CAMBO REPORT

Popup Advertising5 seconds

SpaceX ជោគ​ជ័យ​ក្នុង​ការ​បង្ហោះ​គ្រាប់​រ៉ូកែត Telstar 18 VANTAGE ទៅ​កាន់​ស្ថាន​អាវកាស

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីចំនាយពេលអស់ជាច្រើនឆ្នាំកន្លងមក ទីបំផុតក្រុមការងារ ទាំងអស់របស់ SpaceX  ពិសេសអ្នកវិទ្យាសាស្ត្រ ដែលមានជំនាញ និងវិជ្ជាជីវៈខ្ពស់ បានសម្រេចគម្រោង ក្នុងការបង្ហោះនូវគ្រាប់រ៉ូកែត មានឈ្មោះហៅថា Telstar 18 VANTAGE ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃច័ន្ទ ទី ១០ ខែកញ្ញា ម្សិលមិញ ត្រូវនឹងថ្ងៃទី ០៩ នៅសហរដ្ឋអាមេរិក។ ការបង្ហោះគ្រាន់រ៉ូកែតនេះ ធ្វើឡើងនៅស្ថានីយ៍ កងទ័ពអាកាស Cape Canaveral នៅក្នុងរដ្ឋ Florida វេលាម៉ោង 11 និង 28 នាទីយប់ ជាមួយនឹងការរង់ចាំមើល ពីមហាជនរាប់លាន នាក់ជុំវិញពិភពលោក។

គ្រាប់រ៉ូកែត Telstar 18 VANTAGE មានទម្ងន់សរុប 7,000 គីឡូក្រាម ជាប្រភេទ Falcon 9 Block 5 រ៉ូកែត ត្រូវបានបំបែកខ្លួន តាមតំណាក់កាលនីមួយៗ ដែលបានកំណត់ពីផែនដី និងចាប់ផ្ដើម បំបែកខ្លួនទៅជាផ្កាយរណប ទំនើបមួយ នៅក្នុងស្ថានអាវកាស។ ផ្កាយរណបថ្មីនេះ មានគោលដៅទៅជំនួស សិស្សច្បងរបស់វាឈ្មោះថា Teslstar 18 ដែលបានប្រើប្រាស់ចាប់តាំងពី ឆ្នាំ 2004 មកម្លេះ។ វាមានគោលដៅ បំរើទៅដល់ការទំនាក់ទំនង ទៅកាន់ភពផែនដី នៅទ្វីបអាស៊ីយើង និងជាមួយប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត ជាមួយនឹងរលកសញ្ញា (Ku-band HTS Spots) ដែលវានឹងជួយ ទៅដល់កិច្ចការទំនាក់ទំនង ពីអាស៊ីប៉ាស៊ីហ្វិច ទៅកាន់សហរដ្ឋអាមេរិក បានរហ័សតាមតម្រូវការ។

យោងតាមសេចក្ដីរាយការណ៍របស់ Space.com បានឲ្យដឹងថា Telstar 18 VANTAGE ត្រូវបានបង្កើតឡើង យ៉ាងយកចិត្តទុកដាក់ សម្រាប់ប្រើប្រាស់រយៈពេល វែងឆ្ងាយ ដោយវានឹងបម្រើការ នៅលើស្ថានអាវកាស យ៉ាងយូរបំផុតក៏ 15 ឆ្នាំដែរ។ ក្រុមការងារ SpaceX ក៏នឹងមានបេសកកម្ម ថ្មីមួយទៀតត្រៀមនឹង ចាប់ផ្ដើមនៅថ្ងៃទី 7 ខែតុលា ខាងមុខនេះផងដែរ ជុំវិញការបង្ហោះ ផ្កាយរណប Argentina’s SAOCOM 1A ទៅកាន់ស្ថានអាវកាស ដើម្បីធ្វើការតាមដាន និងវាយតម្លៃភពផែនដី។

 

ប្រិយមិត្តអ្នកអានអាចទស្សនាវីដេអូបង្ហោះគ្រាប់រ៉ូកែត Telstar 18 VANTAGE បានចាប់ពីដើម ដល់ចប់ដូច ខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Time.com Tag: វិទ្យាសាស្ត្រ