CAMBO REPORT

Popup Advertising5 seconds

របៀប Comment ជា​រូប Emoji នៅ​ក្នុង Instagram កាន់​តែ​ងាយ​ស្រួល ជាមួយ​មុខងារ​ថ្មី​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រូបតំណាង Emoji គឺពិតជាមានការពេញនិយម ក្នុងការប្រើប្រាស់លើគ្រប់បណ្ដាញ សង្គមទាំងអស់ មិនថាចាស់ឬក្មេងនោះឡើយ ដោយវាជាផ្នែកមួយ សម្រាប់ធ្វើការទំនាក់ទំនង ជំនួសអោយពាក្យផងដែរ។ ស្របជាមួយមុខងារថ្មី ដែលមាន នៅក្នុងកម្មវិធី Instagram ដោយឥឡូវនេះ អ្នកនឹងឃើញមាន ផ្ទាំងរបា Emoji មួយជួរ នៅក្នុងកន្លែង Comment ដែលជាផ្លូវកាត់ សម្រាប់អោយអ្នក ងាយស្រួល ក្នុងការផ្ដល់មតិជា លក្ខណៈ Emoji ដោយមិនចាំចាច់តម្រូវអោយអ្នក ប្រើក្ដារចុចនោះឡើយ។

ភ្នាក់ងាររបស់ក្រុមហ៊ុន Instagram បានធ្វើការសាកល្បង លើមុខងារថ្មីមួយនេះ តាំងពីខែឧសភា ឆ្នាំ 2018 មកម្លេះ ប៉ុន្ដែមុខងារមួយនេះ ទើបតែបានដាក់អោយ អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបតិ្តការ Android និង iOS ទាំងអស់ប្រើប្រាស់ក្នុង សប្តាហ៍ប៉ុណ្ណោះ។ បន្ទាប់ពីអ្នកបានធ្វើការ អាប់ដេតកម្មវិធី Instagram អោយទៅដល់ កំណែអាប់ដេតចុងក្រោយ អ្នកនឹងទទួលបានផ្ទាំង របាមួយជួរ ដែលវាផ្លូវកាត់សម្រាប់ ការដាក់ Emoji មួយចំនួន ដោយក្នុងគោលបំណង មិនចាំបាច់អោយអ្នក បើកចុចក្ដារនោះឡើយ ហើយវាក៏អាចជួយ សន្សំពេលវេលា របស់អ្នកបានបន្ដិច ផងដែរ។ សម្រាប់ការបង្ហាញ មុខងារផ្លូវកាត់ រូបតំណាង Emoji អាចនឹងមានរូបខុសៗគ្នា ទៅតាមអ្នកប្រើប្រាស់ផ្សេងៗ ហើយនាពេលបច្ចុប្បន្ននេះ យើងហាក់ដូចជា មិនទាន់អាចកែប្រែ វាបាននៅឡើយ ដូច្នេះអ្នកអាចចុចប្រើ Emoji ដែលវាដាក់អោយ អ្នកតែប៉ុណ្ណោះ។

សរុបមកវិញ បើសិនជាមិត្តអ្នកអានចូលចិត្ត Comment ដោយប្រើប្រាស់រូប Emoji ច្រើន ដូច្នេះអ្នកប្រាកដជាពេញចិត្ត នឹងមុខងារថ្មីនេះ ដែល Instagram បានផ្ដល់អោយផ្ទាំង របាផ្លូវកាត់ Emoji មួយ សម្រាប់អោយអ្នកប្រើប្រាស់ មិនចាច់អោយអ្នក បើកក្ដារចុចនោះឡើយ។ ឥឡូវនេះ អ្នកគួរតែអាចប្រើប្រាស់ មុខងារនេះបានហើយ ទាំង នៅលើ iOS និង Android ដូច្នេះសូមមិត្តអ្នកអាន ទាំងអស់ចូលកាន់ App Store ឬ Play Store សម្រាប់ធ្វើការអាប់ដេត កម្មវិធី Instagram ដើម្បីទទួលបាន មុខងារថ្មីនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម