេង សន្សំថ្មបាន ៤៣%, ការចាក់ MP3 ស៊ីតិចជាងមុន ៣៤% និងការប្រើ Bluetooth ឬ Wi-Fi វាស៊ីតិចជាងឈីប Snapdragon ២១០០ មុនបាន ១៣%។

ចំពោះការប្រើប្រាស់ស្ថាបត្យកម្មផលិតថ្មីនេះ Snapdragon ៣១០០ ក៏កាន់តែធ្វើការបានល្អ ជាមួយនឹង Wear OS របស់ Google ផងដែរ ក្នុងការភ្ជាប់ទំនាក់ទំនង គណនានៃដំណើរការស៊េនស័រទូទៅ ជាមួយប្រព័ន្ធប្រតិបត្តិការ ដូចជាវាអាចទ្រទ្រង់ នឹងស៊េនស័រ NFC បានលឿន, អាចបំពាក់នូវ ចាប់អង់តែន Wi-Fi Bluetooth និង 4G LTE ក្នុងការប្រើប្រាស់ eSIM បានល្បឿនផងដែរ។ លើសពីនេះ វាអាចទ្រទ្រង់ការបង្ហាញ បានច្រើន ដូចជាការប្រើអេក្រង់ ប្រភេទផ្សេងៗគ្នា នៃនាឡិកា ឧទាហរណ៍នាឡិកាបែប តម្លៃថ្លៃ នាឡិកាសុខភាព និងនាឡិកាវៃឆ្លាត សម្រាប់សិស្សនិស្សិតជាដើម ដោយការបង្ហាញពណ៌បាន ១៦ ពណ៌ធម្មជាតិលាយ ឬអាចបង្ហាញជាអេក្រង់ Digital ឬ Analog ព្រមទាំងជួយឲ្យ អេក្រង់ប្រើប្រាស់ ថាមពលតិចទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: នាឡិកាវៃឆ្លាត