CAMBO REPORT

Popup Advertising5 seconds

ឆ្អឹង​សត្វ​បុរាណ​ត្រូវ​បាន​រក​ឃើញ ដែល​អ្នក​វិទ្យា​សាស្ត្រ​ថា វា​មាន​អាយុ​ដល់​ទៅ 10,500 ឆ្នាំ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យោងតាមសេចក្ដីប្រកាស និងប្រភពព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយជុំវិញ ការរកឃើញនូវស្នែង និងលលាក្បាល សត្វមួយប្រភេទ ដែលបរទេសហៅថា Great Irish Elk ដែលយើងធ្លាប់តែ បានឃើញតាមខ្សែភាពយន្ត និងហ្គេម បែបបុរាណតែប៉ុណ្ណោះ ដោយត្រូវបានបុរស ជាអ្នកនេសាទម្នាក់ រកឃើញកាលពីពេលថ្មីៗ កន្លងទៅនេះ។

ស្នែងដ៏ធំ ដែលជាប់ទៅនឹងលលាក្បាល មានពណ៌ប្រផេះស្រអាប់មួយនេះ ត្រូវបានបុរសជាអ្នកនេសាទ ម្នាក់ឈ្មោះ Raymond Mclory ប្រទះឃើញ នៅក្នុងបឹងមួយធំមួយ ដែលមានទឹកថ្លាឆ្វេង ជម្រៅជ្រៅហៅថា Lough Neagh ក្នុងប៉ែកខាងជើង នៃប្រទេស Ireland។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាស្នែងសត្វ ដែលជាប់លលាក្បាល ខាងមុខនេះ មានអាយុកាលដ៏យូរអង្វែង ណាស់មកហើយដល់ទៅ 10,500 ឆ្នាំឯណោះ ជាប្រភេទ Fossil ដែលអ្នកវិទ្យាសាស្ត្រ អាចស្វែងរកតម្រុយ ជាច្រើនពីវា តែ 10,500 ឆ្នាំនេះ មិនមែនជាអាយុកាល ដែលយូរអង្វែង ជាងគេនោះទេ ព្រោះកាលពីឆ្នាំ 2014 កន្លងទៅ ស្នែងសត្វ Great Irish Elk ត្រូវបានរកឃើញ នៅក្នុងបឹង Lough Neagh ម្ដងរួចទៅហើយ ជាមួយនឹងការសន្និដ្ឋាន ពីអ្នកវិទ្យាសាស្ត្រ ថាមានអាយុកាល ដល់ទៅ 14,000 ឆ្នាំឯណោះ។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថាលោក Raymond បានប្រទះឃើញ Fossil នេះនៅក្នុងទឹកដែលថ្លាឆ្វេង ហើយបានយកសំណាញ់រកត្រី របស់គាត់ទាក់យកមក លើគោក ហើយក៏បានរាយការណ៍ ទៅកាន់អាជ្ញាធរ រួចហើយដែរ។ អ្នកវិទ្យាសាស្ត្រជឿថាសត្វនេះ ត្រូវបានផុតពូជ ប្រមាណជា 10,500 ទៅ 11,000 ឆ្នាំទៅហើយ ជាសត្វមានមាឌធំសំបើម កាច មិនខ្លាចមនុស្ស ដែលភាគច្រើន យើងឃើញវាបង្ហាញខ្លួន តែនៅក្នុងរឿងព្រេងនិទាន តែប៉ុណ្ណោះ។ Fossil នៃ Great Irish Elk នឹងមិនត្រូវបានរក្សា ទុកឲ្យលោក Raymond គ្រប់គ្រងនោះទេ វាត្រៀមនឹងយកទៅដាក់ ទុកជាវត្ថុបុរាណ ដ៏មានតម្លៃ សម្រាប់មនុស្សជំនាន់ក្រោយបានដឹង និងសិក្សាបន្ថែម នៅសារមន្ទីរជាតិប្រទេស Irish តែម្ដង ក្នុងពេលឆាប់ៗខាងមុខ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ